ក្នុងព្រះពុទ្ធសាសនា ទ្រឹស្តីអរិយសច្ចៈ គឺជាទ្រឹស្តីកំពូលមួយ
។ អរិយសច្ចៈ មានន័យថា សេចក្តី ពិតដ៏ប្រសើរ ដ៏ខ្ពង់ខ្ពស់ ។ អរិយសច្ចៈ
ដែលព្រះពុទ្ធបានពិចារណាមានបួនប្រការ ហៅថា ចតុរា អរិយសច្ចៈ
១- ទុក្ខអរិយសច្ចៈ
២- សមុទយអរិយសច្ចៈ
៣- និរោធអរិយសច្ចៈ
៤- មគ្គអរិយសច្ចៈ ។
១.ទុក្ខអរិយសច្ចៈ :
គឺជាសេចក្តីទុក្ខពិតដែលកើតមានដល់មនុស្សសត្វគ្រប់រូប ហើយពុំអាចចៀស
ផុតឡើយគ្រាន់តែខុសគ្នាត្រង់អ្នកខ្លះមានទុក្ខតិច
អ្នកខ្លះទៀតមានទុក្ខច្រើនប៉ុណ្ណោះ ។ចំពោះទុក្ខ របស់មនុស្សមានបួនធំៗគឺ :
– ជាតិទុក្ខ :
ទុក្ខព្រោះមានកំណើតតាំងពីផ្ទៃម្តាយមកម្ល៉េះ
– ព្យាធិទុក្ខ :
ទុក្ខព្រោះមានជំងឺផ្សេងៗមកបៀតបៀន
– ជរាទុក្ខ : ទុក្ខព្រោះចាស់ ជរា ទ្រុឌទ្រោម
– មរណទុក្ខ :
ទុក្ខព្រោះសេចក្តីស្លាប់ឈានចូលមកដល់ មានការឈឺចាប់ ឬ
មានការពិបាកខ្លាំងមុនពេលស្លាប់ ។
២. សមុទយអរិយសច្ចៈ : គឺជាសចក្តីពិតដែលកើតឡើងមកអំពីហេតុ
ឬមានឫសគល់យ៉ាងពិត ប្រាកដ ។ ឯហេតុដែលនាំឲ្យមានទុក្ខមានធំៗពីរគឺ :
១ ទុក្ខព្រោះអវិជ្ជា ដោយអវិជ្ជាគឺ ជាសេចក្តីល្ងង់ខ្លៅ ឬ មិនដឹង
មិនយល់នូវហេតុដែលនាំឲ្យកើតទុក្ខ ។ អវិជ្ជានេះនាំឲ្យកើតមានតណ្ហាឡើង ។
២ ទុក្ខព្រោះតណ្ហា
ដោយតណ្ហាគឺជាសេចក្តីស្រេកឃ្លានសេចក្តីប្រាថ្នាសេចក្តីលោភលន់ ចង់មាន
ចង់បានអ្វីៗគ្រប់បែបយ៉ាង មិនចេះឆ្អែតមិនចេះចប់ ។ តណ្ហាជាប្រភព ឬជាឫសគល់ចម្បងដែលនាំឲ្យកើតទុក្ខគ្រប់ប្រការ
ហើយនាំឲ្យមានកំណើតថ្មីបន្តគ្នាមិនដាច់ ។
៣- និរោធអរិយសច្ចៈ : គឺការរួចស្រឡះ ឬ
ការរំលត់ទុក្ខជាសេចក្តីពិត ។ ព្រះពុទ្ធទ្រង់សម្តែងថា
ទីដែលរួចចាកផុតទុក្ខ គឺនិព្វាន ។ ដើម្បីរំលត់ឲ្យបានអស់រលីងនោះ យើងត្រូវបំបាត់អវិជ្ជា
រំលីងឫសគល់នៃទុក្ខ គឺបំបាត់អវិជ្ជា និងរំលាយតណ្ហា។
នៅក្នុងព្រះពុទ្ធសាសនា ដើម្បីធ្វើការរំលត់ទុក្ខ
