ស្នេហាដែលកើតពីមនុស្សផ្សេងគ្នា នឹងតែងតែមានចរិតដោយឡែកពីគ្នា។
ជួនកាលវាត្រូវបានគេ ប្រដូចទៅ នឹងខ្យល់ត្រជាក់ក្នុង រាត្រីរដូវក្តៅ ពេល
ខ្លះជាខ្យល់ក្តៅធ្វើអ្នកទាំងពីរ មានអារម្មណ៍ឆាបឆេះហើយពេលខ្លះទៀតដូចជា
ទ្រនំដ៏សុខសាន្ត ។ បើទោះជាអ្នកកំពុង ស្រឡាញ់បែបណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែអាចបែងចែកស្នេហា
ជាប្រភេទជាមូលដ្ឋានដូចខាងក្រោម៖
ស្នេហាជាមួយនឹងអារម្មណ៍ខ្លាំងក្លា
មនុស្សមួយចំនួន មានចិត្តត្រេកត្រអាល
ជាមួយនឹងប្រភេទស្នេហាដែមានភាពពេញចិត្ត ពេញថ្លើម ច្រើន
និងស្និទ្ធស្នាលរួមជាមួយអារម្មណ៍ រំជើប រំជួលខ្លាំងក្លា ។ នេះត្រូវបានគេមើលឃើញថា
ជា មនោសញ្ចេតនា ដែលមានការរួមផ្សំនៃផ្លូវភេទ និងអារម្មណ៍រំជើបរំជួលពេញទំហឹង
។បណ្តាមនុស្សដែលធ្លាប់ឆ្លងកាត់ស្នេហានេះ គឺចង់បានភាពជិតស្និទ្ធផ្នែករាងកាយ
និងស្មារតីជាមួយដៃគូនឹងមានទំនោរធ្វើឲ្យស្នេហាកាន់តែអស្ចារ្យ។ ភាពពេញដោយរ៉ូម៉ែនទិក
ពេញចិត្តថ្លើម បង្កឲ្យមានអារម្មណ៍ ជ្រួលជ្រើមក្នុងពេលចាប់ផ្តើម នោះជាចំណុចពិសេស
របស់មនុស្សដែលចូលចិត្ត មានស្នេហា ប្រភេទនេះ។
ស្នេហាដែលកើតឡើងបន្តិចម្តងៗ
ប្រភេទមនោសញ្ចេតនាដែលកើតមានឡើងជាជំហានៗបែបនេះ
និងធ្វើឲ្យអ្នកបានដឹងពីភាគីម្ខាងទៀតថា តើស័ក្តិសមនឹងខ្លួនឬទេ? មុននឹងឈាន ដល់អារម្មណ៍ខ្លាំងក្លា ។ មនុស្សដែលមានស្នេហាប្រភេទនេះ
តែងចង់បានភាពស្មោះត្រង់និងរីកចម្រើនបែប “តក់ៗពេញបំពង”ទៅតាមពេលវេលា ។
ជាក់ស្តែងស្នេហាប្រភេទនេះ តែងកើតចេញពីបណ្តាមិត្តភក្តិជិតស្និទ្ធ ។
ស្នេហាឧត្តម
មូលដ្ឋានស្នេហាប្រភេទនេះ គឺការអធ្យាស្រ័យ
និងស្រឡាញ់រាប់អាន។ពួកគេតែងចង់ បានការថែទាំ មនុស្សដែលខ្លួន ស្រឡាញ់ដូចជា
ថែរក្សាកូន ក្មេង ឬឪពុករបស់ពួកគេដូច្នេះដែរ។ ស្នេហាប្រភេទនេះ គឺពោរពេញទៅដោយភាពអស់
ពីចិត្តពីថ្លើម ហ្មត់ចត់ ការស្រឡាញ់ និងមេត្តាធម៌ព្រម ទាំង ឧត្តមគតិ ផងដែរ ។
ស្នេហាបែបហេតុផល
នៅក្នុងក្តីស្នេហាប្រភេទហេតុផលនេះ គឺគ្មានភាពខ្ពង់ខ្ពស់នោះទេ
ជំនួសវិញគឺមានតែការក្រើនរំឮក ពិចារណាថា តើគួរធ្វើតាមសំណួមពរ ភាគីម្ខាង ទៀតឬអត់ ?
យោងតាមការសន្យានិងការដឹងច្បាស់ពីបណ្តាតម្រូវការទាំងនោះ
គឺនឹងមានជីវិតយូរជាងស្នេហាប្រភេទរ៉ូម៉ែនទិក ឬក៏អាចរហូតដល់ ស្លាប់រៀង ខ្លួនទៀតផង ។
ស្នេហាបែបហេតុផលតែងតែស្មោះត្រង់និងជាក់លាក់។បណ្តាមនុស្សដែលមានស្នេហាប្រភេទនេះ តែង
មើលដែលខ្លួនស្រឡាញ់ ក្នុងផ្លូវល្អជានិច្ច ។ ពួកគេមិនចេះភ័យខ្លាចពីការប្រែប្រួល
ព្រោះយល់ថា នេះគឺជាឱកាសនិងឧបសគ្គរឹតតែជួយឲ្យពួកគេបានស្និទ្ធស្នាល និងយល់
ចិត្តគ្នាជាមុន ៕
by Thmey Share
0 Comments