គោលការណ៍ ស៥ ទៅដល់លោកគ្រូអ្នកគ្រូផ្នែកចំណេះទូទៅខ្មែរ បឋមសិក្សា។
នៅក្នុងអត្ថន័យ ស៥ គឺជាវិធីសាស្ត្រមាន លក្ខណៈវិន័យ មួយសម្រាប់ធ្វើឲ្យទីកន្លែងការងារស្អាត និងមានរបៀបរៀបរយ ។ ស៥ ជាវិធីសាស្រ្តសម្រាប់រៀបចំកន្លែងធ្វើការ ដែលក្លាយមកពីភាសាជប៉ុនប្រាំពាក្យគឺ
១. Seiri សម្រិតសម្រាំង Sort
២. Seiton សណ្តាប់ធ្នាប់ Set
៣. Seiso សំអាត/ស្អាត Shine
៤. Seiketsu ស្តង់ដារ Standardize
៥. Shitsuke ស្ថិតស្ថេរ Sustain
អត្ថប្រយោជន៍ក្នុងការអនុវត្ត ស៥ ផ្តល់នូវសុវត្ថិភាព ភាពស្អាត ល្បឿន និងទំនាក់ទំនង។ ភាពស្អាតនៅកន្លែងធ្វើការ ការដកចេញរបស់មិនចាំបាច់ចេញពីកន្លែងធ្វើការ លើកកម្ពស់នូវការរៀបចំ និងរបៀបរៀបរយ និងបង្កើននូវរូបភាពទំនាក់ទំនងល្អនៅកន្លែងធ្វើការទាំងនេះជាគ្រឹះសំខាន់នៅក្នុងការអនុវត្ត ស៥ ។ តាមរយៈការកាត់បន្ថយនូវពេលវេលា និងសម្ភារៈ ផលិតភាពក៏ត្រូវបានបង្កើនឡើងជាមួយនឹងសុវត្ថិភាព និងការកាត់បន្ថយតម្លៃ។ សព្វថ្ងៃមានក្រុមហ៊ុនជាច្រើនបានអនុវត្តប្រព័ន្ធ ស៥ ជាមួយនឹងលទ្ធផលទទួលបានគួរឲ្យភ្ញាក់ផ្អើល ខណៈដែលមិនមានដំណោះស្រាយណាដែលសាមញ្ញ និងមានប្រសិទ្ធភាពជាងសម្រាប់ការកែលំអដែលអាចអនុវត្តបានដោយចំណាយតិចបំផុត។
ស្រាវជ្រាវ និង រក្សាសិទ្ធិ ដោយ THMEY SHARE
0 Comments