គឺត្រូវប្រតិបតិ្តដូចខាងក្រោម :
៤- មគ្គអរិយសច្ចៈ : គឺជាផ្លូវ ឬ មធ្យោបាយនាំឲ្យផុតចាកទុក្ខ
គឺសេចក្តីពិត ។ ដើម្បីរំលត់ទុក្ខ ហើយទៅដល់និព្វាន ព្រះពុទ្ធបានបញ្ជាក់ថា
ការប្រកាន់យកផ្លូវកណ្តាល ហើយប្រកាន់ប្រតិបត្តិយ៉ាងខា្ជប់ខ្ជួននូវមគ្គទាំង
៨ នោះគឺ :
១ សម្មាទិដ្ឋិ : ការយល់ឃើញត្រូវ
គឺការយល់ឃើញពិតនូវសភាវធម៌ទាំងពួង
២ សម្មាសង្កប្ប : ការត្រិះរិះត្រូវ គឺការត្រិះរិះក្នុងការមិនព្យាបាទ
មិនបៀតបៀន ចំពោះមនុស្សសត្វទូទៅ ។
ការត្រិះរិះត្រឹមត្រូវនាំឲ្យមនុស្សជួបនូវផលល្អ
និងទទួលបាននូវសេចក្តីសុខចម្រុងចម្រើន ។
៣ សម្មាវាចា : ការនិយាយត្រឹមត្រូវ
គឺការប្រើពាក្យសម្តីត្រឹមត្រូវ វៀរចាកការប្រព្រឹត្តិអាក្រក់
ដោយការនិយាយស្តីបួនយ៉ាង :
៙ មុសាវាទ ពាក្យមិនពិត ឬ និយាយកុហក
៙ បិសុនាវាទ ពាក្យនិយាយស៊កសៀតញុះញង់បំបែកបំបាក់
៙ ផរុសវាទ ពាក្យជេរប្រទេច តិះដៀលដៀមដាម
៙សម្ផសប្បវាទ ពាក្យឡេះឡោះក្លែងសើចលេងឥតប្រយោជន៍
៤ សម្មាកម្មន្ត គឺជាទង្វើត្រឹមត្រូវ ការងារត្រឹមត្រូវ
គឺប្រព្រឹត្តល្អ វៀរចាកកាយទុច្ចរិតបីយ៉ាង :
– បាណ (ការសម្លាប់សត្វមានជីវិត)
– អទិន្ន (ការលួចទ្រព្យអ្នកដទៃ)
– កាមេ(ការប្រព្រឹត្តិខុសតាមផ្លូវកាម
ឬរួមភេទជាប្តីប្រពន្ធ កូនអ្នកដទៃដែលមានគេហួងហែងថែរក្សា) ។
៥ សម្មាអាជីវ : គឺការប្រកបរបរទទួលទានត្រឹមត្រូវ
គឺវៀរចាកការចិញ្ចឹមជីវិតខុសគន្លងធម៌ ដូចជា លួច ប្លន់
ទ្រព្យសម្បត្តិអ្នកដទៃ និងធ្វើជំនួញខុសច្បាប់រដ្ឋ និងច្បាប់ប្រពៃណីជាដើម
។
៦ សម្មាវាយាម : គឺការព្យាយាមត្រឹមត្រូវ
គឺការព្យាយាមខាងផ្លូវចិត្តគំនិត ដូចជាការការពារមិនឲ្យមានអំពើបាប ឬ
អកុសលដែលនាំឲ្យមានភាពសៅហ្មងក្នុងសន្តានចិត្ត ។
៧ សម្មាសតិ : គឺការភ្ញាក់រលឹកត្រឹមត្រូវ ( ឬ
ការនឹកឃើញត្រឹមត្រូវ ការចងចាំបានល្អ) និងដឹងខ្លួនជានិច្ច ។ សតិល្អ
