សេចក្ដីស្រឡាញ់គឺជាផ្នែកនិងជាកញ្ចប់មួយនៃជីវិតរបស់មនុស្ស។
ចំណែកភាសាដែលគេតែងនិយាយថា “បងស្រឡាញ់អូន”, “អូនគឺជារបស់បង” “ អូនស្រឡាញ់បង”, “បងជារបស់អូន”
គឺពិតជាពេញនិយមណាស់ក្នុងជីវិតស្នេហារបស់យុវវ័យ ក៏ដូចជាមនុស្សទូទៅ។
ក៏ប៉ុន្តែតើអ្វីទៅដែលហៅថាសេចក្ដីស្រឡាញ់? សេចក្ដីស្នេហា?
រវាងមនុស្សប្រុសស្រីពីរនាក់ដែលពិតនោះប្រហែលជាមានមនុស្សតិចណាស់អាចវាយតម្លៃដឹងច្បាស់។
ជាការពិតណាស់ បើនិយាយពីសេចក្ដីស្រឡាញ់
គេអាចមើលឃើញនៅក្នុងរូបភាពច្រើនយ៉ាង។
តែនៅទីនេះគឺចង់បង្ហាញថាអ្វីទៅជាស្នេហារវាងមនុស្សប្រុសស្រី
ដែលឈានទៅដល់ការពិតមួយនៃសេចក្ដីស្រឡាញ់។ សេចក្ដីស្រឡាញ់ប្រៀបបានទៅនឹង
ភាពធ្វើឱ្យស្រើបស្រាលក្នុងចិត្ដ។ ពិភពនៃ “សេចក្ដី ស្រឡាញ់”
បន្លឺសូរសម្លេងយ៉ាងផ្អែមល្ហែមចំពោះសោតៈ។
ពិភពនៃសេចក្ដីស្រឡាញ់ពាំនាំនូវការស្រមើស្រមៃអំពីរូបភាព
របស់គូស្នេហ៍និយាយខ្សឹបខ្សៀវគ្នាយ៉ាងផ្អែមល្ហែមជាមួយគ្នាមិនខ្វាយខ្វល់ពីពិភពលោក
ទាំងមូលឡើយ។
សម្រាប់យុវវ័យជាច្រើន
សេចក្ដីស្រឡាញ់គឺគ្រាន់តែជាអារម្មណ៍ដែលទាក់ទងជាមួយផ្លូវភេទតែប៉ុណ្ណោះ។
ព្រោះពេលមានចំណងទាក់ទងគ្នា
យុវវ័យតែងធ្វើឱ្យទាក់ចិត្ដដោយតម្រេកយ៉ាងខ្លាំងចំពោះរូបកាយ
សម្រស់ផ្នែកខាងក្រៅ ដែលនាំឲ្យរំជួលក្នុងអារម្មណ៍ផ្នែកផ្លូវភេទ។
ហើយសេចក្ដី
ស្រឡាញ់បែបនេះដឹកនាំទៅរកគំនិតមួយអំពីសេចក្ដីស្រឡាញ់ថាជាមិត្ដភាព
ហើយនាំទៅរកគំនិតថា ពេលគូស្នេហ៍បែកបាក់គ្នាទៅ ពួកគេអាចរម្ងាប់មិត្ដភាព
ព្រោះមិត្ដភាពអន់ជាងសេចក្ដីស្រឡាញ់។
តែបើនិយាយពីសេចក្ដីស្រឡាញ់គឺ ជាសកម្មភាពនៃការមានជាកម្មសិទ្ធិ
ឬត្រូវបានគេគ្រប់គ្រងជាកម្មសិទ្ធិដោយមនុស្សម្នាក់ទៀត។
សេចក្ដីស្រឡាញ់ចាប់ផ្ដើមពីបទពិសោធន៍នៃភាពឯកោ។ សេចក្ដីស្នេហាគឺ
ជាចម្លើយចំពោះបញ្ហានៃភាពឯកោ។
សេចក្ដីស្រឡាញ់គឺជាបទពិសោធន៍នៃជម្រៅនិងអាថ៌កំបាំងរបស់អ្នកដទៃ (គូស្នេហ៍)
និងជាឆន្ទៈដ៏រឹងមាំធ្វើដើម្បីគាត់
នៅពេលបុគ្គលណាមួយអាចទៅដឹងពីអាថ៌កំបាំងនោះ
អាចទៅបំពេញភាពឯកោនោះគឺជាដំណើរឈានទៅការបង្កើតជាសេចក្ដីស្រឡាញ់។
សេចក្ដីស្នេហាតម្រូវឱ្យមានការទាក់ទាញ ហើយការទាក់ទាញអាចបង្ហាញឱ្យឃើញជាពាក្យសំដី
កាយវិការ ឬ ជាការសម្លឹងមើល ដែលទាំងអស់នេះអាចជាសញ្ញាផ្សេងៗ ។
ទោះជាយ៉ាងណាក៏ដោយ
សេចក្ដីស្នេហាមិនមែនគ្រាន់តែនិយាយវានោះឡើយ វាគឺជាការប្រតិបត្ដិ ទៀតផង។
ដោយសារគូស្នេហ៍មិនមែនជាប្រធានវិស័យភាពគ្មានរូបរាង ដូច្នេះ
ស្រឡាញ់បុគ្គលម្នាក់ បញ្ជាក់ថាគេចង់ឱ្យមានអត្ថិភាពរាងកាយរបស់បុគ្គលនោះ
និងបន្ទាប់មក គឺ ពិភពលោក របស់ដៃគូស្នេហ៍នោះ។
សេចក្ដីស្នេហាមិនអាចផ្ដាច់ចេញពីការការថែទាំ
វាមិនអាចផ្ដាច់ចេញពីការងារនោះឡើយ។ ស្រឡាញ់គូស្នេហ៍
គឺត្រូវធ្វើការងារដើម្បីសេចក្ដីស្នេហានោះ ត្រូវថែទាំ
ត្រូវថែរក្សារាងកាយរបស់នាង ពិភពលោករបស់នាង សុខុមាលភាពទាំងមូលរបស់នាង។
សេចក្ដីស្រឡាញ់មិនមែនជាការចង់ទទួលបាន
តែជាការផ្ដល់ឲ្យទៅភាគីដែលត្រូវបុគ្គលបានស្រឡាញ់នោះ។
ដូច្នេះសេចក្ដីស្រឡាញ់ត្រូវការចាំបាច់នូវពុទ្ធិផ្ទាល់ខ្លួនច្បាស់លាស់អំពីគូស្នេហ៍។
សេចក្ដីស្នេហាតម្រូវឲ្យមានការប្រតិបត្ដិ ជាជាងការនិយាយ
ហើយការស្រឡាញ់មិនអាចកំណត់ពីទំហំ អាយុកាល រយៈពេល ដែនកំណត់
និងមិនអាចបកស្រាយបាននោះទេ ព្រោះសេចក្ដីស្រឡាញ់គឺទាំងមូល អនន្ដ និង
ពិសិដ្ឋ។ ហើយសេចក្ដីស្រឡាញ់គឺគ្មានទីបំផុតនោះទេ បើនោះបីជា
រូបរាងកាយនៃភាគីណាមួយបាត់បង់ពីពិភពលោកនេះក៏ដោយ។។
0 Comments