ស្នេហា
មនុស្សច្រើនណាស់នៅតែមានចម្ងល់ចំពោះសំណួរមួយនេះ
តែតាមពិតទៅស្នេហាគ្មានអត្ថន័យពិតប្រាកដនោះទេ
គឺវាមានន័យទៅតាមមនុស្សជាអ្នកអោយនិយមន័យដល់វាផ្សេងៗគ្នា។
វាប្រៀបបានទៅនឹងទឹកដែលគេសួរថាតើទឹកមានរាងដូចម្ដេច? វាពិតណាស់វាគឺគ្មានចម្លើយពិតប្រាកដនោះទេ
គឺវាប្រែប្រួលទៅតាមរបស់ដែលផ្ទុកវានោះឯង។ ចំពោះស្នេហាក៏ដូចគ្នា
វាត្រូវបានអោយនិយមន័យផ្សេងៗគ្នាទៅតាមអ្នកដែលមានបទពិសោធន៍ចំពោះរឿងនេះ
អាស្រ័យទៅតាមអ្នកឲ្យនិយមន័យថាពួកគាត់ជា មនុស្សសាមញ្ញ
ឬអ្នកប្រាជ្ញបណ្ឌិត។
នេះជាសតវត្សទី21ជាកន្លែងដែលធ្វើឱ្យស្នេហាពិតមិនងាយនឹងរកបាន
៖
-ស្នេហាដើម្បីតែការរួមភេទងាយស្រួលរកណាស់
គ្រប់ទីកន្លែង ចំណែកស្នេហ៍ពិតពិបាករកដូចរាវរកម្ជុលក្នុងបាតសមុទ្រ។
-មនុស្សស្រីឥឡូវបាត់បង់ទូរស័ព្ទមានអារម្មណ៍ឈឺចាប់ជាងបាត់បង់ភាពបរិសុទ្ធទៅទៀត។
-អ្វីទៅទើបហៅថាទាន់សម័យ
ប្រសិនបើអ្នកមិនចេះផឹក មិនចេះជក់អ្នកជាមនុស្សមិនចុះសង្គម មិនទាន់សម័យ។
-អ្នកមិនចេះបោកប្រាស់គេថា
មិនចេះ មិនឆ្លាត មិនវាងវៃ។
-បន្ទប់ទឹក
កន្លែងជុះអាចម៍ ក្លាយជាកន្លែងថតរូបដ៏ពេញនិយម។
-ប្រាសាទបុរាណជាកន្លែងដែលគេធ្វើការណាត់ជួបសាសងស្នេហាគ្នា
ប្រហែលគេទៅរៀនម៉ោងប្រវត្តិ។
-ភាពស្មោះត្រង់ពិបាកធ្វើ
ការគោរពបូជាហួសសម័យ និយាយភូតកុហកស្រួលដូចស៊ីបាយ។
-ស្ត្រីខ្លាចមានផ្ទៃពោះណាស់
តែមិនខ្លាចរោគឆ្លងតាមការរួមភេទទេ។
-ហៅPizza លឿនជាងឡានសង្គ្រោះបន្ទាន់ទៅទៀត។
-ភាគច្រើនគេឱ្យតម្លៃមនុស្សស្ថិតលើទ្រព្យសម្បត្តិ
និងសម្ភារនិយមខាងក្រៅ។
-ស្រី
ប្រុស ខ្លាចជីវិតរៀបការ តែចូលចិត្តរស់នៅជាមួយគ្នាដូចប្តីប្រពន្ធ ដេក
នៅជាមួយគ្នាលែងគិតប្រពៃណី។
-អ្នកដែលយកអារម្មណ៍អ្នកដទៃមកលេងសើច តែងទទួលបានសុភមង្គល អ្នកដើរតាមបេះដូង និងស្មោះត្រង់ តែងតែទទួលការឈឺចាប់។
នេះជាសង្គមក្នុងសតវត្សទី21
ស្រាវជា្រវនិងរក្សាសិទ្ធិដោយ THMEY SHARE
0 Comments