ប្រៀបដូចជាឆ្មាំទ្វារដ៏ល្អក្នុងការឃ្លាំមើល
និងការពារកុំឲ្យគ្រឿងវិញ្ញាណមាន : ភ្នែក ត្រចៀក អណ្តាត ច្រមុះ
កាយទទួលអារម្មណ៍អាក្រក់បាន ។
៨ សម្មាសមាធិ : ការធ្វើសមាធិត្រឹមត្រូវ គឺការចម្រើនភាវនា
ដើម្បីតម្កល់ចិត្តឲ្យនឹងមិនឲ្យរវើរវាយ អណ្តែតអណ្តូង
ពោលគឺតាំងចិត្តឲ្យស៊ប់ក្នុងអារម្មណ៍តែមួយ ។
ផ្លូវ ឬ មធ្យោបាយទាំងប្រាំបីខាងលើនេះ បង្រួមបានដល់(សីល
សម្មាធិ បញ្ញា) ៕
ទស្សនៈកម្មផលក្នងព្រះពុទ្ធសាសនា
ទស្សនៈកម្មផលរបស់ព្រះពុទ្ធបរមគ្រូនៃយើង
មានទំនាក់ទំនងទៅនឹងការវិលកើត-ស្លាប់នៃសត្វ លោក ។ នៅក្នុង
ព្រាហ្មណ៍លទ្ធិ ភាវៈកើតឡើងដោយមានអាទិទេពជាអ្នកបងើ្កត ។
ចំណែកក្នុងពុទ្ធលទ្ធិ ភាវៈកើតឡើងដោយខ្លួនឯងតាមច្បាប់ធម្មជាតិ ។ មនុស្ស
ឬសត្វធាតុដែលកើត ឬស្លាប់គឺដោយសារខន្ធទាំង ៥
(រូបក្ខន្ធ-វេទនាក្ខន-សញ្ញាក្ខន្ធ-សង្ខារក្ខន្ធ-វិញ្ញាណក្ខន្ធ )
បានជួបប៉ះទង្គិចគ្នាផ្តុំផ្សំគ្នាហើយកើតឡើង ។ ភាវៈដែលមានកំណើត
ហើយបែបនេះរមែងមានការ ប្រែប្រួលធំ ធាត់ ហើយទ្រុឌទ្រោមរួចរលត់ខន្ធទាំង ៥
ទៅវិញ (ស្លាប់)
រួចហើយទើបមានការប៉ះទង្គិចផ្តុំផ្សំគ្នាឡើងវិញជាថ្មីទៀត(ជីវិតថ្មី )
យ៉ាងនេះរៀងដរាបទៅ ។
ក្នុងទស្សនៈនេះគេចាត់ទុកការស្លាប់ជាខណៈមួយ
ដែលខន្ធទាំងប្រាំត្រូវរលាយ ហើយចាត់ទុកការកើតជាខណៈមួយដែលខន្ធទាំង ៥
ផ្តុំផ្សំជាថ្មីឡើងវិញ ។ ខន្ធទាំង ៥ នៃមនុស្សសត្វត្រូវរលាយរលត់
ទៅវិញនៅពេលស្លាប់ក៏ពិតមែនហើយប៉ុន្តែនៅ សល់ថាមពល ឬចំហាយនៃខន្ធ
ដែលបានប៉ះទង្គិចនូវធាតុឯទៀតៗ បណ្តាលឲ្យកើតមានជារូបមួយឡើងទៀត ។
ថាមពលឬចំហាយ នៃជីវិតចាស់នេះមានឈ្មោះថា “កម្មផល” នេះឯង ។
ដូចនេះជីវិតចាស់មានទំនាក់ទំនងជាមួយជីវិតថ្មី ។ ជីវិតចាស់
និងជីវិតថ្មីដូចគ្នាផងប្លែកគ្នាផង ។
ដូចគ្នាត្រង់ជីវិតថ្មីទទួលចំហាយកម្មផលពីជីវិតចាស់ ប៉ុន្តែពុំដូច ឬ
