រឿងនាង ចិញ្ចា

* រឿង នាងចិញ្ចាមាណវិកា ( មុសា នាំមកនូវ សេចក្តីទុក្ខ ) ✓
ក្នុងសម័យកាលដែល ព្រះពុទ្ធសមណគោតម បរមគ្រូនៃយើង ស្តេចគង់នៅក្នុងវត្តជេតពន។ព្រះកិត្តិនាម របស់ព្ រះដ៏មានព្រះភាគ ល្បីល្បាញរន្ទឺក្នុងត្រៃភព សត្វលោកទាំងឡាយ បាន សម្រេចនូវអរិយសច្ចធម៌ រួចចាកទុក្ខទាំងពួង តាំងពីឋានកណ្តាល ឋានទេវលោក រហូតដល់ព្រហ្មលោក ដោយបានស្តាប់នូវ ព្រះធម៌ទេសនារបស់ព្រះសាស្តា ហេតុដូច្នេះហើយលាភសក្ការៈ កេីតឡេីងដល់ព្រះពុទ្ធសាសនាដូចទឹកដែលហូរចុះទៅកាន់សមុទ្រ។

ផលនៃលាភសក្ការៈយ៉ាងច្រើននេះ ធ្វើឱ្យសាសនាពួកនិគ្រន្ថតិរ្ថិយ កេីតក្តីច្រណែនឈ្នានីស ទេីបនាំគ្នាទៅកសាងអារាម នៅក្បែរវត្តជេតពន ហើយនាំគ្នាទៅឈនៅចំពីមុខក្លោងទ្វារវត្តជេតពន ស្រែកប្រកាសប្រាប់ដល់ពុទ្ធបរិស័ទទាំងឡាយថា÷ នែ អាវុសោ ទាំងអស់គ្នា សមណគោតមគឺជាព្រះពុទ្ធ ពួកយើងក៏ជាព្រះពុទ្ធបានត្រាស់ដឹងដែរ ផលនៃទាន ដែលអ្នកទាំងឡាយធ្វើចំពោះសមណគោតម បានប្រយោជន៍យ៉ាងណា អ្នកធ្វើចំពោះខ្ញុំ ក៏បានប្រយោជន៍យ៉ាងនោះដែរ !

តែទោះបីជា ខំស្រែកប្រកាសយ៉ាងណា ក៏គ្មានអ្នកទៅចូលរួម ធ្វើទានជាមួយនឹងពួកនិគ្រន្ថតិរ្ថិយទាំងនោះឡើយ។ ដោយចាកលាភសក្ការៈដូច្នេះ ទើបពួកគេទៅជួលនាងចិញ្ចា ដែលជា ស្ត្រីមានរូបស្រស់ស្អាត និងមានប្រាជ្ញាវាងវៃ ដើម្បីទៅបង្ខូច ព្រះកិត្តិនាម របស់ព្រះសាស្តា។ រីឯនាងចិញ្ចា ជាស្ត្រីមិច្ឆាទិដ្ឋិ កាលបើបានទទួលប្រាក់អំពីពួកនិគ្រន្ថតិរិ្ថយហើយ ក៏បានធ្វើឧបាយកលដេីម្បីបំផ្លាញ ព្រះកិត្តិនាមរបស់ព្រះសាស្តា។ 

វេលាពេលល្ងាច នាងចិញ្ចាតែងតែដេីរទៅកាន់វត្តជេតពន ហើយចេញតាមទ្វារក្រោយ ចូលទៅកាន់អារាមពួកនិគ្រន្ថតិរ្ថិយដែលនៅក្បែរនោះ លុះព្រឹកឡើងតែងតែដេីរចេញពីវត្តជេតពន សំដៅ ទៅកាន់លំនៅរបស់ខ្លួនវិញ អស់រយៈពេលបីខែ ដោយសម្តែងអាការៈអោយពុទ្ធបរិស័ទ្ធទាំងឡាយឃើញយ៉ាងដូច្នេះ ពេលគេសួរ នាងថាទៅដេកជាមួយនឹងព្រះសមណគោតម ជាបរមគ្រូ របស់អ្នកឯង។លុះវេលាចូលដល់ ខែទី ៦.៧នាងចិញ្ចា ជួលអោយគេ យកឆ្អឹងគោមកវាយដៃជើងរបស់ខ្លួនអោយ ហើម និងយកដុំឈេីមកព័ទ្ធពោះ របស់ខ្លួន មេីលទៅដូចជា ស្ត្រីចាស់គភ៌យ៉ាងដូច្នេះឯង។

