សត្វឥន្ទ្រីគឺជាស្តេចបក្សីនៅលើលំហអាកាស ដែលមានទម្លាប់ និងសភាវគតិខុសប្លែកពីសត្វស្លាបទាំងឡាយ។ វាបានធ្វើឲ្យខ្លួនឯងក្លាយជាទៅស្តេចបក្សីដ៏មានឥទ្ធិពលជាងពពួកសត្វស្លាបទាំងអស់នៅក្នុងលោក។ ចំណុចពិសេសមួយចំនួនពីស្តេចបក្សីមួយប្រភេទនេះ ដែលវាអាចយកជាមេរៀនដ៏ល្អៗសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរខ្លួនឯងក្លាយជាបុគ្គលជោគជ័យ និងក្លាយជាអ្នកដឹកនាំនាពេលអនាគត។
១. ស្តេចបក្សីមួយនេះ វាចូលចិត្តហោះហើរម្នាក់ឯងនៅទីខ្ពស់បំផុត
ទម្លាប់ហោះហើរម្នាក់ឯងនៅកាន់ទីខ្ពស់បំផុតរបស់ស្តេចបក្សីមួយនេះ បានបង្រៀនយើងអោយមានមហិច្ឆតានៃការតាំងចិត្តខ្ពស់ក្នុងការធ្វើអ្វីមួយ និងឲ្យយើងចេះធ្វើខ្លួនជាមនុស្សដែលរស់នៅឲ្យឆ្ងាយពីមនុស្សដែលមានចិត្តចង្អៀតចង្អល់ព្រោះពួកគេអាចនឹងនាំឲ្យយើងធ្លាក់ចុះក្នុងស្ថានភាពអាក្រក់ណាមួយ។
២. មានភាពច្បាស់លាស់ចំពោះគោលដៅ
ឥន្ទ្រីជាសត្វដែលមានភាពប្រាកដប្រជាចំពោះគោលដៅរបស់ខ្លួន មុនចេញធ្វើសកម្មភាពចាប់ចំណី វាត្រូវហោះហើរ និងកំណត់គោលដៅអោយបានច្បាស់លាស់ បើមិនពុំដូច្នេះទេ វានឹងបរាជ័យ។ មេរៀននេះ ប្រាប់យើងឲ្យចេះកំណត់គោលដៅច្បាស់លាស់ និងផ្តោតសំខាន់តែទៅលើគោលដៅ ចៀសវាងការខ្វល់ខ្វាយច្រើនតែទៅលើឧបសគ្គនាំឲ្យកើតចិត្តរារែកមិនហ៊ានចាប់ផ្តើម និងមិនហ៊ានប្រឈរមុខពេលជួបបញ្ហា។
៣. ឥន្ទ្រីស៊ីតែសាច់ស្រស់ មិនស៊ីសាកសពសត្វឡើយ
សម្រាប់ចំនុចនេះ វាបានប្រាប់យើងថា ត្រូវធ្វើជាមនុស្សដែលរស់នៅក្នុងពេលបច្ចុប្បន្ន និងចេះសម្លឹងមើលទៅអនាគត កុំទម្លាប់អោបជាប់តែនឹងអតីតកាលដែលបានកន្លងផុតទៅហើយនោះ។
៤. សត្វឥន្ទ្រីចូលចិត្តព្យុះ
នៅពេលមានព្យុះភ្លៀង សត្វស្លាបទាំងឡាយភ័យខ្លាច នាំគ្នារកកន្លែងលាក់ខ្លួន ពួនជ្រកកន្លែងផ្សេងៗគ្នា ផ្ទុទៅវិញសត្វឥន្ទ្រីបែរជាចូលចិត្តពេលដែលមានព្យុះភ្លៀងទៅវិញ ព្រោះវាជាឱកាសដែលធ្វើឲ្យការហោះហើររបស់វាកាន់តែមានភាពល្អប្រសើរឡើង និងហោះបានកាន់ខ្ពស់ផុតពពកខ្មៅតែម្តង។ មេរៀននៅត្រង់ចំណុចនេះ ចង់បង្ហាញប្រាប់យើងគ្រប់គ្នាថា ធ្វើជាមនុស្សកុំគិតតែពីខ្លាច មិនហ៊ានប្រឈមមុខ និងមិនហ៊ានប្រកួតប្រជែងឲ្យសោះ។ ពិសេសត្រូវចេះហ៊ានទទួលយកហានិភ័យ ព្រោះគ្រប់ហានិភ័យសុទ្ធតែមាននូវឱកាស និងផលចំណេញសម្រាប់អ្នកស្វះស្វែងរក និងមានការតាំងចិត្តខ្ពស់។
៥. តេស្តលើការតាំងចិត្ត
នៅពេលដែលសត្វឥន្ទ្រីញីបានជួបនឹងសត្វឥន្ទ្រីឈ្មោលណាមួយ វាតែងតែចំណាយពេលច្រើនបំផុតក្នុងការធ្វើតេស្តលើការតាំងចិត្តរបស់ឥន្ទ្រីឈ្មោល។
នៅត្រង់ចំណុចនេះ អ្វីដែលអ្នកអាចរៀនសូត្របានពីស្តេចបក្សីមួយនេះ
គឺមិនថាអ្នកជាមនុស្សមានសមត្ថភាព មានជំនាញខ្លាំងប៉ុណ្ណានោះទេ
អ្នកចាំបាច់ត្រូវការដៃគូចូលរួមការងារជាមួយអ្នក ហើយអ្វីដែលអ្នកត្រូវតែធ្វើឲ្យបាននោះ
គឺត្រូវតែធ្វើតេស្តទៅលើការតាំងចិត្តរបស់មនុស្ស
មុននឹងសម្រេចចិត្តជ្រើសរើសគេយកមកសហការ ធ្វើការងាររួមជាមួយគ្នា។
៦.