ប្លែកគ្នាត្រង់ជីវិតថ្មីមានការកសាងការអប់រំថ្មីៗទៀត ។
ទស្សនៈពុទ្ធនិយមបានពន្យល់ឃើញថា
សត្វលោកទាំងឡាយរមែងវិលកើតវិលស្លាប់មិនចេះអស់មិនចេះហើយក្នុងសំហវៈ ។
កាលបើកើតឡើងហើយរមែងមានចាស់ឈឺ-ស្លាប់ ហើយនៅ ពេលចាស់រមែងជួបប្រទះ
នឹងទុក្ខសោករោគាធ្យាធិ និងសេចក្តីលំបាកវេទនាផ្សេងៗមិន អាចជៀសផុត។ ឯការដែលនាំឲ្យផុតចាកជរា-ឈឺ-ស្លាប់និងទុក្ខសោកផ្សេងៗបានគឺមិន
ចាប់កំណើត តទៅទៀត ព្រះពុទ្ធសាសនាឲ្យឈ្មោះថា “និព្វាន” ។
តើកម្មផលក្នុងពុទ្ធសាសនា មានន័យនិងលក្ខណៈដូចម្តេចខ្លះ ?
ពាក្យថាកម្ម មានន័យថា អំពើ ការងារ កិច្ចការឬ
ទង្វើ ដែលមនុស្សម្នាក់ៗបានប្រព្រឹត្តិដោយកាយក្តី-ចិត្តក្តី ។
កម្មដែលសំខាន់ចែកចេញជាបីយ៉ាង :
– កុសលកម្ម : គឺអំពើជាកុសល(អំពើល្អ)
– អកុសលកម្ម : គឺអំពើជាអកុសល(អំពើអាក្រក់)
– អព្យាកតកម្ម : គឺអំពើជាអព្យាក្រឹត
(មិនល្អមិនអាក្រក់) ។
ឯពាក្យថាផល គឺផ្លែផ្កាដែលលេចចេញអំពីកម្ម
។ បើកម្មល្អ ផលល្អ បើកម្មអាក្រក់ ផលអាក្រក់ ។
មនុស្សជាអ្នកកសាងកម្មខ្លួនឯង ហើយត្រូវទទួលយកផលនៃកម្មនេះខ្លួនឯងដែរ ។
ដូចនេះតាមទស្សនៈពុទ្ធនិយម
មនុស្សដែលមានលក្ខណៈល្អ-អាក្រក់-ល្ងង់-ឆ្លាត-មាន-ក្រ-ស- ខ្មៅ ៘
គឺមកពីការកសាង ឬអំពើរបស់មនុស្សម្នាក់ៗនេះឯង ។ ម្យ៉ាងទៀតអំពើល្អ
និងអំពើអាក្រក់ពុំលុប លាងឬសងគ្នាបានទេ។អំពើល្អរមែងផលិតផលល្អ
អំពើអាក្រក់រមែងផលិតផលអាក្រក់។ ប្រសិន បើអំពើនោះល្អផងអាក្រក់ផង
លទ្ធផលក៏ល្អផងអាក្រក់ផងដែរ ។ ឯផលកម្មមិនសាបសូន្យទេ
គ្រាន់តែទទួលយូរឬឆាប់ប៉ុណ្ណោះ :
– កម្មខ្លះផ្តល់ផលភ្លាមៗ
ក្នុងបច្ចុប្បន្នជាតិ
– កម្មខ្លះផ្តល់ផលក្នុងជាតិខាងមុខ
– កម្មខ្លះទៀតផ្តល់ផលក្នុងជាតិជាលំដាប់តៗទៅទៀត
។
ទ្រឹស្តីកម្មផល គឺជាទ្រឹស្តីរវាងហេតុ និងផលនេះឯង ហេតុតូច
ផលតូច ហេតុធំ ផលធំ ហេតុល្អ ផលល្អ ហេតុអាក្រក់ ផលអាក្រក់ ។ល ។
