
យប់ថ្ងៃល្ងាចព្រឹកនឹកកន្លង
នឹកពេលដែលបងយកដៃត្រកង
បំពេបីបមថ្នមផ្កាម្ចាស់ស្នេហ៍។
បិណ្ឌមួយហេីយពៅអូននៅឯណា
ដឹងទេជីវា ប្រាថ្នាបីថែ
ចង់ចួបឃេីញភក្ត្រវរលក្ខណ៍ឥតល្ហែ
ចិត្តស្មោះរៀមថែទុកជូនព្រលឹង។
សន្សេីមយប់ជ្រៅ ពៅអេីយចាំទេ
ពេលដែលមាសមេ គេងលេីអង្រឹង
រៀមយោលទៅមកក្នុងចិត្តទន្ទឹង
កេីយទ្រូងព្រលឹង រៀមសែនកក់ក្តៅ។
អធ្រាត្រងងឹតចិត្តបងអំពល់
ដួងចិត្តខ្វាយខ្វល់ យល់តែហ្មងសៅ
ព្រោះបាត់រូបស្ងួនលែងឋិតនិត្យនៅ
ឱ្យទ្រូងដំបៅ ជ្រៅដូចសមុទ្រ។
សង្ឃឹមថ្ងៃថ្មីអ្វីៗប្រសេីរ
អាចនាំដំណេីរ ឆ្លងចាកផុតទុក្ខ
បានចួបស្រីមុំ រៀមនឹងបានសុខ
សុំត្រឹមឃេីញមុខ ញញឹមក្នុងចិត្ត។
ទោះអូនស្អប់បង មិនចង់ឃេីញភក្ត្រ
ចង់ទាត់ចង់ធាក់ សម្លាប់ចាប់ចង
ឱ្យតែដួងចិត្តស្រស់នួនល្អង
ដកបន្លាចង ដួងចិត្តស្រីថ្លៃ។
ទោះត្រូវឈឺចាប់រាប់ពាន់មុឺនដង
បេីស្រស់ទងវង អូនព្រមអភ័យ
រៀមនឹងកែប្រែសូមទោសជាថ្មី
លែងឱ្យមានក្តី សៅហ្មងដល់អូន។
ថ្វីដ្បិតកំហុសរៀមបានប្រព្រឹត្ត
តែព្រោះដួងចិត្ត ស្រឡាញ់តែអូន
ប្រាថ្នារួមរស់ដូចទឹកនិងក្បូន
លុះដល់ថ្ងៃសូន្យ រៀមហ៊ានស្បថស្បែ។
សំណេរនេះខ្លីគ្មានន័យក៏ពិត
តែចេញពីចិត្ត ប្រុសអភព្វស្នេហ៍
តែងជូននារីដែលរៀមធ្លាប់ថែ
សង្ឃឹមមាសមេ យោគយល់ប្រណី។
0 Comments