គតិគួរពិចារណា ៧ យ៉ាង៖


  •  ១. នៅពេលបក្សីមានជីវិត ពួកវាស៊ីសត្វល្អិតជាអាហារ ប៉ុន្តែពេលវាងាប់ វាក៏ត្រូវសត្វល្អិតស៊ីជាអាហារវិញដូចគ្នា។
  • ២. ដើមឈើមួយដើមអាចយកទៅធ្វើឈើគូសបានរាប់លានដើម ប៉ុន្តែឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។
  • ៣. ចូរកុំមើលរំលងមនុស្សដែលតូចទាបជាងអ្នក ដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតម្លៃរបស់ពួកគេ ព្រោះនៅថ្ងៃមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់យើងក៏ថាបាន។
  • ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺថ្កាត់ ដោយសារអាយុនៅតិច ត្បិតរណ្ដៅបញ្ចុះសពមិនមែនមានសម្រាប់តែមនុស្សចាស់នោះទេ ប៉ុន្តែគឺសម្រាប់មនុស្សស្លាប់ទូទៅ។
  • ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែ១ម៉ឺនរៀលអាចមានតម្លៃខ្លាំងណាស់នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។
  • ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏អាចប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា “កុំភ្លេចខ្លួន កុំឈ្លក់វង្វេងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។
  • ៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្ដិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។
  • ១. រឿង ៣ យ៉ាងដែលគួរ​បំភ្លេច​៖
  • • រឿងអាយុ
  • • រឿងដែលកន្លងហួស
  • • រឿងដែលនាំទុក្ខដល់អ្នកដទៃ
  • ២. ៤ យ៉ាងដែលត្រូវមាន ៖
  • • មានមនុស្សដែលស្រឡាញ់អ្នកដោយចិត្ត
  • • មានមិត្តដែលយល់ចិត្ត
  • • មានការងារធ្វើ
  • • មានផ្ទះសម្បែងសមរម្យ
  • ៣. ៦ យ៉ាងដែលមិនគួរធ្វើ៖
  • • ឃ្លានហើយតែមិនញ៉ាំ
  • • ស្រេកទឹកតែមិនផឹកទឹក
  • • ងងុយហើយតែមិនព្រមគេង
  • • ហត់ហើយតែមិនសម្រាក
  • • ឈឺហើយតែមិនព្យាបាល
  • • ចាស់ហើយទើបស្ដាយក្រោយ
  • ៤. ៧ យ៉ាងដែលមានតម្លៃខ្ពស់ជាងលុយ
  • • ការដែលបានកើតជាមនុស្ស
  • • ការបានយល់ពីសាសនា
  • • ការមានកល្យាណមិត្តល្អ
  • • ការមានភាពសុចរិតជានិស្ស័យ
  • • ការមានចិត្តមិនឫស្យា
  • • ការមានពេលវេលាសម្រាប់មនុស្សជាទីស្រឡាញ់
  • • ការចេះស្គាល់ពាក្យថា “គ្រប់គ្រាន់”
  • ៥. ២ យ៉ាងមានតម្លៃមិនអាចកាត់ថ្លៃបាន៖
  • • សុខភាពផ្លូវកាយ
  • • សុខភាពផ្លូវចិត្ត
  • ៦. ទុក្ខ ៣ យ៉ាង៖
  • • លះបង់មិនបាន
  • • ចាញ់គេមិនបាន
  • • លែងអ្វីមួយមិនបាន
  • ៧. ទ្រព្យសម្បត្តិដ៏មានតម្លៃ ៦ យ៉ាង៖

  • • រាងកាយ

  • • ចំណេះដឹង

  • • ក្ដីស្រមៃ

  • • ទស្សនៈគតិ

  • • ភាពជឿជាក់

  • • ភាពក្លាហាន

Post a Comment

0 Comments