ទស្សនៈអំពីស្នេហា

 


 

ស្នេហាមានឥទ្ធិពលខ្លាំងណាស់លើជីវិតមនុស្សម្នាក់ៗ ដោយម្យ៉ាងក៏មកពីយើង មិន អាចរស់ ឬមិនចង់រស់នៅម្នាក់ឯង ហើយម្យ៉ាងទៀត វាទាក់ទងនឹងតណ្ហាកាមទេព ដែលនំាអោយមនុស្សគ្រប់វ័យត្រូវការគូស្នេហ៏ប្រចាំជីវិតនោះ។ កំណាព្យ ចំរៀង ពិរោះៗ ច្រើនរាប់មិនអស់សុទ្ធតែរៀបរាប់ពីសេចក្ដីស្នេហាដ៏ល្អល្អះ ដ៏គួរអោយ ច្រណែន។ ពាក្យសាសងនៃគូស្នេហ៏ មានន័យគួរអោយចង់ស្ដាប់ មានពាក្យពេចន៏ ពិរោះនំាអោយអ្នកផងចង់់ដឹងឮ ព្រោះវាធ្វើអោយចិត្តសប្បាយ។ ទស្សនវិទូ យល់ថា គ្មានអ្វីមានសារៈសំខាន់ជាងស្នេហាទេ វាសំខាន់លើសក្រុមគ្រួសារ, វាសំខាន់លើ សកិត្តិយស សំខាន់លើសទ្រព្យសម្បត្តិ និងអ្វីៗទំាងអស់ដែលបង្កើតរបស់ទំាង អស់នោះ។

ខាងក្រោមនេះជាទស្សនៈនានារបស់់កវីបណ្ឌិតទំាងឡាយក្នុងលោក ដែលបាន បញ្ចេញទស្សនៈអំពីស្នេហាកាលពីយូរកន្លងមកហើយ។

១ ជីវិតដូចជាផ្កា ស្នេហាដូចជាទឹកឃ្មុំ។

២ ស្នេហាគឺជាជំងឺម្យ៉ាងដែលគ្មាននរណាព្យាបាលបាត់លើកលែងតែ
អ្នកមានជំងឺនោះ។

៣ ចំពោះស្នេហា ជ័យជំនះមានតែមួយទេ គឺការភៀសខ្លួនចេញ។

៤ អាពាហ៏ពិពាហ៏គឺជារណ្ដៅកប់ខ្មោចស្នេហា។

៥ ស្នេហាគឺជាកូនទេវតាក្រមួយ ប៉ុន្តែវាក៏ជាកូនទេវតាមានដែរ។ កូនទេវតាក្រ៖ បានជាក្រ ព្រោះវារហេមរហាម វាទាមទារ វាសុំចែករំលែក។ កូនទេវតាមាន៖ បានជាមានព្រោះវាទូលាយដៃជើងខាងប្រាក់កាស ចំពោះមនុស្សដែលខ្លួន ស្រលាញ់។

៦ ស្នេហាគឺជាជំងឺមួយបែបមានបីរយៈ៖ ស្រេកឃ្លាន សេពសោយ និងធុញទ្រាន់។

៧ ស្នេហាមានរសជាតិជាងអាពាហ៏ពិពាហ៏ ដូចគ្នានឹងអានប្រលោមលោក មាន រសជាតិជាងអានប្រវត្តិសាស្រ្តដែរ។

៨ ក្នុងសង្រ្គាមស្នេហា ការភៀសខ្លួនចេញគឺជាមហាជ័យជំនះមួយ។

៩ ស្នេហាវាកើតឡើងហើយរលាយបាត់់ទៅវិញមិនដែលតាមបំណងយើងឡើយ។

១០ ការបាត់មុខក៏ជាឱសថល្អណាស់ដែរក្នុងកិច្ចការប្រឆាំងនឹងស្នេហា។

១១ មានស្នេហាក្នុងបេះដូងគឺមានសំពាយឥវ៉ាន់មួយយ៉ាងធ្ងន់តាមខ្លួន។

១២ ស្នេហាគឺជាល្បែងមួយយ៉ាង ចំណែកកិត្តិយសជាភារៈកិច្ច។

១៣ ស្នេហាបរិសុទ្ធមានតិចណាស់តិចជាងការរាប់់អានស្មោះត្រង់់ទៅទៀត។

១៤ ស្នេហាគឺជាអ្វីដែលខ្ញុំមិនយល់ មិនដឹងមកពីណា ហើយក៏មិនដឹងហេតុអ្វីបានជាវា បាត់ទៅវិញ។

១៥ បុព្វហេតុនៃសេចក្ដីស្នេហា គឺជាអ្វីដែលខ្ញុំពុំយល់ ប៉ុន្តែអានុភាពរបស់វាយើង មិន អាចស្មានជាយ៉ាងណាទេ។ ប្រការដែលខ្ញុំពុំយល់នោះ ពិតមែនតែវាមិនប៉ុន្មាន ប៉ុន្តែ វាអាចធ្វើអោយផែនដីកក្រើកបាន។

១៦ ស្នេហាពិតមែនតែវាមិនធំដុំប៉ុន្មាន ប៉ុន្តែវាជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតក្នុងជីវិតមនុស្ស លោក។

១៧ គ្មានទេសភាពណាគួរអោយអាណិតអាសូរជាងទេសភាពស្នេហាទេ។

១៨ ប្រការដែលគួរអោយស្ដាយខាងស្នេហាគឺកាលពីក្មេង ការពិសោធន៏វានៅខ្វះ ដល់ ទៅចាស់មានការពិសោធន៏ពេញខ្លួន។

២០ មនុស្សនៅក្មេងមិនទាន់ស្គាល់តំលៃនៃសេចក្ដីស្នេហាយ៉ាងណាទេ! ស្នេហា តែកាមគុណមួយមុខគឺជាកាកសំណល់នៃសេចក្ដីស្នេហាបរិសុទ្ធ។

២១ ការសារភាពស្នេហាចំពោះមនុស្សដែលខ្លួនស្រលាញ់ជាការល្អហើយ។ ប៉ុន្តែ បើយើងរក្សាទុកវាតែក្នុងចិត្តវិញ វាកាន់តែប្រសើរទៅទៀត។

២២ រៀបការមួយដងក្នុងមួយជីវិតគឺជាករណីកិច្ច។ បើរៀបការពីរដងគឺជាដំណើរលីលា ហើយបើរៀបការបីដងគឺជាដំណើរលីលាហើយឆ្កួតមួយេជីវិត។

២៣ ព្រះអាទិទេពបង្កើតស្រីមក បែបដូចជាសំរាប់គេស្រលាញ់ជាជាងខ្លួនស្រលាញ់ គេ។ ដូចគ្នា, ផ្កាសំរាប់គេក្រអូប ជាជាងក្រអូបខ្លួនឯង។

២៤ ស្រីច្រើនយំសោកមុនអាពាហ៏ពិពាហ៏ ចំណែកប្រុសវិញច្រើនយំសោក ក្រោយ អាពាហ៏ពិពាហ៏។

២៥ ស្នេហាដូចជាផ្កានៅក្រពុំ ឯអាពាហ៍ពីពាហ៍ដូចជាផ្ការីក

២៦ ស្នេហាមានតែមួយ ដោយហេតុថាគេមិនអាចស្នេហាមនុស្សពីរនាក់បានទេ។

 By Thmey Share

Post a Comment

0 Comments