ត្រៀមខ្លួនបង្កើនសមត្ថភាព
សត្វស្លាបមួយនេះ
តែងតែត្រៀមខ្លួនជាប់ជានិច្ចសម្រាប់ការហ្វឹកហាត់ហោះហើរ
ក្នុងស្ថានភាពផ្សេងៗជាប់ជាប្រចាំ ដែលធ្វើឲ្យសមត្ថភាពថ្នឹកនឹងការហោះហើររបស់ពួកវាកាន់តែលឿន
និងបត់បែនតាមចិត្ត តាមតម្រូវការបានទាន់ពេលវេលា។ សម្រាប់មនុស្សយើងវិញ
នៅក្នុងមាគ៍ាជីវិតរបស់មនុស្សម្នាក់ៗរមែងឆ្លងកាត់ច្រើនដំណាក់កាលដើម្បីទទួលបានជោគជ័យនៅក្នុងគោលដៅនៃជីវិត
ដើម្បីធ្វើដូច្នេះបានយើង ម្នាក់ៗគម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបានជាស្ពានឆ្លងកាត់ទៅរកដំណាក់កាលថ្មីៗ។
៧. ទ្រាំឈឺផ្លាស់ប្តូរដើម្បីរស់
សត្វឥន្ទ្រីជាសត្វស្លាបមួយប្រភេទដែលអាចរស់បានរហូតដល់ទៅ៧០ឆ្នាំ
ខណៈពេលដែលសត្វនេះមានអាយុកាន់តែច្រើន ចំពុះរបស់វាចាប់ផ្តើមប្រេះបែក
ហើយស្លាបរបស់ចាប់ផ្តើមដុះវែងលុបរាង្គកាយ និងចាប់ផ្តើមមានធ្ងន់ទៅៗ
ដែលធ្វើឲ្យវាត្រូវធ្វើការផ្លាស់ប្តូរមួយដ៏ធំដើម្បីរស់។
សត្វនេះត្រូវបង្ខំចិត្តហោះហើរទៅរកទ្រនំដ៏ខ្ពស់បំផុតលើកំពូលភ្នំណាមួយ
ហើយចឹកបំបែកចំពុះចាស់នោះចេញជាមួយនឹងថ្ម ដើម្បីរងចាំចំពុះថ្មីដុះឡើងវិញ
និងមានភាពរឹងមាំដូចដើម។ ក្រោយពេលចំពុះថ្មីដុះហើយ ការឈឺចាប់របស់វាមួយទៀតនោះ
គឺការចឹកជម្រោះស្លាបចាស់ៗចេញមួយចំនួនដើម្បីឲ្យស្លាបរបស់វាស្រាលអាចហោះហើរបានសាជាថ្មីម្តងទៀត។
ការតស៊ូចំពោះការផ្លាស់ប្តូរមួយនេះ នឹងផ្តល់ឱកាសឲ្យវាអាចរស់បាន៣០ឆ្នាំទៀត។
ត្រង់ចំនុចនេះ វាបង្រៀនយើងត្រូវតែហ៊ានធ្វើការផ្លាស់ប្តូរខ្លួនឯង បោះបង់ចោលទម្លាប់អាក្រក់ទាំងឡាយ
ការគិតបែបអវិជ្ជមាន អត់ធ្មត់ ទ្រាំឈឺចាប់
និងត្រូវហ៊ានដុះខាតខ្លួនឯងឲ្យក្លាយជាមនុស្សតម្លៃ៕
ស្រាវជ្រាវ និង រក្សាសិទ្ធិដោយ THMEY SHARES
0 Comments