ពូម៉ូតូឌុប........!!!!!

 


ពូ​សន! ឱ្យ​តែ​ឮឈ្មោះ​ពូ​សន​ នរណា​ក៏​ដឹង​ថា​ជាកំពូល​អ្នក​រត់​ម៉ូតូឌុប ព្រោះ​គាត់​ប្រកប​របរ​នេះ​តាំងពី​នៅ​កំលោះរហូតដល់​គាត់​អាយុ៤០ជាង​ហើយក៏​នៅតែ​រត់​ម៉ូតូឌុប​ដដែល បើ​និយាយ​ពី​ការ​បើកបរ​គាត់​វិញ​ គឺថាមាន​ជំនាញ គោរពច្បាប់​ចរាចរណ៍ បង​ប៉ូលិ​សក៏​ស្ងើចសរសើរ​គាត់​ដែរ។

យើង​ដឹង​ស្រាប់ហើយ​ថា សព្វថ្ងៃ​នេះ​ការ​បើកបរ​នៅ​លើ​ដង​វិថី​ប្រៀប​បី​ឡើង​ធ្វើសឹក​សង្រ្គាម បើ​យើង​មិន​មានស្មារតី មិន​ប្រុងប្រយ័ត្ន ​នោះ​ប្រាកដជា​ចាញ់​សឹក​ពុំខាន​ឡើយ ការ​បើកបរ​នេះ​ដូចគ្នា​ ត្រូវ​ចេះ​អត់ឱន​យោគយល់​អធ្យាស្រ័យ ​ទើប​ធ្វើដំណើរ​មាន​សុវត្ថិភាព។

ឥលូវ​យើង​ចូល​មកដល់​សាច់រឿង​របស់​យើង​វិញ​…

នៅ​យប់​មួ​យម៉ោងប្រ​មាណ​ជាង៧កន្លះ គាប់​ជួន​ក៏​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ជោកជាំ​ ពុំមែន​ទើបតែ​ភ្លៀង​នោះ​ទេ ​គឺ​ភ្លៀង​តាំងតែពី​ម៉ោង៤ល្ងាច ជាហេតុ​ធ្វើ​ឱ្យ​ពូ​សន​យើង​មិន​មាន​ម៉ូយ​សូម្បីតែ​ម្នាក់ គាត់​ឈរ​នៅ​លើ​ម៉ូតូ​យកដៃ​ទ្រ​ចង្កា ​ក្រោម​ដើម​អំ​ពិល​បារាំង​មួយ​ដើម​ធំ​ ដោយ​ទឹកមុខ​ស្រងូត​ស្រងាត់​ ព្រោះ​គាត់​ប្រាកដ​ក្នុងចិត្ត​ហើយ​ថា បើកាលណា​គាត់​ទៅផ្ទះ​វិញ​ លុយ​ក្រោម ៣០ ០០០រៀល​ ច្បាស់ជា​ត្រូវ​ថ្មោង​របស់​លោកស្រី​ប្រពន្ធ​គាត់​ហើយ ព្រោះ​នាង​ហ្នុង​មើលឃើញ​តែ​ពី​លុយ​ៗ បើ​អត់​លុយ​ស្អី​ៗក៏​អត់​ដូចគ្នា ដូច្នេះ​ទើប​ធ្វើ​ឱ្យ​ពូ​សន​អស់សង្ឃឹម​ ដោយសារ​លុយ​គាត់ទើប​តែ​បាន ១៥ ០០០ ប៉ុណ្ណោះ។

លុះ​បន្តិចក្រោ​យមក គាត់​ក៏​បើក​ហ្វេសប៊ុក​មើល​ ក៏​ឃើញ​ព័ត៌មាន​មួយ​ផ្សាយ​អំពី​ស្រ្តី​ម្នាក់​ធ្វើ​អត្ត​ឃាត​ខ្លួនឯង​ដោយ​ចងក​នឹង​ដើមចេក ​ដោយសារ​ខឹង​ប្រុស​ស្នេហ៍​មិន​ឱ្យ Kdor​ (​កាដូ) ដល់​នាង ទើប​នាង​ធ្វើបែប​នេះ។ រី​ឯពូ​សន​វិញ ឃើញ​បែបហ្នឹង​ ក៏​កើតក្តី​ស្រណោះ​ស្រណោក​ ដោយ​គិតថា​ នាង​នៅក្មេង​ខ្ចី​មិន​គួរណា​គិត​ខ្លី​បែបនេះ។

មិនយូរ​ប៉ុន្មាន ​ក៏​មាន​នារី​វ័យក្មេង​ម្នាក់​បាន​ដើរមក​ជាមួយនឹង​សាក់​កាដូ​នៅ​ពីក្រោយខ្នង​ក្នុង​ឯកសណ្ឋាន​ជា​សិស្ស​នៅ​សាលា​ឯកជន​មួយ។ នាង​ដើរមក​ដល់​ ក៏​សួរ​ពូ​សន​…

