«ទ្រឹស្ដីស្នេហា» ពីតួអង្គ ២រូបនៅក្នុងរឿងភាគចិន ដែលទទួលបានការចាប់អារម្មណ៍មិនធម្មតាពីអ្នកទស្សនា

បើនិយាយពីរឿងរ៉ាវស្នេហា ពិតជាគ្មាននិយមន័យជាក់លាក់ណាមួយអាចយកជាផ្លូវការបាននោះទេ។ ស្នេហា គឺជាការយល់ឃើញរបស់មនុស្សម្នាក់ៗ ប្រសិនបើអ្នកដែលជួបនៅស្នេហាសមប្រកបមានសេចក្ដីសុខ គេក៏ឱ្យនិយមន័យថាស្នេហាគឺជាការស្រលាញ់ពេញចិត្ត ក៏ជាថ្នាំប៉ូវនៅក្នុងជីវិតរបស់គេ ដែលធ្វើឱ្យគេបានទទួលនូវសេចក្ដីសុខផ្លូវកាយព្រមទាំងផ្លូវចិត្តផងដែរ។ ផ្ទុយទៅវិញចំពោះអ្នកដែលជួបនៅបញ្ហាស្នេហាដែលមិនល្អមិនស្មោះត្រង់ ឬក៏មិនសមប្រកបនោះ ពួកគេនឹងឱ្យនិយមន័យពាក្យស្នេហានោះថា គឺជាការឈឺចាប់រហូតធ្វើឱ្យពួកគេមានគំនិតមួយគិតថា មិនចង់បានស្នេហាម្ដងទៀតព្រោះខ្លាចនៅភាពឈឺចាប់ម្ដងទៀតក៏មាន។ ខាងក្រោមនេះជាទស្សនៈស្នេហាពីតួអង្គ២រូបនៅក្នុងរឿងភាគចិន៖ ទី១. នៅក្នុងរឿង វីរបុរសលីពូអ៉ី តួអង្គ លីពូអ៉ី បាននិយាយថា៖ ការពិតស្រលាញ់មនុស្សម្នាក់ មិនប្រកដថាយកគេឱ្យបាននោះទេ ស្រលាញ់ទុកក្នុងចិត្តក៏ជាអានុស្សាវរីយ៍មួយដ៏ល្អក្នុងជីវិតដែរ។ ទី២ នៅក្នុងរឿង វីរនារីប៉ាន់ស៊ូ តួអង្គប៉ាន់ស៊ូ បាននិយាយថា៖ ស្រលាញ់មនុស្សម្នាក់ សង្ឃឹមថាគេបានសុខ ឱ្យតែគេបានសុខ យើងក៏បានសុខដែរ។
សរុបមកវិញចំពោះស្នេហាមានន័យយ៉ាងណានោះ សូមប្រិយមិត្តអ្នកវិនិច្ឆ័យដោយខ្លួនឯងចុះ៕ ស្រាវជ្រាវ និង រក្សាសិទ្ធិ ដោយ THMEY SHARE

Post a Comment

0 Comments