វេលារសៀលថ្ងៃមួយ ព្រះសាស្តាកំពុងតែសម្តែងធម៌ទេសនា ប្រោសដល់ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ខណៈនោះនាងចិញ្ចា ដេីរចូលទៅ ហើយយកដៃម្ខាងច្រត់ចង្កេះ ដៃម្ខាងទៀតចង្អុរ ទៅកាន់ព្រះសាស្តា រួចនិយាយថា÷ បពិត្រ សមណគោតម អ្នករវល់តែសម្តែងធម៌ទេសនាយ៉ាងពីរោះ ដោយអាងតែមាន បបូរមាត់និងធ្មេញស្និតល្អ អ្នកមិនគិតគូរដល់ខ្ញុំករុណាដែល ជិតគ្រប់ខែទៅហើយសោះ គួរណាស់តែរកទីសំណាក់និងថ្នាំសង្កូវ សម្រាប់ខ្ញុំករុណាសិន ការងារទាំងអស់នេះ  បើមិនធ្វេីដោយខ្លួនឯង គួរណាស់តែប្រើសាវ័កណាមួយធ្វេីក៏បាន តែ ព្រះអង្គ បែរជាអង្គុយធ្វើព្រងើយ!

ខណៈនោះ ព្រះសាស្តាតបវិញថា÷ ម្នាលប្អូនស្រី ពាក្យនាង និយាយទាំងអម្បាលម៉ាណនេះ ជាពាក្យពិតរឺមុសាយ៉ាងណា មានតែនាងនិងតថាគតទេ ដែលដឹងច្បាស់ក្នុងចិត្ត! ម្នាល ប្អូនស្រី សូមចាំសម្តីតថាគតទុកចុះ រឿងនេះនិងបង្ហាញអោយឃើញក្នុងកាលឥឡូវនេះឯង!

គ្រានោះ ដោយពាក្យមុសារបស់នាងចិញ្ចា បានបង្ខូចដល់ព្រះ កិត្តិនាម របស់ព្រះសាស្តាយាងដូច្នោះហេីយ ទើបបណ្តាលឲ្យ ក្តៅដល់អាសនៈរបស់ព្រះឥន្ទ្រ វេលានោះស្តេចសក្កទេវរាជ យាងចាកពីឋានតាវត្តិង្ស និមិត្តខ្លួនជាមនុស្សប្រុសម្នាក់ មក អង្គុយជិតព្រះសាស្តា ហើយកាន់ផ្លិតបក់យ៉ាងខ្លាំងរហូតដល់ បេីុងរបូតដុំឈេី ធ្លាក់ចេញពីពោះរបស់នាងចិញ្ចាចុះមកក្រោម បណ្តាលអោយបែកម្រាមជើងរបស់នាង ខណៈនោះដែរ ពុទ្ធបរិសទ្ធទាំងឡាយ ឃើញហេតុពិតប្រាកដយ៉ាងនេះហើយ ទើបនាំគ្នា ចូលទៅវាយនាងកាឡកាណីនោះ ធ្វើអោយនាង រត់ចេញពីវត្តជេតពន មកដល់ក្រៅរបង ត្រូវព្រះធរណីស្រូប នាងទាំងរស់ ធ្លាក់ទៅកាន់នរកអវចី រហូតដល់សព្វថ្ងៃនេះ។

ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា អំពើធ្វើដូចជា ស្រីមានគភ៌ចាស់ចេីសពោះ យកឈើធ្វើជាកូន 
ព័ន្ធពោះខ្លួនពោលទ្រគោះ ព្រះពុទ្ធឈ្នះកាលនោះ ដោយសម្មាចារពិធី រំងាប់ពាក្យចណ្ឌាល នាកណ្តាលជនប្រុសស្រី ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា រីជ័យមង្គលចូរមានដល់ អ្នករាល់គ្នា ដោយតេជះជ័យា ព្រះសាស្តាឈ្នះចិញ្ចា។ 
សូម អនុមោទនា✓

Post a Comment

0 Comments