មានរឿងហួសចិត្តមួយបានកើតឡើយ..!!

 


ហេតុតែខាងប្រុសគាត់មានចិត្តស្មោះត្រង់ហ៊ានថាហ៊ានធ្វេីដាច់ចិត្តធ្វេីបាបគាត់ដែរណ៎..អាសូរតែជិត ខ្មាស់ញាតិទៀត😒😒😒

ចាស់ទុំខាងកូនកំលោះនិងកូនកំលោះខំភ្ញាក់តាំងពីព្រឹកមកពីភ្នំ

ព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះត្រូវកូនក្រមុំបិទទូស័ព្ទបាត់បង្កការភ្ញាក់ផ្អើលពេញភូមិនៅ

ខេត្តកណ្តាល ៖ តាមប្រភពហ្វេសប៊ុក រេ៉ត រស្មីបានអោយដឹងថា៖

កាលពីព្រឹកថ្ងៃទី ០៩ ខែវិច្ឆកា ឆ្នាំ២០២០ម្សិលមិញនេះ មានរឿងគួរអោយហួសចិត្តមួយកើតឡើង ដោយយុវជនម្នាក់ ខំក្រោក

តាំងពីព្រលឹមជួលឡានទេសចរណ៍ធំមួយ

ដឹកចាស់ទុំ សាច់ញាតិ នំនេក ផ្លែឈើ ចេញដំណើរ ពីភ្នំព្រះ ខេត្តកំពង់ស្ពឺ មកដល់ ម្តុំវត្តត្មាតពងខេត្តកណ្ដាល ដែលជាគោលដៅខាងស្រីណាត់អោយមកដណ្តឹង ស្រាប់តែខាងស្រីបិតទូរសព្ទ័ឈឹង  ទោះជាខល ឫក៏ឆាតតាមហ្វេសប៊ុក យ៉ាងណា ក៏មិនអាចទាក់ទងបានដែរ ។

​ប្រភពបានបន្តរទៀតថា ៖

ដោយខ្លាចច្រឡំផ្លូវ ភ្ញៀវខាងប្រុសជាច្រើននាក់ ចុះពីលើឡាន ដើរសួរគេរកផ្ទះកូនក្រមុំ បណ្តាលអោយមានការភ្ញាក់ផ្អើលពេញភូមិ  ដោយកូនកំលោះ បានបង្ហាញរូបថតស្រីនោះ តែគ្មានអ្នកភូមិណាម្នាក់ស្គាល់នារីនោះឡើយ  តែកូនកំលោះអោយដឹងថា ខាងស្រីបា្រប់ថានៅភូមិត្រពាំងកក់នេះច្បាស់ណាស់ ក្រោយមានការភ្ញាក់ផ្អើល របស់ដល់ម៉ោង១១និង៣០នាទីថ្ងៃ នៅតែរកផ្ទះកូនក្រមុំមិនឃើញទៀត កូនកំលោះនឹងភ្ញៀវ ទាំងអស់ក៍សំរេចចិត្តនាំគ្នាឡើងឡានត្រឡប់ទៅវិញទាំងទឹកមុខស្រពាប់ស្រពោន ដោយមិននឹកស្មានថា  មិនគួរណានាំគ្នា ចាញ់បោកស្រីចង្រៃម្នាក់ហ្នឹងសោះ ។

 ករណីខាងលើនេះ យើងមិនទាន់ដឹងថា ភាគីកូនកំលោះដាក់ ពាក្យបណ្តឹង ឫយ៉ាងណានោះទេ  ។

 នេះជាមេរៀនមួយ ដែលយើងទាំងអស់គ្នាត្រូវតែ ប្រុងប្រយត្ន័ ធ្វើអ្វីមួយត្រូវគិតអោយបានល្អិតល្អន់ មុនសំរេច ជៀសវាងការថ្លោះធ្លោយបែបនេះ៕

ស្រាវជា្រវនិងរក្សាសិទ្ធិដោយ THMEY SHAREs

Post a Comment

0 Comments