
ស្នាមញញឹមដែលទាក់ទាញជាគេក្នុងលោកហត់ណាស់ ស្ទើរតែរលំ លំបាកណាស់ តែនៅតែប្រឹង លាក់ទុក្ខ សោកលំបាកទាំងឡាយ បង្ហាញតែស្នាមញញឹម ញញឹមលួងលោម។ ញញឹមដោយបង្កប់ពាក្យថា មិនអីទេ កុំបារម្ភអី កុំគិតច្រើនអី អ្វីគ្រប់យ៉ាងនឹងល្អ ជឿជាក់ចុះ។ ស្នាមញញឹមបែបនេះហើយជាស្នាមញញឹមដ៏ស្អាត បំផុត។ លាក់បាំងការនឿយហត់ ពីក្រោយស្នាមញញឹម អ្នកដែលយល់ពីតម្លៃនៃការលះបង់នេះ ច្បាស់ណាស់នឹងមើលឃើញ ស្នាមញញឹមនេះពិតជាស្អាតបំផុត ស្អាតលើសស្នាមញញឹមទាំងឡាយ។
ស្នាមញញឹមរវាង ឪពុកម្តាយ និងកូន បងនិងប្អូន ៗលោកគ្រូអ្នកគ្រូ និងសិស្ស រវាងប្តីនិងប្រពន្ធ...ដែលពួកគាត់រីករាយពេញចិត្តនឹងធ្វើរឿងគ្រប់យ៉ាងដើម្បីយើង ទោះជាត្រូវជួបឧបសគ្គ សេចក្តីទុក្ខលំបាក តែពួកគាត់នៅតែបង្ហាញស្នាមញញឹមគ្រប់ពេលនៅចំពោះមុខយើង។ ញញឹមដែលដូចកំពុងប្រាប់យើង ថា ពួកគាត់គ្មានអ្វីកើតឡើង ពួកគាត់គ្មានជួបរឿងលំបាកអ្វីទាល់តែសោះបែបនេះ ប្រសិនបើយើងយល់បាននៅតម្លៃនៃការលះបង់ ដែលកប់ក្រោមស្នាមញញឹមរបស់ពួកគាត់ យើងនឹងយល់ភ្លាមថាស្នាមញញឹមរបស់ពួកគាត់ពិតជាស្រស់ស្អាតបំផុតហើយនាំមកនូវភាពក្តៅដល់ដួងចិត្ត យើងយ៉ាងពិតប្រាកដ។
យើងអាចនឹងចង់ស្រក់ទឹកភ្នែក រំជួលចិត្ត ត្បិតយើងឆ្លើយតប យ៉ាងត្រឹមត្រូវនឹងស្នាមញញឹមដែលចេញពីក្រអៅបេះដូងរបស់មនុស្សជាទីគោរព ស្រលាញ់របស់យើង។ រំលឹកបទពិសោធន៍របស់ យើងបន្តិចយើងអាចនឹងស្រមៃឃើញស្នាមញញឹមរបស់ឪពុកម្តាយ ប្តី ឬប្រពន្ធរបស់យើងក្នុងគ្រាណាមួួយ ដែលយើងមិនអាចបំភ្លេចបាន។
ចំពោះខ្ញុំ ផ្ទាល់ ម្តាយរបស់ខ្ញុំតែងឧទាហរណ៍ប្រាប់អំពីឪពុករបស់ខ្ញុំជារឿយៗថា ទោះជាជួយរឿង លំបាក បញ្ហាស្មុកស្មាញ នឿយហត់យ៉ាងណា ពេល មកដល់ផ្ទះត្រូវតែមានស្នាមញញឹម ដល់មនុស្សជាទីស្រលាញ់ដែលនៅចាំនៅផ្ទះ ពួកគាត់នៅផ្ទះចង់ឃើញយើងនៅតែរឹងមាំ។ ...
រស់នៅរាប់មឺុនថ្ងៃដោយការគ្មានស្នាមញញឹមពីក្រអៅដួងចិត្តនៃការផ្តល់ឱ្យ មិនអាចដូរជាមួយនឹងការរស់នៅដែល អាចពាល់នូវអារម្មណ៍កក់ក្តៅនៃស្នាមញញឹម ដោយការលះបង់ ផ្តល់ឱ្យ តែមួយថ្ងៃបានឡើយ។
អត្តន័យដកស្រង់ពីបទចម្រៀង÷
"ស្នាមញញឹមដែលទាក់ទាញជាងគេក្នុងលោក"
ស្រាវជ្រាវ និង រក្សាសិទ្ធិ ដោយ THMEY SHARE
0 Comments