ស្នេហ៍ពិត (True
Love)ពិតជាពិបាករកណាស់ក្នុងពេលបច្ចុប្បន្ននេះ។
មនុស្សគ្រប់គ្នាព្យាយាមទាមទារចង់បានពីគ្នាទៅវិញទៅមក
ហើយក៏គ្មានមនុស្សណាម្នាក់ទទួលស្គាល់ភាពពិតរបស់ដៃគូដែលពួកគេស្រឡាញ់នោះទេ។
ប្រសិនបើអ្នកមាននរណាម្នាក់នៅក្នុងជីវិតរបស់អ្នកហើយមនុស្សនោះ
គឺអ្នកស្រឡាញ់ដោយអស់ពីដួងចិត្តទោះបីជាអ្នកមិនអាចផ្លាស់ប្ដូរពិភពលោកបានក៏ដោយតែអ្នករកបានរបស់ពិសេសក្នុងឆាកជីវិតរបស់អ្នកហើយ។
ស្នេហាពិតគឺជាអ្វីមួយដែលមនុស្សជាច្រើនចំណាយពេញមួយជីវិតរបស់ពួកគេដើម្បីស្វែងរក
ហើយនៅតែរកមិនឃើញ។
ស្នេហ៍ពិតមិនមែនគ្រាន់តែជាផ្កាកូឡាបនិងមេអំបៅនោះទេគ្រប់ពេលនោះទេ។ វាពិតជាពិបាកខ្លាំងណាស់!
ប្រសិនបើអ្នកមិនទទួលយកចំណុចនានាដែលដៃគូរបស់អ្នកមាននៅពេលនេះ
តែអ្នកអាចទទួលយកវាអំឡុងពេលនៃការឆ្លងកាត់ក្នុងដំណាក់កាលណាមួយដោយតស៊ូជាមួយគ្នា។
យើងមិនអាចរំពឹងថានឹងផ្លាស់ប្ដូរនរណាបាននោះទេ
ប្រសិនបើគេមិនមែនជាមនុស្សដែលយើងចង់នៅជាមួយនៅពេលនេះហើយក៏ជាមនុស្សដែលយើងចង់នៅជាមួយនាពេលអនាគត។
អ្នកមិនអាចស្រឡាញ់នរណាម្នាក់ហើយរំពឹងថាពួកគេនឹងទទួលបានឬយល់ស្រប
និងគំនិតរបស់អ្នកទាំងអស់នោះទេ តែត្រូវគិតថាមនុស្សដែលយើងស្រឡាញ់ជានរណា? ពួកគេគួរជាមនុស្សបែបម៉េច?។ សូមបញ្ជាក់ថា
ស្នេហាមិនដំណើរការតាមវិធីនោះទេ។ ក្នុងឆាកជីវិតរបស់យើង
តែងតែមានការភ័ន្តច្រឡំពេលនិយាយអំពីស្នេហាពិតនិងស្នេហាក្លែងក្លាយ( real
love and fake love)។
អ្វីដែលអ្នកអាចធ្វើបានជាមួយដៃគូរបស់អ្នកគឺ
ធ្វើយ៉ាងណាឲ្យគាត់ធ្វើអ្វីមួយកាន់តែប្រសើរឡើងដោយពេញចិត្ត
មិនមែនបង្ខំគាត់ឲ្យគាត់ធ្វើរឿងដែលមិនចង់ធ្វើនោះទេ។
រាល់ទំនាក់ទំនងល្អបំផុតពោរពេញទៅដោយការគោរពគ្មានព្រំដែន។
ស្នេហាពិតមិនមែនជាភាពអត្មានិយម
គឺត្រូវទទួលស្គាល់ថាគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ
ហើយការស្រឡាញ់ពិតកើតឡើង ទោះបីជាអ្នកនោះមានអត្តចរឹកខុសគ្នាបែបណាក៏ដោយ។
ដៃគូស្នេហាទាំងពីរគួរតែផ្ដល់សេរីភាពឲ្យទំនាក់ទំនងរបស់ពួកគេរីកចម្រើនជាមួយគ្នាហើយទទួលយកអារម្មណ៍ពីការគាំទ្រគ្នាទៅវិញទៅមក។នោះហើយដែលគេថាភាពជាដៃគូថ្វីបើពួកគេឈរខាងអ្នកតិចឬច្រើនក៏ដោយ។
យើងមិនអាចផ្លាស់ប្ដូរដៃគូរបស់អ្នកបានទេ អញ្ចឹងអ្នកគួរផ្លាស់ប្ដូរខ្លួនឯង។
ទំនាក់ទំនងមួយគឺពេលខ្លះអ្នកស្រឡាញ់គេ តែអ្នកមិនអាចត្រូវតែចង់បានគេមករស់នៅក្នុងជីវិតរបស់អ្នកនោះទេ។
រឿងដែលពិតចេញពីបេះដូងគឺថាអ្នកមានអារម្មណ៍សេរីភាពពេលនិងទទួលបានភាពកក់ក្ដៅពេលដែលអ្នករកឃើញស្នេហ៍ពិត។
មនុស្សទាំងអស់គ្នាតែងតែមានស្នាមរបួស
មនុស្សគ្រប់គ្នាសុទ្ធតែមានអារម្នណ៍ថាទទួលបានការឈឺចាប់។ដោយសារអ្វី? គឺដោយសារយើងជាមនុស្សហ្នឹងហើយ។ គ្មាននរណាម្នាក់ល្អឥតខ្ចោះនោះទេ។គ្មានរាជបុត្រជិះសេះសដូចក្នុងរឿងព្រេងឡើយ។
-ប្រសិនបើអ្នកសកម្មភាពប៉ុន្មានចំណុចនេះអ្នកកំពុងមានស្នេហាពិតហើយ៖
-អ្នកជ្រោមជ្រែងគ្នាទៅវិញទៅមក។
By Thmey Share
0 Comments