ស្នេហាមានន័យដូចម្តេច?

 




ពាក្យស្នេហា ដែលខ្ញុំបានសិក្សាតាមសៀវភៅ គឺមានន័យខុសគ្នាស្រឡះពីទិដ្ឋភាពជាក់ស្តែង។ មុនដំបូងខ្ញុំហាក់ដូចជាភ័យ ពេលខ្ញុំលួចស្រឡាញ់គេម្នាក់ឯង មានន័យថា ខ្ញុំចេះស្រឡាញ់ គ្រាន់់តែមិនមែនជាស្នេហាឡើយ ព្រោះគេមិនដឹងខ្លួន ។ ក្រោយមក គេដឹងខ្លួន ហើយក៏បានប្រាប់ថា ស្រឡាញ់ខ្ញុំដែរ ពេលនោះខ្ញុំចាប់មានស្នេហា ព្រោះមនុស្សពីរនាក់បានទោទន់ផ្លូវចិត្តគំនិត អារម្មណ៍ តែងនឹករកគ្នាទៅវិញទៅមក និងនិយាយពាក្យផ្អែមល្ហែមរាល់ថ្ងៃ ។

ប៉ុន្តែពេលខ្លះ ក៏មានភាពរកាំរកុះ ដោយឥតដឹងខ្លួន ហាក់ដូចប្រចណ្ឌបន្តិច ក្និចក្នក់បន្តិច មិនដឹងព្រោះហេតុអ្វី? អន់ចិត្ត ខឹងចិត្ត តែងកើតមានរាល់ដង ពេលណានិយាយទ្រគោះបោះបោក តែមិនមែនមាននន័យថា ស្អប់គ្នាទេ គឺព្រោះស្រឡាញ់ ព្រោះស្នេហា ។ ហើយតែងលើកបន្តុបដាក់អ្នកនេះ ដាក់អ្នកនោះ ក្នុងបំណងលចិត្ត សាក់ល្បង ថាតើស្រឡាញ់ប៉ុណ្ណា ឬឆ្លើយដូចម្តេច? ពេលឆ្លើយថា ប្រហែលយកគេហើយ គឺដូចជាឆក់បេះដូងឲ្យញ័រ ឆួលក្តៅ ។

គ្រប់យ៉ាង ស្នេហាត្រូវការលះបង់ សម្រាប់គ្នាទៅវិញទៅមកទោះមិនទាន់ចូលរោងការក៏ដោយ ។ ដោយឡែកខ្ញុំ សុំត្រឹមអ្នកស្រឡាញ់ខ្ញុំ គឺផ្ទេរក្តីស្រឡាញ់មកខ្ញុំតែម្នាក់ បានហើយមុនចូលលរោងការ មិនទាមទារក្រៅពីនេះទេ ចាំពេលចូលដល់មេបា ស្នេហារបស់ខ្ញុំនឹងប្រែក្លាយមនុស្សពីរ មានចិត្តតែមួយ លះបង់គ្រប់យ៉ាងឲ្យគ្នាទៅវិញទៅមក ។

ស្នេហារបស់ខ្ញុំ ប្រាកដជាមានភាពឈឺចាប់ ដោយជៀសមិនផុតឡើយ បើថ្ងៃណាមួយ មានរឿងអ្វីកើតឡើង ។ មិនទៀងតាមព្រេងវាសនា តែតាមចិន្តា នឹងធ្វើឲ្យស្រស់បំព្រង ។

អត្ថន័យស្នេហា គឺសេចក្តីសុខ ផ្អែមល្ហែម ឈឺចាប់ ធម្មជាតិគឺមិនស្ថិតស្ថេរឡើយ ឲ្យតែមានជួប តែងមានព្រាត់ ប៉ុន្តែកុំព្រាត់ព្រោះមានថ្មី កុំព្រាត់ព្រោះឈប់ស្រឡាញ់ គឺព្រាត់ព្រោះនិស្ស័យ ។ ទោះយ៉ាងណាក៏ដោយ បើជ្រុលស្រឡាញ់ ជ្រុលដាក់ចិត្តស្នេហ៍ គឺព្យាយាមថែឲ្យពេញដៃ ឲ្យពេញបេះដូង

.................................... .................................... .................................... ....................................

By Chii Witt


Post a Comment

0 Comments