មនុស្សស្រី គឺជាកម្លាំងចលករយ៉ាងសំខាន់ ដែលធ្វើអោយទំនាក់ស្នេហា មានភាពគង់វង្ស ជាពិសេសគឺការប្រើពាក្យសំដីនៅ
ក្នុងការរស់នៅប្រចាំថ្ងៃជាមួយគ្នា។ ខាងក្រោមនេះ ជាពាក្យសម្តី ដែលអ្នកគួរតែ ប្រើវាជាមួយមនុស្សដែលអ្នកស្រលាញ់ ៖
រូបតំណាង
ខ្ញុំមានសំណាង
ដែលមានវត្តមានអ្នកនៅក្នុងជីវិត ជាឃ្លាលើកទឹកចិត្ត
ចំពោះដៃគូរ ព្រោះវាធ្វើអោយគាត់មានអារម្មណ៌ថា
អ្នកអោយតម្លៃវត្តមានរបស់គាត់នៅក្នុងជីវិតអ្នក។
អ្នកពូកែណាស់ ជាឃ្លាបង្ហាញអំពីការសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់គាត់ មិនថាជាការងារ
ការសិក្សា ជីវិតរស់នៅប្រចាំថ្ងៃ ហើយវាក៏ធ្វើអោយគាត់មានអារម្មណ៌ថា
ទោះបីពេលនេះគាត់គ្មានអ្នកណា តែត្រឹមមានអ្នកគឺគ្រប់គ្រាន់ហើយសម្រាប់គាត់។
អរគុណសម្រាប់គ្រប់យ៉ាងដែលអ្នកធ្វើដើម្បីខ្ញុំ
៖ ការស្រលាញ់ មិនទាមទារការតបស្នងអីនោះទេ
តែយ៉ាងណាមិញ អ្នកគួររៀននិយាយពាក្យថា អរគុណ ចំពោះក្តីស្រលាញ់
ដែលដៃគូររបស់អ្នកផ្តល់អោយអ្នក។ កុំចេះតែហីៗ ព្រោះមនុស្សមិនមែនគល់ឈើ ដែលមិនចេះឈឺ
មិនចេះយំ មិនចេះអន់ចិត្តអីនោះទេ។
ខ្ញុំសូមទោស
ពិតមែន ៖ វាជាការដឹងខុស ដែលអ្នកត្រូវតែទទួល
និយាយវាចេញមក នៅពេលដែលអ្នកដឹងកំហុស និងទទួលថាអ្នកពិតជាបានធ្វើវាពិតមែន។
កុំខ្លាចនឹងនិយាយពាក្យសូមទោស
ព្រោះពាក្យមួយឃ្លានេះកែប្រែស្ថានភាពដែលអាក្រក់បំផុតទៅជាល្អបំផុត។
ខ្ញុំជឿជាក់លើអ្នក
ហើយក៏ជឿថាអ្នកធ្វើបាន ៖ ភាពជឿជាក់របស់មនុស្សពីរនាក់ដែលស្រលាញ់គ្នា
ជារឿងសំខាន់ ហើយអ្វីដែលសំខាន់ជាងនេះ គឺពាក្យសំដីនៃភាពជឿជាក់។
អ្នកអស្ចារ្យណាស់
៖ នៅពេលនរណាម្នាក់ធ្វើអ្វីមួយ ដែលជោគជ័យ
អ្នកគួរតែលើកសរសើរជាមួយពាក្យសម្តីដែលធ្វើអោយគាត់មានអារម្មណ៌ថា
វាជាពាក្យដែលចេញមនុស្សពិសេសរបស់គាត់ ហើយជាពាក្យដែលមិនមែននិយាយអោយតែបានៗ។
អ្នកមានភាពទាក់ទាញណាស់
៖ អ្នកគួរផ្តល់អោយដៃគូរនូវពាក្យសម្តី
នៃភាពទាក់ទាញ ជំនួសអោយការបង្អាប់គាត់
ព្រោះវាគ្មានផលចំនេញសម្រាប់ទំនាក់ទំនងអ្នកទាំង២នោះទេ។
អ្នកតែងធ្វើអោយខ្ញុំញញឹម
៖ ឃ្លាខ្លីៗ តែស្តាប់ហើយ
ធ្វើអោយម្ខាងទៀតញញឹមបិទមាត់មិនជិត។
ខ្ញុំចង់អោយអ្នកមានវត្តមាននៅពេលនេះ
ក្បែរខ្ញុំ ៖ ភាសាបែបស្នើរសុំ ដែលធ្វើអោយដៃគូររបស់អ្នក
មានក្តីសុខ ព្រោះតែអ្នកតែងចង់មានវត្តមានរបស់គាត់នៅក្បែរខ្លួនរបស់អ្នក។
ខ្ញុំដឹង
ថាអ្នកអាចធ្វើបាន ៖ ខ្ញុំដឹងថា អ្នកពូកែ
អ្នកធ្វើបាន ជាពាក្យដែលអ្នកម្ខាងទៀត ស្តាប់ហើយធ្វើអោយមានអារម្មណ៌ល្អណាស់៕
By Thmey Share
0 Comments