ភាពជាអ្នកដឹកនាំ គឺជាការរក្សាតុល្យភាព។ ពេលខ្លះតុល្យភាពនោះ និងភាពជាអ្នកដឹកនាំ ក្លាយទៅជាចំណុច
សំខាន់បំផុត ដែលត្រូវតែរក្សាឱ្យបាន។ នៅក្នុងរយៈពេល២០ឆ្នាំ ចុងក្រោយនេះ មានការវិវឌ្ឍយ៉ាងច្រើន ក្នុង
ទ្រឹះស្តីនៃភាពជាអ្នកដឹកនាំ ហើយបើអ្នកចង់ក្លាយ ជាមនុស្សពូកែខាងដឹកនាំ អ្នកគួរតែកត់សម្គាល់ និងសិក្សាលម្អិត គន្លឹះទាំងនេះ៖
១/
កុំកែប្រែចរិត
ទោះបីជាដឹកនាំស្ថាប័នការងារ របស់អ្នកផ្ទាល់ ឬដឹកនាំការងារ ឱ្យគេក៏ដោយ
ការរក្សាចរិតផ្ទាល់ខ្លួន ឱ្យស្របនឹងរបៀបដឹកនាំ គឺជារឿងសំខាន់។ ចំណុចមួយនេះ
មិនមែនមានន័យថា អ្នកត្រូវតែធ្វើខ្លួន ជាដៃគូរបស់មនុស្សគ្រប់គ្នាទេ
ប៉ុន្តែអ្នកមិនត្រូវសម្រេចចិត្ត ដោយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។
ការធ្វើអ្វីដែលគ្មានមូលដ្ឋាន នាំឱ្យមានការភាន់ច្រឡំ និងភាពងឿងឆ្ងល់ ព្រមទាំងការ
មិនទុកចិត្តក្នុងស្ថាប័ន។
២/ ទុកចិត្ត និងផ្តល់អំណាច
ទ្រឹះស្តីរបស់កំពូលអ្នកជំនួញ ពិតប្រាកដគឺ “ជួលមនុស្សដែលអាចធ្វើការ
ជំនួសអ្នកបាន ព្រោះអ្នកនឹងមានពេល អភិវឌ្ឍខ្លួនកាន់តែប្រសើរ”។
ចំណុចនេះក៏មិនមែនមានន័យថា អ្នកអាចមានពេលដើម្បីខ្ជិល និងចាត់ចែងការងារ
ដោយគ្មានទំនួលខុសត្រូវនោះទេ។ នៅពេលជួលបុគ្គលិក ក្នុងក្រុមអ្នកដឹកនាំ
អ្នកត្រូវតែចំណាយពេលធ្វើការជាមួយគេ ដើម្បីបង្ហាញឱ្យគេស្គាល់ច្បាស់
របៀបដែលអ្នកចង់បាន រួចហើយផ្តល់អំណាច និងសេរីភាពឱ្យគេ ធ្វើការងារដោយខ្លួនឯង។
មេដឹកនាំល្អគួរតែមានក្រុមការងារ ដែលគេទុកចិត្ត ចាំជួយគ្រប់កាលៈទេសៈ។
៣/ ទទួលយក និងបត់បែន
ភាពជាអ្នកដឹកនាំ នៅក្នុងសម័យកាលចុងក្រោយនេះ តម្រូវឱ្យមានសមត្ថភាព
ក្នុងការទទួលយកទ្រឹស្តី និងគំនិតថ្មីៗ ហើយបត់បែន ទៅតាមស្ថានការណ៍ជាក់ស្តែង
ដើម្បីស្វែងរកប្រយោជន៍ មកជូនស្ថាប័ន។ កុំខ្លាចរុះរើររចនាសម្ព័ន្ធ ឬដំណើរការការងារ
ប្រសិនបើចាំបាច់។ ក៏ប៉ុន្តែ ភាពច្នៃប្រឌិតពិតប្រាកដ ត្រូវតែមានភាពវៃឆ្លាត
គឺមិនធ្វើអ្វី តាមតែការនឹកឃើញ ឬធ្វើតាមគេឯងនោះទេ។
៤/
យល់ឱ្យច្បាស់ថាអ្វីជាផលប្រយោជន៍
អត្ថប្រយោជន៍របស់មេដឹកនាំ នៅសម័យទំនើបនេះ
គឺអ្នកអាចចំណាយពេលគិតពិចារណា ដើម្បីយល់ឱ្យបានច្បាស់ថាអ្វី ជាប្រយោជន៍ពិត
សម្រាប់ក្រុមការងារ ដៃគូ និងខ្លួនអ្នកផ្ទាល់។ សម្រាប់ស្ថាប័នការងារ
ដែលមានបុគ្គលិកភាគច្រើន ជាអ្នកមានកូន គេមិនចាត់ទុកពេលវេលា សម្រាប់គ្រួសារថា
ជាពេលគ្មានតម្លៃនោះទេ។ ហេតុដូច្នេះហើយ ពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនទៀត
ការឱ្យតម្លៃនិងការទទួលស្គាល់ អត្ថប្រយោជន៍ មានរបៀបខុសៗគ្នា។
៥/ រៀនស្រឡាញ់
ដោយសារតែមនុស្សម្នាក់ៗ ចំណាយពេលច្រើន លើការងារជាងពេលផ្ទាល់ខ្លួន
រឿងដែលសំខាន់ គឺត្រូវចេះស្រឡាញ់ការងារ ដែលខ្លួនធ្វើ។ ជាងនេះទៅទៀត
ត្រូវចេះស្រឡាញ់មនុស្សជុំវិញខ្លួន ដែលធ្វើការជាមួយគ្នា និងគោរពដល់ការងាររបស់គេដែរ។
ការយកចិត្តទុដាក់ លើអ្នកដទៃក៏ជារបៀបមួយទៀត នៃការបង្ហាញប្រាជ្ញាអារម្មណ៍
ដែលជាកត្តាចាំបាច់ សម្រាប់បរិស្ថានការងារជោគជ័យ នៅសម័យបច្ចុច្បន្ន និងអនាគត។
ស្រាវជ្រាវ នឹង រក្សាសិទ្ធិដោយ THMEY SHARES
0 Comments