ពុទ្ធសាសនាជាប្រព័ន្ធសីលធម៌អ្វី ? ដោយ
ព្រះវីរិយបណ្ឌិតោ ប៉ាង-ខាត់
សាស្រ្ដាចារ្យាខាងប្រវត្តិសាសនា (១៩១០-១៩៧៥)
វត្តអុណ្ណាលោម ភ្នំពេញ ព.ស. ២៥១៤ គ.ស. ១៩៧០
សេចក្តីពិត ពុំគួរមានសេចក្តីសង្ស័យចំពោះពុទ្ធសាសនាទេ។
ពុទ្ធសាសនាពិតជាច្បាប់សីល ធម៌ (Système éthique) ដ៏ប្រសើរបំផុត
ជាច្បាប់សម ប្រតិបត្តិគ្រប់សម័យដោយប្រពៃប្រសើរ លើស
សីលធម៌ធម្មតាសកលលោកថែមទៀត។សីលធម៌ដែលព្រះសម្ពុទ្ធសំដែងទូន្មានសត្វ ជា
សីលធម៌ខ្ពស់ផុតជាលំអខាងដើមនៃកុសលធម៌ទាំងពួងជាម៌ាគាដ៏ត្រង់ ដឹកនាំសត្វ ទៅកាន់ទីផុត
ទុក្ខដែល ជាគោលដៅទីបំផុត ។ សីលធម៌ធម្មតាសកលលោក ជាច្បាប់សារវនពិតមែនតែពុំ មែន
ជាច្បាប់ពេញលក្ខណៈបរិបូណ៌ ក្នុងការ ដឹកនាំសត្វលោក អោយលុះឥស្សរភាព (Liberté)
បរិបូណ៌ ពោល គឺមោក្សធម៌នោះឡើយ។ សីលធម៌ធម្មតាសកលលោក បើ នឹង
មានប្រសិទ្ធិភាព ពេញលេញលុះ ត្រាតែប្រកបដោយបញ្ញា និង
វិជ្ជាដទៃទៀតផងទើបសមគួរនឹងបានទទួលនាម ថាជាសីលធម៌ ប្រសើរពិតមែន ។
ពុទ្ធសាសនាស្តីពី កម្ម ”អំពើ” (Action) គឺអំពើល្អ
អាក្រក់ អព្យាក្រិត (កុសលកម្ម អកុសលកម្ម អព្យាកតកម្ម) ។
កម្មជាច្បាប់ធម្មជាតិពុំមែនជាច្បាប់តុលាការទេ។ច្បាប់តុលាការប្រកបដោយ ភ័យ
ច្រើនណាស់។ សូមជ្រាបថា កម្ម ដែលស្តីទុកក្នុងពុទ្ធសាសនា គឺកម្មមានចេតនា។ ចេតនា
គឺសីល ចេតនាគឺកម្ម ។ កម្មនេះពិតជាអោយផលវិបាកខ្លួនអែងពិត ព្រោះកម្មមានចេតនា។ ឯកម្ម
មិនមានចេតនា ពុំស្តីទុកក្នុងពុទ្ធ សាសនាទេ។ កម្មទាំងអស់
មានពលានុភាពក្នុងខ្លួនឯងហើយ ធ្វើការជានិច្ចក្នុងខ្លួនអែង ចូរមើលចលនាមហាភូតរូបចុះ
ធ្វើការក្នុងខ្លួនជានិច្ច។ ដូច្នេះ កម្មគឺអ្នក និមិត្ត ឬ ស្ថាបនិក (Architecte)
សាងអ្វីៗទាំងអស់ក្នុងលោក ។ បើ អាទិទេពព្រហ្មនី ឬ តៅ៎មាន អត្ថន័យថា
