មនុស្សមានចិត្ត មានវិញ្ញាណ មានអារម្មណ៍រំភើប
អារម្មណ៍មួហ្មងជារឿងធម្មតា ។ បរិដ្ឋានជុំវិញ ជាកន្លែងធ្វើឲ្យយើងសប្បាយ
ឲ្យយើងកើតទុក្ខ ។ បរិដ្ឋាន សំដៅដល់គ្រប់យ៉ាង ដែលនៅជិតុំវិញការរស់នៅរបស់យើង
ហើយតែងមានទំនាក់ទំនងគ្នាជានិច្ច ជាមូលហេតុបង្កឲ្យមានការសប្បាយ និងកើតទុក្ខ ។
ពេលយើងភ្លេចខ្លួន
បង្កឲ្យអារម្មណ៍ឆាប់ឆេវឆាវមកគ្របសង្កត់ចិត្ត នោះជាកំហុស ដែលបង្ហាញថា
យើងឆាប់ទទួលយកពាក្យគេមកវិនិច្ឆ័យ ហើយដាក់បន្ទុកលើខ្លួនឯង ធ្វើឲ្យខ្លួនឯងរងទុក្ខ
ចំណែកគេសប្បាយរីករាយ ។ ពេលខ្លះពាក្យសម្តីអ្នកដទៃ បើគ្មានប្រយោជន៍
គួរចាត់ជាសំឡេងគ្រាន់តែឆ្លងកាត់ត្រចៀកយើងហើយបាត់ទៅ ។
ពេលណាយើងធ្វើចិត្តរឹងមាំ
ពាក្យគ្រោតគ្រាតបែបម៉េច ក៏នៅតែធម្មតា នោះយើងនឹងក្លាយជាមនុស្សមិនធម្មតា មានន័យថា
មិនសម្តែងតាមទឹកមុខ ឲ្យគេសម្គាល់ថាយើងជាមនុស្សប្រភេទណាឡើយ ។
ចំណាំថា បើយើងឆោតគេច្រើនលេង
យើងឆាប់ខឹងគេច្រើនចាក់ចុច យើងល្ងង់ ច្រើនចាញ់បោកគេ ៕
0 Comments