នា​រី៖ លោកពូ​! លោកពូ​រត់​ម៉ូតូឌុប​មែន​?
ពូ​សន​ឆ្លើយ​ដោយ​ញញឹមញញែម! ​ពូ​សន៖ ​បាទ​! បាទ! ក្មួយស្រី គឺ​ពូ​ហ្នឹងហើយ​អ្នក​រត់​ម៉ូតូឌុប​ តើ​ក្មួយ​ចង់ទៅ​ណា​មែនទេ?
នា​រី៖ ចាស៎​! គឺ​ក្មួយ​ចង់ទៅ​ផ្ទះ!
ពូ​សន៖ ​ហើយ​ចុះ​តើ​ផ្ទះ​ក្មួយ​នៅ​ម្តុំ​ណា​វិញ​?
នា​រី៖ ខ្ញុំ​អត់​ស្គាល់​ផង​ ភ្លេចបាត់​ហើយ ពូ​ជួយ​ជូន​ក្មួយ​ទៅផ្ទះ​តិច​ទៅ​ណា៎​ពូ​!
ពូ​សន៖ ទេ! ហើយ​ចុះបើ​ក្មួយ​មិន​ទាំង​ស្គាល់​ផ្ទះ​ខ្លួនឯង​ផង ​តើ​ឱ្យ​ពូ​ស្គាល់​ផ្ទះ​ក្មួយ​យ៉ាងម៉េច​នឹង​កើត​ទៅ​ក្មួយ​?
នា​រី៖ ឥលូ​វពូ​ឌុប​ខ្ញុំ​សិន​ទៅ ពេល​ដល់​ចាំ​ក្មួយ​ប្រាប់ ហើយ​នេះ​លុយ ក្មួយ​ឱ្យ​ពូ​មុន​ចុះ​ មិនបាច់​អាប់​ទេ។

​ពូ​សន​គ្រាន់តែ​ឃើញ​លុយ​ដុល្លារ​ទាំង​ដុំ​ៗបែប​នេះ​ហើយ ​ក្នុងចិត្ត​រំភើប​យ៉ាង​ខ្លាំង​ តែខំ​ធ្វើជា​អត់​យក ​រុញ​ចុះ​រុញ​ឡើង​។

ពូ​សន៖ ​ទេ​ក្មួយ​ លុយ​នេះ​ដូចជា​ច្រើន​ខ្លាំង​ណាស់ ពូ​មិន​អាច​ទទួលយក​បានទេ។
នា​រី៖ ពូ​យក​ទៅ​ចាត់ ទុកថា​ក្មួយ​ជូន​ពូ​ទុក​ទិញ​កាដូ​ឱ្យ​ស្រី​ស្នេហ៍​ពូ​ទៅចុះ

​ពូ​សន​ញញឹម​ខ្ជឹប​ រួច​ក៏​ទទួល​ដោយ​ក្តី​រីករាយ ​បន្ទាប់មក​ពូ​សន​ក៏បាន​ដឹក​ស្រី​ស្អាត​ម្នាក់​នោះ​ទៅ​តែម្តង​ ពូ​សន​បើក​ម៉ូតូ​ហាក់​សប្បាយចិត្ត​ជា​ខ្លាំង​ដោយសារ​បាន​ឌុប​ស្រី​ស្អាត ទើប​ធ្វើ​ឱ្យ​គាត់​រីករាយ​យ៉ាងនេះ ​ពូ​សន​ដឹក​នាង​ចុះ​ឡើង​ៗហាក់​នៅកន្លែង​ដដែល គាត់​ចាប់ផ្តើម​ប្លែក​ រី​ឯក្លិនស្អុយ​ក៏​ចាប់​ជះ​ចូល​មក ដល់ពេល​គាត់​មើលទៅ​កាន់​នារី​ម្នាក់​នោះ​តាម​រយៈកញ្ចក់​ ក៏​ស្រាប់តែ​ឃើញ​នាង​គ្មាន​ក្បាល​ឡើយ គាត់​ភ័យ​ខ្លាំង​មែន​ក៏​មើល​ម្តង​ទៀត​ដើម្បី​ឱ្យ​ច្បាស់ ពេលនោះ​គាត់​ក៏​ឃើញ​នាង​នៅ​សភាព​ស្រស់​ស្អាត​ជា​ធម្មតា​។