“ កម្ម ” វិញ នុ៎ះមាន សេចក្តីប្រសើរណាស់។ គួរសាធុជន ពោលថា ពុទ្ធសាសនានេះ ជា
លិទ្ធិកម្មនិយម (លទ្ធិស្តីពីកម្ម) បានដោយបរិបូណ៌ ។
បណ្តាកម្ម៣ប្រការខាងដើម អំពើល្អ (កុសលកម្ម)
ជាអំពើសារវន្តបំផុតក្នុងការកសាងខ្លួនបុគ្គល ម្នាក់ៗអោយបានជាបុគ្គលប្រសើរ
ហើយអោយរួចចាកទុក្ខគ្រប់ប្រការ ដោយការបំពេញព្រហ្ម ចរិយធម៌បរិបូណ៌
ដូចមានសេចក្តីក្នុងគម្ពីរមជ្ឈិមនិកាយ ដែលអង្គព្រះសម្ពុទ្ធត្រាស់ថា «ព្រះធម៌ (កុសលធម៌) ដែលបុគ្គលម្នាក់ៗបានចំរើនហើយ បានធ្វើអោយមានច្រើន
ច្រើនហើយ ច្រើនទាល់ តែលើសលប់ អាចកន្លងបង់នូវ អធម៌(អកុសលធម៌) ទាំងអស់បានពិតប្រាកដ»។
កម្ម(អំពើ)នៃព្រះអរហន្តជាខីណាស្រព ពុំមែនជាកុសល ឬ
អកុសលទេព្រោះសន្តានចិត្តរបស់ លោក បានកន្លងផុតធម៌ទាំងពីរប្រការនេះអស់ហើយ ។
តែសេចក្តីនេះពុំមែនមានន័យថា ព្រះអរ ហន្តអស់ការងារទេ ពោលគឺមិនមានសេចក្តីថា
ព្រះអរហន្តនៅស្ងៀមព្រងើយកន្តើយ(Passive) ឡើយ
ដោយពិតព្រះអរហន្តជាអ្នកសកម្ម (Active) ប្រសើរលើសជនសាមញ្ញទៅទៀត
តែសកម្ម ភាព របស់លោកជាសកម្មភាព ឥតវិបាក ដែលហៅថា “កិរិយា” (កិរិយាដែលធ្វើមិន អោយផល
ជាល្អជាអាក្រក់ )ហើយជាសកម្មភាពដឹកនាំសត្វអោយដើរទៅតាមមាគ៌ាដ៏ប្រសើរ ដែល លោក
បានត្រាស់ដឹងពិតតាមពិត ឆ្ពោះទៅកាន់សិវដ្ឋានក្សេមក្សាន្តនិរទុក្ខនិរភ័យ ។ សកម្មភាព
របស់ លោក តាមធម្មតាជាអំពើ កុសលជាអំពើមានអានុភាពខ្លាំងដឹកនាំសត្វលោកអោយ បានសំរេច ប្រយោជន៍
ឧបមាដូចមាស មាសដែលជាងមាសដេញអោយអស់មន្ទិលហើយជាវត្ថុ ធាតុបរិសុទ្ធ
មិនបាច់ដេញទៅទៀតយ៉ាងណា ព្រះអរហន្តជាវត្ថុធាតុបរិសុទ្ធ មិនមានករណីយកិច្ច ដែលជា កម្ម
វិបាកតទៅទៀតទេយ៉ាងនោះដែរ ។ ព្រះអរហន្តយល់ច្បាស់ធម៌ចាក់ធ្លុះធម៌ពិតតាមពិត ដោយពិត
ត្រាស់ដឹងធម៌ ជាធម៌មានភាពបំផ្លាញបង់នូវសង្សារចក្រ ពោលគឺ បដិច្ចសមុប្បាទធម៌ «ធម៌ជា ច្បាប់ហេតុផល»។
សេចក្តីដូចបានពោលមកនេះ គួរលើកមកបញ្ជាក់ម្តងទៀតថា
