គុណធម៌
គឺជាសីលតម្លៃ ឬជាកម្លាំងដែលមានតម្លៃរបស់បុគ្គលម្នាក់ៗពោរពេញទៅដោយមនោសញ្ចេតនាប្រកបដោយកុសលជាប់លាប់ហើយច្បាស់លាស់ចំពោះសង្គមដែលខ្លួនរបស់នៅ។
គុណធម៌ចែកចេញជាពីរបែបគឺ ៖
- គុណធម៌សាមញ្ញ
គឺជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងអប់រំ។ ឧទាហរណ៍ ការទៀងពេល ការចេះប្រមាណ
ភក្តីភាព ភាពខ្ជាប់ខ្ជួន ការគួរសម។
- គុណធម៌កំណើត
គឺជាគុណធម៌ដែលមនុស្សបានទទួលពីកំណើត។ ឧទាហរណ៍ សន្តានចិត្ត
ចិត្តសន្តោសចិត្តមេត្តា។
គុណធម៌ គឺជាសីលតម្លៃ
ឬជាកម្លាំងដែលមានតម្លៃរបស់បុគ្គលម្នាក់ៗពោរពេញទៅដោយមនោសញ្ចេតនាប្រកបដោយកុសលជាប់លាប់
ហើយជាក់ច្បាស់ចំពោះសង្គមដែលខ្លួនរស់នៅ ។
គុណធម៌ គឺជាដំណើរប្រព្រឹត្ត អំពើល្អ របស់មនុស្ស ចំពោះពលរដ្ឋដទៃទៀត ក្នុងសង្គម
ដូចជា សង្គមគ្រួសារ សង្គមការងារ សង្គមជាតិ ជាដើម ដែលគេផងរាល់គ្នា គោរព កោតសរសើរ ហើយក៏មាន ទឹកចិត្ត កតញ្ញូ
ចង់តបស្នង ធ្វើនូវអំពើល្អនោះ ត្រឡប់ទៅវិញ បន្ថែម បន្តទៀត ដោយទឹកចិត្ត ជ្រះថ្លា
ពីក្នុងចិត្ត ក្នុងបេះដូងរបស់គេ។
ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ THMEY SHARES
0 Comments