មហាសេដ្ឋី លោក ហ្គេត( Bill Gates) កើតនៅថ្ងៃទី 28 ខែតុលាឆ្នាំ 1955 នៅទីក្រុង Seattle រដ្ឋវ៉ាស៊ីនតោន។ លោក ជាបុគ្គលដែលមានគំនិត ប្រឌិតផ្នែកបច្ចេកវិទ្យាដ៏មានប្រជាប្រិយបំផុតរបស់ពិភពលោក ដែលគេស្គាល់ជាទូទៅថា ជាអតីតប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft។ លោកមានភរិយាឈ្មោះ ម៉ាលីនដា (Melinda )នឹងមានកូន ៣នាក់។ លោកមិនបានរៀនចប់ សកលវិទ្យាល័យនោះទេ ដោយបានបោះបង់ការសិក្សានៅ សាលា Harvard។
គាត់បានចូលរៀននៅសាលា Lakeside នៅស្រុកកំណើតរបស់គាត់ ដែលធ្វើឲ្យលោកមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធកុំព្យូទ័រ ហើយបានចាប់ផ្តើមចំណាយពេលវេលាយ៉ាងច្រើន ក្នុងការសរសេរកម្មវិធីដោយប្រើប្រាស់ភាសា BASIC។
លោកត្រូវបានអ្នកគ្រប់គ្រងសាលារៀនហាមឃាត់មិនឱ្យប្រើប្រាស់កុំព្យួទ័រ រួមជាមួយសិស្សជាច្រើនដែលក្រោយមក ក៏ក្លាយជាមិត្តរួមការងារនៅ Microsoft ។ ការហាមឃាត់នេះ មិនបានបញ្ឈប់លោក Bill Gates មិនឲ្យខ្វាយខ្វល់ពីកុំព្យូទ័រឡើយ ហើយក្នុងរយៈពេលមួយឆ្នាំ គាត់បានបង្កើតកម្មវិធីកុំព្យូទ័រដ៏ធំមួយ ដោយខ្លួនឯង។
លោក Bill Gates ធ្លាប់បានបម្រើការជា ជំនួយការ ឱ្យសភាតំណាងរាស្ដ្រអាមេរិច ហើយបានចាប់ផ្ដើមសិក្សានៅសកលវិទ្យាល័យហាវឺត។ ដោយមិនមានការចូលចិត្ត លើមុខវិជ្ជានៅមហាវិទ្យាល័យ ធ្វើឲ្យគាត់បានសម្រេចចិត្ត ចាកចេញពីសាកលវិទ្យាល័យ ដើម្បីចាប់ផ្តើមធ្វើការលើផ្នែកកម្មវិធីកុំព្យូទ័រ ដោយការសរសេរកូដសម្រាប់ប្រព័ន្ធកុំព្យូទ័រ MITS Altair ។
ការផ្តោតលើការបង្កើតកម្មវិធីនេះនាំឱ្យ លោក Bill Gates បង្កើតក្រុមហ៊ុន Microsoft ដែលផលិតប្រព័ន្ធប្រតិបត្តិការផ្សេងៗគ្នា សម្រាប់ក្រុមហ៊ុនផលិតកុំព្យូទ័រក្នុងឆ្នាំ ១៩៨០ ហើយបង្កើតបានភាពជាដៃគូជាមួយក្រុមហ៊ុនផលិត Hardware ឈានមុខគេឈ្មោះ IBM ។ ក្រោយមកបានប្រកួតប្រជែងជាមួយក្រុមហ៊ុន Apple Computer នៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ក្នុងនោះក្រុមហ៊ុន Microsoft បានផ្តល់ឱ្យក្រុមហ៊ុន Apple នូវកម្មវិធី Office របស់ខ្លួន។
ដោយការដាក់ចេញប្រព័ន្ធប្រតិបត្តិការ Windows 3.1 និង Windows 95 បានធ្វើឲ្យក្រុមហ៊ុន Microsoft បានឈានដល់កម្រិតកំពូលនៃភាពជោគជ័យ ផ្នែកពាណិជ្ជកម្ម ដោយគ្របដណ្ដប់ការប្រើប្រាស់សម្រាប់ក្រុមហ៊ុនអាជីវកម្មនិងអ្នកប្រើប្រាស់កុំព្យូទ័រតាមផ្ទះ។
