តាធាក់សុីក្លូ ត្រដរសុំរស់
តាធាក់សុីក្លូ ត្រដរសុំរស់
សង្គមដើរហួស ព្រោះសន្តិភាព
ឡានថ្មីទំនើប សេរីខ្ពស់ទាប
បើកគ្មានរបៀប ពាសពេញដងផ្លូវ ។
តាធ្មេចនេត្រា នឹកកាលពីក្មេង
ទីក្រុងគ្មានផ្សែង សោភ័ណដងផ្លូវ
ភ្លើងស្តុបបីពណ៌ ក្រហមមិនទៅ
មិនដូចឥឡូវ រៀនខ្ពស់តែថ្នាក់ ។
ឃុនឡេង (ផ្កាស្នេហ៍)
២៩.០២.២០២០
0 Comments