នៅក្នុងផ្ទះវីឡាទំនើបស៊េរីថ្មីមួយ
មានស្រ្តីម្នាក់រស់នៅក្នុងផ្ទះនោះតែម្នាក់ឯង គាត់ឈ្មោះថា ឡូរ៉ា។ ឡូរ៉ា
រស់នៅក្នុងផ្ទះដ៏ទំនើបគ្រប់យ៉ាង
ក្នុងផ្ទះអាចបញ្ជាបានដោយគ្រាន់តែនិយាយ
ក្នុងផ្ទះនោះមានតែគាត់និងផ្ទាំងគំនូររាប់រយផ្ទាំង។ គ្រប់ផ្ទាំងគំនូរទាំងអស់សុទ្ធតែគូរឡើងយ៉ាងផ្ចិតផ្ចង់ដោយវិចិត្រករល្បីឈ្មោះជុំវិញពិភពលោក។
កំពុងតែធ្វើដំណើរត្រឡប់មកផ្ទះវិញ
គាត់ឃើញបុរសម្នាក់លក់ផ្ទាំងគំនូរចាស់ៗជាច្រើនលើចិញ្ចើមផ្លូវ
គាត់ក៏សម្រេចចិត្តថាទិញទាំង៥រូប ដោយគំនូរទាំងនោះមិនមានឈ្មោះអ្នកគូរឡើយ។
រូបដំបូងគឺក្មេងស្រីក្នុងរ៉ូបក្រហមកាន់តុក្កតា
រូបទី២ បុរសម្នាក់មានពុកចង្កាស្រមូម រូបទី៣ រូបស្រ្តីមានផ្ទៃពោះ រូបទី៤
គឺងងឹតស្លុប (ខ្មៅសុទ្ធ) រូបទី៥
គឺរូបមនុស្សស្រីឥតភ្នែកហើយហាមាត់ដូចបម្រុងស្រែកឱ្យគេជួយ។
គាត់យករូបទាំងអស់ទៅដាក់នៅបន្ទប់ក្រោមដី។
យប់នោះ
គាត់គេងមិនលក់សោះ មានអារម្មណ៍ថាមិនស្ងប់ចិត្ត
គាត់ក៏ដើរប្រមូលគំនូរទាំងអស់ច្រកថង់ខ្មៅរួចយកទៅចោលនៅបន្ទប់ក្រោមដី
ហើយយកផ្ទាំងគំនូរទាំង៥ឡើងមកលើ។ ពេលនេះផ្ទះគាត់គឺទទេស្អាត
គ្រប់បន្ទប់គឺគ្មានផ្ទាំងគំនូរផ្សេងទៀតឡើយ។
ឡូរ៉ា
ក៏យកគំនូរទី១ ដែលមានរូបក្មេងស្រីដាក់នៅបន្ទប់ទទួលភ្ញៀវ។ រូបទី២
បុរសចំណាស់ គាត់យកទៅដាក់នៅបន្ទប់ទទួលទានអាហារ។ ទី៣ ស្រ្តីមានផ្ទៃពោះ
គាត់ដាក់នៅផ្ទះបាយ។ គំនូរទី៤ រូបងងឹតស្លុប គាត់យកទៅដាក់ក្នុងបន្ទប់ទឹក
តែជ្រុងម្ខាងដែលទឹកខ្ទាតពុំដល់ ( គេរៀបថា ចូលចិត្តគំនូរខ្លាំង
ក្នុងបន្ទប់ទឹកក៏មានគំនូរ ×_× )។ រូបទី៥
មនុស្សស្រីគ្មានភ្នែកហើយហាមាត់ គាត់យកដាក់តាំងនៅបន្ទប់គេង
ដែលគ្រាន់តែបើកភ្នែកគឺឃើញគំនូរនេះតែម្តង។
យប់ថ្ងៃបន្ទាប់…
ខ្យល់ពីណាមិនដឹង
ត្រជាក់ស្រិបមកប៉ះនឹងស្បែករបស់ ឡូរ៉ា។
គាត់កំពុងផឹកកាហ្វេនៅក្នុងបន្ទប់ទទួលភ្ញៀវ
និងសម្លឹងទៅរូបក្មេងស្រីជារឿយៗ។
គាត់ទម្លាក់កែវចុះដែលមានកាហ្វេកន្លះកែវក្នុងនោះ ហើយដើរទៅបន្ទប់ទឹក។
រូបក្នុងបន្ទប់ទឹក ស្រាប់តែមកឃើញក្នុងអាងទឹក ហើយទឹកប្រែជាពណ៌ខ្មៅអស់
ពេលដែល ឡូរ៉ា លើកគំនូរនោះឡើងមក
វាបែរជាមានរូបមនុស្សស្រីត្រូវបានគេអារកទៅវិញ។
គាត់ក៏យករូបនោះទៅចោលនៅបន្ទប់ក្រោមដី។ ពេលមកវិញ
កាហ្វេស្រាប់តែអស់ពីកែវ។
ផ្លឹប!!!