លក្ខណៈអ្វីជាអាទីទេពដែលថា មាន អានុភាពលើអ្វីទាំងអស់
ឬអ្វីដទៃទៀតដែលជាភាពតំណាងអាទិទេព មានរិទ្ធានុភាពនោះពុំ មាន ចំណែកណាមួយ
ទាល់តែសោះនៅក្នុងពុទ្ធសាសនា ។ ក្នងពុទ្ធសាសនាពុំមានអ្នកណាមួយ
ជាអ្នកចាំប្រទានរង្វាន់ ឬជាអ្នកចាំដាក់បណ្តាសា
អោយមានបាបនោះទេ។សុខក្តីទុក្ខក្តីសុទ្ធតែ ជា ផល
ដែលចេញមកពីកម្មអំពើរបស់ខ្លួនគ្រប់គ្នាទាំងអស់។គំនិតដែលគិតថាទេពតាពេញព្រះទ័យ
ហើយប្រោសប្រទានរង្វាន់ក្តី ឬទេពតាមិនសព្វព្រះទ័យ ហើយក្រេវក្រោធដាក់បណ្តាសាអោយ
មានបាបក្តី ពុំមាននៅក្នុងសន្តានចិត្តពុទ្ធសាសនិកជនទេសូម្បីតែក្តីសង្ឃឹមថាទេពតានឹងប្រោស
ប្រទានរង្វាន់ក្តីឬក្តីបារម្ភថាទេពតានឹងដាក់បណ្តាសាក្តីក៏ពុំមានដែរ ។
ពុទ្ធសាសនិកជនដឹងខ្លួន ចំពោះវិបាករបស់ខ្លួនក្នុងអនាគតកាលជានិច្ច?
-មានសតិសម្បជញ្ញៈ តាំងចិត្តវៀរអំពើអាក្រក់ដោយកាយ
វាចា ចិត្ត ព្រោះយល់ច្បាស់ថា អំពើ អាក្រក់ជាផលអាក្រក់ នាំអោយ
រងទុក្ខវេទនា នៅនាលោកនេះនិងបរលោក
ហើយជាហេតុនាំពន្យឺតដំណើរមិនអោយសំរេច និព្វានឆាប់។
-តាំងចិត្តបំពេញកុសលធម៌ព្រោះយល់ច្បាស់ថាអំពើល្អជួយស្រោចស្រង់ខ្លួនអោយបានក្តី
សុខនៅនាលោកនេះនិងបរលោក
ហើយនាំខ្លួនអោយខិតចូលទៅជិតសម្មាសម្ពោធិញ្ញាណ«ការត្រាស់ដឹង»ដែលជាគោល បំណង អវសានបំផុត ។
ដើម្បីយល់ច្បាស់នូវសីលធម៌ដ៏ខ្ពង់ខ្ពស់នេះ
សូមអស់លោកអ្នកទាំងឡាយអញ្ជើញមើល
ពុទ្ធភាសិតនានាដែលមាននៅក្នុងសូត្រទាំងឡាយមានធម្មបទសិគាលោវាទសូត្រ ព្យគ្ឃបជ្ជសូត្រ
មង្គលសូត្រ ករណីយសូត្រ បរាភវសូត្រ វសលសូត្រ ធម្មិកសូត្រ ជាដើមទៀតចុះ។ ដូច្នេះ
ពុទ្ធសា សនានេះបើមើលតាមអត្ថន័យមួយបែប ពុំមែនត្រឹមតែជាទស្សនវិជ្ជាប៉ុណ្ណឹងទេបើមើល
តាមអត្ថ ន័យមួយបែបទៀត ជាទស្សនវិជ្ជាលើទស្សនវិជ្ជាទាំងឡាយទៅទៀត។ពុទ្ធសាសនា នេះ