នា​រី៖ ​ពូ​កើត​អី​មែន​? បាន​មើល​ខ្ញុំ​រួច​ញញឹម​រហូ​តអញ្ចឹង ដឹង​ទេ​ថា​ក្មួយ​អៀនណា​ស់។
​ពូ​សន៖ ​ហឹម! ព្រោះ​ពូ​ឃើញ​ក្មួយ​ឯង​ស្អាត​ពេក​ទើប​ពូ​មើល​!
​នា​រី៖ ​ពូឯង​ចេះតែ​បញ្ជោរ​ក្មួយ​ហើយ ​ដឹង​អី​ទេ​អា​បល់​យ៍! ​

បន្ទាប់មក ​ពូ​សន​ក៏បាន​ឌុប​នារី​ស្រស់​ស្អាត​មកដល់​ផ្ទះ​របស់​នាង នាង​ក៏​លា​ពូ​សន​ហើយ​ដើរចូល​ផ្ទះ​បាត់​ទៅ​ ចំណែក​ពូ​សន​វិញ​ក៏​លូក​បើក​កាបូប​គាត់​មើល​ដោយ​ញញឹម​ខ្ជឹប​ ស្រាប់តែ​ទឹកមុខ​គាត់​ប្រែ​ភ្លាម​ដោយសារ​លុយ​ដុល្លារ​ទាំងអស់​នោះ​សុទ្ធសឹងតែ​ជា​ក្រដាស ពូ​សន​ខឹង​ណាស់​ដែល​ត្រូវ​បាន​ក្មេង​បោក​បាន​យ៉ាង​ដូច្នេះ គាត់​ក៏​ដាក់​ជន្ទល់​ម៉ូតូ​រួច​ដើ​រតាំងៗ​ចូលផ្ទះ​របស់​នាង ស្រាប់តែ​ពេល​គាត់​ចូល​ដល់​ក៏​ឃើញ​មនុស្ស​ម្នា​កំ​ពុង​នាំគ្នា​យំ​ឱប​មនុស្សម្នាក់​ដែល​គ្រប​ដោយ​កំ​ណា​ត់ស លុះ​ពេល​គាត់​ទៅ​មើល​ជិត​ក៏​ឃើញថា ​រូបថត​នោះ​គឺជា​រូប​របស់​ក្មេងស្រី​ដែល​គាត់​បាន​ដឹក​អ​ម្បាញ់​មិញ​នេះ គាត់​ក៏​សួរ​ទៅ​អ្នក​នៅក្នុង​ផ្ទះ​នោះ​ដោយ​ញញីញញ័រ​ថា​ “តើ​នាង​ស្លាប់​យូរហើយ​ឬនៅ?” ពួក​គេ​ក៏​ប្រាប់​ថា ​នាង​ស្លាប់​តាំងពី​ល្ងាចមិញ​មក​ម៉្លេះ។

គ្រាន់តែ​ស្តាប់​បាន​ប៉ុណ្ណេះ​ ពូ​សន​ភ័យញ័រ​ខ្លួន​ដូច​កូនសត្វ មិន​តែប៉ុណ្ណោះ​ទេ​ រូបថត​នារី​វ័យក្មេង​នោះ​ថែមទាំង​សើច​ញាក់ចិញ្ចើម​ដាក់​គាត់​ទៀត គាត់​ក៏​រត់ចេញ​យ៉ាង​លឿន​សំដៅ​ទៅ​ម៉ូតូ ព្រះ​អើយ! នាង​ខ្មោច​ស្រី​ស្អាត​គឺ​កំពុងតែ​អង្គុយ​នៅ​លើ​ម៉ូតូ ពូ​សន​ភ័យ​ពេក​ក៏​រត់​ទៅផ្ទះ​យ៉ាង​លឿន​ទាំង​នោម​ដាក់​ខោ​ជោក​អស់​គ្មាន​សល់។

លុះ​ទៅដល់​ផ្ទះ ​មីង​ជិន បាន​ដេញ​ពូ​សន​ចេញពីផ្ទះ​ ដោយសារ​គាត់​គ្មាន​ប្រាក់​ឱ្យ​ខ្លួន​លើស​ពី៣ម៉ឺន​រៀល។ ​ពូ​សន​ក៏​ឡើង​ទៅដេក​លើដំបូល​ផ្ទះ​បាន​មួយសន្ទុះ​ ក៏​មាន​អាប​មក​ពីណា​មិនដឹង​ទេ​បាន​មក​លួច​បឺត​មាត់​គាត់​។ មីង​ជិន​ គិតថា​ប្តី​ខ្លួន​លួច​មានសា​ហាយ​ជាមួយ​អាប​ ក៏​ឡើង​ទៅលើ​ដំបូលផ្ទះ​ចាប់​បោច​សក់​អាប​រួច​ទះកំផ្លៀង​នាង​អាប​យ៉ាងដំណំ​ផង​ដែរ ហើយរឿង​ក៏​ចប់​ត្រឹមណេះ​ទៅ​

 by thmey share

Post a Comment

0 Comments