មនុស្ស២នាក់ ធ្លាប់ស្រលាញ់គ្នា
ហើយក៏បែកគ្នា ព្រោះហេតុផលណាមួយ សំនួរដែលតែងតែរកចម្លើយ មិនឃើញ បែកគ្នាហើយ
រាប់អានគ្នា បានអត់? បាន
ឬអត់ អាស្រ័យ លើកត្តាមួយចំនួន ខាងក្រោមនេះ។
- ១. មិត្តភាព នៅតែសំខាន់
សម្រាប់អ្នក៖ ត្រឡប់ទៅគិតឡើងវិញ អនុស្សាវរីយ៍ ដែលអ្នកទាំង២ ធ្លាប់មានជាមួយគ្នា
មុនពេលស្រលាញ់គ្នា និងមុនពេលបែកគ្នា ពេលខ្លះ វាអាចមិនច្រើន តែហោចណាស់
ក៏អាចអោយអ្នកបានដឹងថា គាត់ធ្លាប់បានធ្វើអ្វីខ្លះ អោយអ្នក
និងផ្តល់អ្វីខ្លះដល់រូបអ្នក និយាយទៅគិតអ្វីដែលវិជ្ជមានរវាងគ្នា អោយបានច្រើន។
- ២. ល្អ ដល់ផុតដង្ហើម នៃជីវិត៖ គ្មាននរណាទាយអនាគតឃើញនោះទេ
ជាពិសេសគឺរឿងស្នេហាហ្នឹងហ្មង អ្នកណាទៅដឹងថា ថ្ងៃស្អែក គេនៅស្រលាញ់យើង
ដូចថ្ងៃនេះ មិនចឹង? ការធ្វើមិនដឹង មិនលឺ មិនតបតរ
ជាទង្វើដែលល្អបំផុត សម្រាប់មនុស្សដែលទើបបែកគ្នា ព្រោះអារម្មណ៍ពេលហ្នឹង
ប្រាប់តាមត្រង់ ដូចបាយពុះចឹង បើមិនចេះទប់អារម្មណ៍ទេ ខាតប្រយោជន៍ធំមិនខានឡើយ។
- ៣. សាច់ញាតិ បងប្អូន
មិត្តភក្តិគាត់ អត់ដឹងអីទេ៖ កុំរបៀប ខឹងគោ វាយរទេះ ហ្អាស ព្រោះអ្នកទាំង២ បែកគ្នា ជារឿងអ្នកទាំង២
អត់មានពាក់ព័ន្ធ បងប្អូន សាច់ញាតិ និងមិត្តភក្តិ របស់គាត់ទេ។ បន្តរាប់អាន
និងទាក់ទង អ្នកទាំងនោះជាធម្មតា បើទោះអ្នកទាំង២ បែកគ្នា ដោយហេតុផលណាមួយក៏ដោយ។
- ៤. កុំព្យាយាមគេចគ្នា
ដោយហេតុផលណាមួយ៖ បើជ្រុលជាបែកគ្នាហើយ មិនបាច់មើលមុខគ្នាទៀត ក៏បានដែរ គិតចឹង មិចកើត
ចង់រត់ទៅណា ប្រឈមមុខនឹងការពិត ហើយទទួលទៅ ព្រោះយ៉ាងណា យើងមិនបាច់ហត់
ដោយការគេចមុខគ្នា មិនចឹងហ្អី។
- ៥. ចុងក្រោយ សួរសំនួរ ខ្លួនឯង
ចង់ឬអត់?៖ ធ្វើមិត្តបានអត់ ក្រោយពេលពួកយើងបែកគ្នា?
ប្រាំចំណុចខាងលើ
ស្រលាញ់១ណា ក៏រើសយកមួយហ្នឹងទៅប្រើទៅ ហោចណាស់ មានមិត្ត ប្រសើរ មានសត្រូវដែរ
ត្រូវអត់?
0 Comments