នៅចុងឆ្នាំ ២០១៦ លោក Bill Gates បានប្រកាស អំពីការដាក់ឱ្យដំណើរការ មូលនិធិវិនិយោគទុនផ្នែកថាមពលដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារ រួមជាមួយមនុស្សប្រហែល ២០ នាក់ផ្សេងទៀត។
នៅឆ្នាំ ២០១៨នេះ លោក Bill Gates កាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុន Microsoft តែជាង 1%ប៉ុណ្ណោះ ដោយភាគហ៊ុនជាច្រើន គឺបោះផ្សាយជាសាធារណៈសម្រាប់វិនិយោគិន។ តែគាត់ នៅតែជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុនកម្មវិធី OS ដែលគាត់បានបង្កើតឡើងជាមួយលោក Paul Allen នៅក្នុងឆ្នាំ១៩៧៥ ។
លោក Bill Gates ជាប្រធានមូលនិធិ Bill & Melinda Gates ដែលជាអង្គការសប្បុរសធម៌ធំបំផុតក្នុងពិភពលោក។ មូលនិធិនេះធ្វើការដើម្បីសង្រ្គោះជីវិត និងកែលម្អសុខភាពសកលលោក ហើយកំពុងធ្វើការជាមួយអង្គការ Rotary International ដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង។
លោក Bill Gates មានចិត្តសប្បុរស ដោយបរិច្ចាកទ្រព្យទ្រព្យសម្បត្តិ និងចែករំលែកភាពជោគជ័យ។លោក Gates បានវិនិយោគទ្រព្យមួយចំនែកធំ ដើម្បីធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើងសម្រាប់ជនក្រីក្រ។ គាត់បានជួយសង្គ្រោះជីវិតមនុស្សជាង 5 លាននាក់តាមរយៈការនាំថាក់ថ្នាំបង្ការ និងបង្កើនការថែរក្សាសុខភាពកុមារពេញមួយជីវិតរបស់គាត់។ គាត់បានគាំទ្រដល់ផ្នែកសុខាភិបាល ផ្នែកសង្គមនិងផ្នែកអប់រំជាច្រើន។
គាត់ក៏ជាអ្នកវិនិយោគលើភាគហ៊ុន និងអចលនទ្រព្យជាច្រើនទៀតដែរ។ ដែលត្រឹមថ្ងៃ ១៥ ខែសីហា ២០១៨នេះ លោកមានទ្រព្យសរុប ៩៥ពាន់លានដុល្លារ ៕
លោកមហាសេដ្ឋី Bill Gates ដែលគេស្គាល់ជាទូទៅថា ជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាសេដ្ឋីដែលបានបរិច្ចាកទ្រព្យមហាសាល ដល់អង្គការមនុស្សធម៌ ដែលមានទ្រព្យ ជាង៧៥ពាន់លានដុល្លារអាមេរិក ត្រូវគេប្រទៈឃើញឈរចាំទិញប័រហ្គឺ នៅហាងតូចមួយ។
រូបថតនោះ ត្រូវគេចែកចាយពេញបណ្ដាញសង្គម កាលពីថ្ងៃសុក្រដោយមានរូបលោក Bill Gates កំពុងឈររងចាំទិញ ម្ហូបដែលគាត់ចូលចិត្ត ដោយឈរនៅពីក្រោយយុវជនម្នាក់ ខាងក្រៅហាងតូចតាចមួយ ។
ក្នុងបណ្ដាញសង្គម គេបានសរសេរថា “នេះជាចរិក អ្នកមានពិតប្រាកដ។ ពេលអ្នកមានទ្រព្យប្រហែលជា 100, 000, 000, 000 ដុល្លារ ហើយមកឈររងចាំទិញ ប៊ឺហ្គឺ ដូចយើងគ្រប់គ្នាដែរ ។”
