អ្នកដឹកនាំឆ្នើម គឺជាអ្នកដើរតាមដ៏ល្អបំផុត ដែលមានភាពលេចធ្លោសូម្បីតែនៅក្នុងបន្ទប់មួយ ដែលពោរពេញទៅដោយបុគ្គលដែលមានជំនាញ មានបទពិសោធន៍ និងជោគជ័យក៏ដោយ។ អ្នកអាចប្រាប់បានភ្លាមៗថាពួកគេ
គ្រាន់តែគិត ធ្វើសកម្មភាព និងដឹកនាំខុសពីមនុស្សភាគច្រើនផ្សេងទៀតប៉ុណ្ណោះ។ បុគ្គលដ៏កម្រទាំងនោះ
មិនមែនក្លាយជាអ្នកដឹកនាំឆ្នើម ក្នុងរយៈពេលមួយយប់នោះទេ តែអ្នកខ្លះក៏មានទេពកោសល្យ ភាពជាអ្នក
ដឹកនាំពីកំណើត។ តាមរយៈការបណ្តុះបណ្តាល បទពិសោធន៍និងបន្ថែមដោយការពិនិត្យមើលផ្លូវចិត្តខ្លួនឯង
នោះ ពួកគេបានរៀនអំពីវិធីធ្វើការសម្រេចចិត្តយ៉ាងរហ័ស ជាមួយការជំរុញទឹកចិត្ត និងបំផុសគំនិត។។ ពួកគេ
រៀនធ្វើការជាមួយមនុស្ស ដែលមានបុគ្គលិកលក្ខណៈខុសៗគ្នាជាច្រើន។
ថ្មីៗនេះ
នៅក្នុងកម្មវិធីធ្វើឱ្យជីវិតកាន់តែជោគជ័យ ស្ដីពីគន្លឹះ5ប្រភេទនៃ ភាពជាអ្នកដឹកនាំឆ្នើម របស់លោកស្រី សំ លីនណា ជាអគ្គនាយិកា
អេលីសលក់គ្រឿងសង្ហារឹមបានផ្តល់នូវគន្លឹះ៥យ៉ាង
ដើម្បីចែករំលែក រួមមាន៖
កត្តាទី១៖ តម្លើងតំណែងពីមួយកម្រិតទៅមួយកម្រិត
អ្នកគ្រប់គ្រង
គឺជាបុគ្គលិកថ្នាក់ក្រោម ដែលបានអភិវឌ្ឍន៍ខ្លួន
នឹងសន្សំបទពិសោធន៍រយៈពេលជាយូរ រហូតបានទទួលការទុកចិត្ត
តម្លើងតំណែងដើម្បីគ្រប់គ្រងក្រុមការងារ។
បន្ទាប់មកទើបធ្វើការរសម្រេចចិត្តទៅនឹងសកម្មភាព រួមជាមួយការធ្វើការ ផងនោះ។
នៅពេលដែលបុគ្គលិកដែលធ្វើបេសកម្មរបស់ខ្លួនបានល្អនៅក្នុងរយៈយូរអង្វែង
ប្រាកដណាស់ស្ថិតនៅក្នុងការគិតគូររបស់មេដឹកនាំក្នុងការសម្រេចចិត្តថាឱ្យឡើងដំណែឬយ៉ាងណាទៅតាមសកម្មភាពធ្វើការរបស់បុគ្គលិកនីមួយៗ។
កត្តាទី២៖ ទំនាក់ទំនង
អាជីវកម្មពោរពេញទៅដោយពាក្យអ្វី? អ្វីខ្លះដែលត្រូវប្រតិបត្តិ ? អ្វីខ្លះដែលត្រូវអនុវត្ត?