អំពូលភ្លើងស្រាប់តែរលត់ដោយខ្លួនឯង «អាឡិក្សា!
បើកភ្លើងអំពូល!» (អាឡិក្សា
ជាឧបករណ៍ម្យ៉ាងដែលអាចបញ្ជាបាន ដោយគ្រាន់តែនិយាយ ហើយវាក៏ចេះតបដែរ)
ភ្លើងក៏ត្រឡប់មកវិញ។ ឡូរ៉ា ក៏ត្រឡប់ទៅបន្ទប់គេងវិញ
ដោយមិនចាប់អារម្មណ៍ថាផ្ទាំងគំនូរបានបិតមាត់ដោយខ្លួនឯង។
ម៉ោង៣យប់…
ដៃត្រជាក់មកប៉ះនឹងជើង
ឡូរ៉ា។ គ្រាន់តែនាងភ្ញាក់ដឹងខ្លួន
ដៃនោះក៏រុលទៅក្រោមគ្រែបាត់ដោយមិនឱ្យ ឡូរ៉ា ដឹង។
ផ្ទាំងគំនូរនោះស្រាប់តែលេចភ្នែកធំៗឡើង លានសឹងជ្រុះចេញពីគំនូរ។ ក្តុក…!
ភ្នែកទាំងគូជ្រុះរមៀលចេញក្រៅបន្ទប់បាត់។ ឡូរ៉ា
ក្រោកឡើងហើយដើរទៅបន្ទប់ទឹក ស្រាប់តែជាន់អ្វីម្យ៉ាងទន់ៗ ហើយផុយ ញច់!! «អាឡិក្សា បើកភ្លើង» អ៎ា!!!!!!!
គាត់ក៏ស្រែកឡើងបន្ទាប់ពីឃើញគ្រាប់ភ្នែក។ គាត់ក៏ប្ដឹងប៉ូលិស…
ក្នុងផ្ទះគ្មានឃើញអ្វីមិនប្រក្រតីឡើយ បន្ទប់ទាំងអស់ត្រូវបានឆែកឆេរ
ទាំងបន្ទប់ក្រោមដីផងដែរ។
យប់ស្អែកក៏មកដល់…
ឡូរ៉ា
គេងត្រាំទឹក គិតពីរឿងដែលកើតឡើង ហើយក៏ព្រឺរោមខ្ញាក។
ភ្លើងបន្ទប់ទឹកស្រាប់រលត់ «អាឡិក្សា! បើកភ្លើង!!»
ស្ងាត់… «អាឡិក្សា??…»
«ហិហិ…»
សំឡេងក្មេងស្រីរត់កាត់បន្ទប់ទឹក
គាត់យកកន្សែងមកពាក់មួយពេលសិន ហើយបើកទ្វារឡើង។
រូបនៅបន្ទប់ទទួលភ្ញៀវបានបាត់ពីក្នុងផ្ទាំងគំនូរ «អាឡិក្សា
ដាក់ភ្លេងបុណ្យសព!» មិនមែនសំឡេង ឡូរ៉ា
តែជាសំឡេងនរណាមិនដឹងចេញពីណាមក ក៏មិនដឹង «ភ្លេងបុណ្យសព
is start playing…» ឌូងឌាំ!!! ភ្លេងចេះតែលឺខ្លាំងមកៗ
រហូត ឡូរ៉ា ខ្ទប់ត្រចៀករត់ចេញពីផ្ទះ។
ឡានប៉ូលិសក៏មកដល់ គាត់ក៏ដើរចូលទៅខាងក្នុង ហើយយកផ្ទាំងគំនូរទាំងអស់នោះទៅដុតចោល គាត់មិនចាំឱ្យឆេះអស់ឡើយ គាត់ក៏ត្រឡប់មកផ្ទះវិញ។ ផ្ទះទំនើបស៊េរីថ្មីពេលនេះលែងត្រូវការផ្ទាំងគំនូរបុរាណឬអាឡិក្សាដ៏ទំនើបទៀតហើយ។ ~ចប់~
by thmey share
0 Comments