អ្វីទៅជាបុគ្គលិកលក្ខណៈមិត្តល្អ? ចង់ដឹងអ្នកហ្នឹងជាមិត្តល្អឬអត់សូមអាន
រស់នៅប្រចាំថ្ងៃគឺចាំបាត់បំផុតត្រូវមានមិត្ត ដូច្នេះការរាប់អានគឺសំខាន់បំផុតសម្រាប់មនុស្សម្នាក់ៗ។ ម្នាក់ៗតែងតែឆ្ងល់ហេតុអ្វីបានជាមិត្តយើងដូច្នេះ ?ហេតុម្តេចនៅសុខៗគេទៅជាចឹង? ដូច្នេះការរាប់អានមិត្តគឺមុននឹងរាប់អានត្រូវស្វែងយល់ពីចំណុចនេះសិន។- តើធ្វើយ៉ាងម៉េចទើបរាប់អានមិត្តបានល្អ?
- តើធ្វើយ៉ាងម៉េចទើបរកបានមិត្តស្មោះត្រង់ មិនបោកប្រាស់?
- តើបុគ្គលិកលក្ខណៈរបស់មិត្តល្អមានប៉ុន្មានយ៉ាង?

មិត្តល្អ ឬកល្យាណមិត្ត៖
1. ណែនាំមិត្តមិនឲ្យធ្វើអាក្រក់ជាដើម
ការមិនធ្វើអំពើអាក្រកមិនមែនសំដៅលើការលុចឆក់ប្លន់អ្នកដទៃនោះទែ គឺសំដៅលើការងារទាំងឡាយណាដែលមិនជាប្រយោជន៍ដល់មិត្ត។ ការរាប់អានគឺធ្វើយ៉ាងណាឲ្យបានប្រយោជន៍ជាសុខដល់គ្នាទៅវិញទៅមក ដូចជាមិនដឹកនាំមិត្តភក្រអ្នកផឹកស៊ី ខុសពេលវេលា ដើរលេង ចូលក្លឹបខារ៉ាអូខេ ដែលធ្វើឲ្យមានបញ្ហាក្នុងក្រុមគ្រូសាររបស់គេ។

2. ណែនាំមិត្តឲ្យចេះធ្វើបុណ្យគឺអំពើល្អក្នុងសង្គម
ការណែនាំមិត្តភក្រចេះធ្វើអំពើល្អក្នុងសង្គម គឺការណែនាំមិត្តឲ្យចេះចែករំលេក ពេលវេលា ថវិកាដើម្បីជួយអ្នកអត់ឃ្លាន, ជនទុរគត, ក្មេងកំព្រា, ឬការកសាងជួយជនរួមជាតិ កសាងប្រទេសជាតិឲ្យរីកចម្រើនជាដើម។

3. ពេលមិត្តជួបទុក្ខតែងតែជួយជ្រុំជ្រែងមិត្ត និងសោះស្រាយជួនមិត្ត
ករណីមិត្តជួបបញ្ហាទាំងផ្លូវចិត្ត ឬផ្លូវកាយ ថវិការ ក្នុងនាមជាមិត្តត្រូវចេះដោះស្រាយតាមលទ្ធភាព ឬជួយពន្យល់មិត្តឲ្យចេះវិធីសាស្រ្តក្នុងការដោះស្រាយវិបត្តិនោះភ្លាមៗ។
4. ពេលមិត្តបានលាភនិងយសក៏សប្បាយជាមួយមិត្ត ពេលមិត្តជួបទុក្ខក៏កើតទុក្ខជាមួយមិត្ត
ជាមិត្តភក្រល្អទោះក្នុងកាលៈទេសៈណាក៏ដោយក៏តែងតែជ្រុំជ្រែង និងសប្បាយចិត្តពេលមិត្តជួបប្រទះនឹងលាភ។ ពេលមិត្តមានយសស័ក្កលាភសក្ការៈ ក៏តែងតែត្រេកអរមិត្ត និងជួយថែរក្សាជួនមិត្តផងដែល។

5. លើកទឹកចិត្ត និងផ្តល់កំលាំងចិត្តដល់មិត្តទោះបីជាមិត្តធ្លាក់ខ្លួនដើរក្នុងផ្លូវខុស ហើយជួយណែនាំមិត្តឲ្យដើរផ្លូវត្រូវវិញ
គ្មានបុគ្គលណាម្នាក់ដែលតែងតែមានរហូត ឬក្ររហូតដែល ត្រូវរហូត ខុសរហូតដែរ ។ក្នុងនាមជាមិត្តតែងតែលើកទឹកចិត្តនឹងផ្តល់កំលាំងចិត្ត តែបើមិត្តជួបបញ្ហាតែងតែលើកទឹកចិត្តមិត្ត ក្នុងការកែប្រែកែតម្រូវដើម្បីភាពជោគជ័យក្នុងពេលអនាគត។ ការណែនាំមិត្តឲ្យដើរផ្លូវត្រូវគឺជាការណែនាំល្អបំផុត សម្រាប់ជីវិតរបស់នៅប្រចាំថ្ងៃ។

0 Comments