ហើយអ្វីខ្លះទៀតដែលត្រូវនិយាយ? ពេលខ្លះសូម្បីតែអារម្មណ៍
តើយើងត្រូវមានអារម្មណ៍ដឹងអំពីអ្វីខ្លះ? អ្វីដែលតែងតែខ្វះខាតនោះគឺហេតុផល។
ហេតុនេះហើយបានជាគម្រោង ដំណើរការ និងកិច្ចការជាច្រើនបរាជ័យ។
អ្នកគ្រប់គ្រងត្រូវបញ្ជាក់ ធ្វើការពន្យល់
មកស្តាប់ពីទំនាក់ទំនងដែលមានប្រសិទ្ធភាពបំផុតគឺស្ដាប់ច្រើនជាងនិយាយ
ព្រោះថាការនិយាយមានឥទ្ធិពលខ្លាំងក្នុង ការទំនាក់ទំនងរវាងមេ និងបុគ្គលិក
ហើយបុគ្គលិក និងបុគ្គលិកជាពិសេសអ្នកនៅជុំវិញខ្លួនតែម្ដង។
កត្តាទី៣៖ ការដាក់តាំងមុខដំណែង
ដោយសារបុគ្គលិកបំពេញការងារបានល្អលើសពីការរំពឹងទុករបស់មេដឹកនាំំ
ដោយមានភាពជាម្ចាស់ការលើទំនួលខុសត្រូវខ្ួនឯង
និងទទួលខុសត្រូវចំពោះការងារបានល្អឥខ្ចោះ
នោះមានន័យថាការងារដែលអ្នកកុំពុងតែបំពេញបេសកម្មក្នុងកន្លែងធ្វើការគឺគោរព
នឹងឱ្យតម្លៃ។ បំពេញការងារដោយគិតថាក្រុមហ៊ុនគឺជាក្រុមហ៊ុនរបស់ខ្លួនឯង
ដែលបំពេញការងារជាមួយនឹងសកម្មភាពការងារទៅដោយភាពរលូន
ដែលមេដឹកនាំបានឃើញនឹងវាសវែងពីសកម្មភាពរបស់បុគ្គលិកឆ្នើម។
បន្ទាប់មកទើបមានការសម្រេចចិត្តពីមេដឹកនាំ(ម្ចាស់ក្រុមហ៊ុន)បានចាត់តាំងដាក់លើមុខដំណែងថ្មីដែលត្រូវនឹងការវាស់វែងពីកម្រិតសកម្មភាពរបស់បុគ្គលឆ្នើម។
កត្តាទី៤៖ បណ្តុះអ្នកបន្តវេន
មេដឹកនាំឆ្នើម
គឺជាបុគ្គលដែលមានសមត្ថភាពអាចដឹកនាំអ្នកដទៃឱ្យដើរតាមសកម្មភាពដែលខ្លួនកំពុងតែធ្វើ
ឱ្យមានលិទ្ធភាពលើការងារលើសពីការរំពឹងទុករបស់មេដឹកនាំដើម្បីឱ្យបុគ្គលឆ្នើម។
ហើយបានបង្រៀនទៅដល់បុគ្គលដទៃឱ្យមានការគិត ជាមួយនឹងសកម្មភាពឱ្យកាន់តែខ្លាំង។
ដូចជាការបង្ហាត់បង្រៀនបុគ្គលិកក្នុងស្ថាប័ន
ឬនៅទៅណាក៏ដោយដោយដើម្បីមានការអភិវឌ្ឍក្នុងស្ថាប័ន និងសង្គមជាតិទាំងមូលបាន។
កត្តាទី៥៖ ដឹកនាំកំពូល
ជំនាញភាពជាអ្នកដឹកនាំរបស់និយោជក
មិនថាអ្នកជាអ្នកគ្រប់គ្រងការិយាល័យ ឬអ្នកដឹកនាំគម្រោងនោះទេ។
ចំពោះអ្នកដឹកនាំដែលល្អគឺតម្រូវឱ្យមាន ជំនាញទន់ មួយចំនួន ដើម្បីជួយពួកគេឱ្យមានទំនាក់ទំនងវិជ្ជមានជាមួយបុគ្គលិកឬសមាជិកក្រុម។
និយោជកស្វែងរកជំនាញទាំងនេះនៅក្នុងបេក្ខជនដែលពួកគេជួលសម្រាប់តួនាទីជាអ្នកដឹកនាំ។
ក្នុងនោះផងដែលវាកើតឡើងពីគុណធម៌៌ដែលមានគុណសម្បត្តិ មានសេចក្ដីថ្លៃថ្នូរ បានបង្កើតនៅស្នាដៃ
កេត្តិ៍ឈ្មោះក្នុងស្ថាប័ន ឬក្រុមហ៊ុននោះ។
សរុបមកអ្នកដឹកនាំឆ្នើមគឺជាបុគ្គលដែលអាចដឹកនាំ
អ្នកថ្នាក់ក្រោមឱ្យបំពេញការងារ ជាមួយការអនុវត្ត៥កត្តាខាងលើដោយជោគជ័យ
នឹងមានការគោរពស្រឡាញ់ពីអ្នកជុំវិញខ្លួនក្នុងកាេគ្រប់គ្រងការងារ
បេសកម្មការងារដឹកនាំដោយបុគ្គលឆ្នើម និងដើម្បីអភិវឌ្ឍន៍សង្គមឱ្យកាន់តែមានភាពរីកចម្រើន
ក្នុងការជំរុញអ្នកបុគ្គលិកបំពេញការងារបានលើសពីការរំពឹងទុករបស់មេដឹកនាំ។
ស្រាវជ្រាវ នឹង រក្សាសិទ្ធិដោយ CHII WITT
0 Comments