សព្វថ្ងៃនេះ លោក Bill Gates និងលោក Richard Branson គឺជាមនុស្សដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ រាប់ពាន់លានដុល្លារ។ ពួកគេម្នាក់ៗជឿថា ភាពជោគជ័យ មិនមែនទាក់ទងនឹងលុយទេ។
ភាពជោគជ័យនេះ បើយោងតាមពាណិជ្ជករទាំង២នាក់នេះគឺទាក់ទងនឹងភាពរីករាយ ដែលអ្នកនិងមនុស្សនៅជុំវិញអ្នកទទួលបាន។
លោកហ្គេតស៍(Bill Gates) និយាយដោយលើកឡើង ពីមិត្តរបស់លោកថា "លោក Warren Buffett តែងតែនិយាយថា ការវាស់វែងគឺ តើមនុស្សដែលនៅជិតអ្នករីករាយទេ ហើយស្រឡាញ់អ្នកទេ"។
សម្រាប់លោក ហ្គេតស៍ ធាតុទី២នៃភាពជោគជ័យគឺ ធ្វើការងារដែលសំខាន់។ គាត់និយាយថា "វាល្អណាស់ដែលមានអារម្មណ៍ថា អ្នកបានបង្កើតភាពខុសប្លែក- វិនិយោគលើអ្វីមួយ ឬជួយមនុស្សដែលខ្វះខាត"។
លោកហ្គេតស៍ និយាយថា ការបង្កើតក្រុមហ៊ុនMicrosoft ក្នុងអំឡុងបដិវត្តន៍កម្មវិធី Software គឺជារឿងធំបំផុតដែលខ្ញុំត្រូវធ្វើ។ ហើយក្នុងនាមជាសមាជិកស្ថាបនិកនៃគម្រោង The Giving Pledge គឺមានការប្តេជ្ញាចិត្តបរិច្ចាគ ទ្រព្យសម្បត្តិរបស់លោកពាក់កណ្តាល និងការរួមចំនែកក្នុងមូលនិធិ Bill and Melinda Gates គាត់ក៏ចូលរួមយ៉ាងសកម្ម នៅក្នុងកិច្ចការសប្បុរសធម៌ផងដែរ។
ឯលោក ប្រែនសុន (Richard Branson) វិញបានវាស់វែងពីភាពជោគជ័យលើ ភាពសប្បាយចិត្តរបស់គាត់។
មនុស្សជាច្រើនវាស់វែងភាពជោគជ័យ តាមរយៈប្រាក់ចំណូលដែលរកបាន ឬតាមរយៈមនុស្សដែលគេមានទំនាក់ទំនងជាមួយ។ តែតាមគំនិតរបស់ខ្ញុំ ភាពជោគជ័យពិតប្រាកដ គួរតែត្រូវបានវាស់ដោយថា “តើអ្នកសប្បាយរីករាយប៉ុណ្ណា”។
លោក ប្រែនសុន ក៏អះអាងថា ប្រសិនបើអ្នកចាប់ផ្តើមផ្តោតលើសុភមង្គល នោះអ្នកនឹងឃើញថា ទ្រព្យសម្បត្តិនឹងរត់តាមពីក្រោយ។
គាត់និយាយថា "ជាទូទៅមានការយល់ច្រឡំថា លុយគឺជាការគិតគូររបស់សហគ្រិនគ្រប់រូប ដើម្បីទទួលបានភាពជោគជ័យ តែវាមិនមែនទេហើយវាក៏មិនត្រូវ។ ខ្ញុំមិនចូលធ្វើអាជីវកម្ម ដើម្បីបង្កើតលុយទេ។ ផលិតផលនិងសេវាកម្ម របស់ក្រុមហ៊ុន Virgin ទាំងអស់ បង្កើតឡើងដើម្បីឱ្យមានភាពខុសគ្នាជាវិជ្ជមាន នៅក្នុងជីវិតរបស់មនុស្ស"។
យើងអាចបង្កើតក្រុមហ៊ុនមួយ ដែលទទួលបានជោគជ័យ ដោយផ្តោតលើសុភមង្គលរបស់អតិថិជន។ ការពិតសាមញ្ញគឺថា "ប្រសិនបើអ្នកធ្វើបានល្អហើយសប្បាយចិត្ត នោះប្រាក់នឹងមកតាមក្រោយ"៕
0 Comments