បើមើល តាមអត្ថន័យមួយបែបពុំមែនត្រឹមតែជាលទ្ធិសាសនា(Religion)ទេបើមើលតាមអត្ថន័យ
មួយបែប ទៀត ជាលទ្ធិសាសនាលើលទ្ធិសាសនាទាំងឡាយ។ពុទ្ធសាសនាបើនិយាយពីសីលធម៌ ជាសីល
ធម៌ប្រសើរលើសលើវិធីសីលធម៌ទាំងឡាយ។រីសីលធម៌នេះទៀត ពិតជាខាងដើមនៃ សេចក្តីល្អ
(កុសលធម៌) ទាំងឡាយ ហើយសូមជ្រាបថា ពុំមែនជា នៅចុងប៉ូចនៃពុទ្ធសាសនាទេ ។
ពាក្យថា “ពុទ្ធសាសនា” បើតាមអត្ថន័យជាភាសាបាលី ដែលជាសំនៅដើម
លោកប្រើពាក្យថា “ធម្ម” ជាពាក្យដែលលោកលើកយកមក ប្រើសំរាប់ហៅ “ពុទ្ធសាសនា” ។ ពាក្យថា
“ធម្ម” មិនមាន អត្ថន័យក្នុងភាសាដទៃណាមួយ
អោយមានសំនួនវោហារប៉ុនគ្នាឡើយ។ឯពាក្យថា“ធម្ម” នេះមានប្រាកដការនិយម
ពោលគឺជាវាទៈដែលស្តីពីសច្ចធម៌ជាធម៌ពិតដ៏ប្រសើរដឹកនាំសត្វទៅ កាន់សេរីភាព
ទៅកាន់ការរួចស្រលះ = មោក្ខធម៌ (ការរួចស្រលះដោយខ្លួនឯង)។ ធម៌នេះ ទោះ បីព្រះសម្ពុទ្ធ
កើតឡើងក្តី មិនកើតឡើងក្តី តែងតែជាធម៌ប្រាកដការនិយមជា ប្រក្រតី។ ព្រះសម្ពុទ្ធ
គ្រាន់ជាអ្នក បើកធម៌នេះបង្ហាញអោយមើលឃើញ ប្រត្យ័ក្សដូចជាបើកគំរបដែលគ្រប
លាក់វត្ថុអ្វី មួយអោយ មើល ឃើញតែប៉ុណ្ណោះទេព្រោះថាធម៌នេះកប់បាត់ក្នុងអវិជ្ជាធម៌របស់
មនុស្សទាំង ឡាយ លុះព្រះ អង្គ បានត្រាស់ដឹងធម៌ហើយ ទើបទ្រង់ប្រកាសធម៌នេះឡើងដល់
មនុស្សទេពតា ព្រហ្ម ទាំងឡាយ ដោយករុណាធម៌របស់ព្រះអង្គ ។ បើប្រៀបធៀបជាសេចក្តីអោយ
ឃើញពិត ធម៌នេះជាធម៌រតនវត្ថុ
ដូចពេជ្រកប់នៅក្នុងភ្នំគឺអវិជ្ជាព្រះពុទ្ធទ្រង់ជាអ្នកឃើញធម៌គឺ ពេជ្រនេះ
ហើយគាស់កកាយយក មកបង្ហាញសត្វទាំងឡាយថា “នេះធម៌នាំអ្នកទាំងឡាយទៅ កាន់ឥស្ស រភាព
(មោក្ខធម៌) ផុតអន្លុង ទុក្ខគ្រប់ប្រការ”។ដូច្នេះ សាធុជនទាំងឡាយជា
អ្នកស្រលាញ់ខ្លួនគួ រប្រតិបត្តិតាមពុទ្ធសាសនា
នេះចុះអស់លោកអ្នកនឹងបានក្តីសុខសមតាមប្រាថ្នាពុំខានឡើយ ។
ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ THMEY SHARES
0 Comments