ស្ដាប់ឮហើយ
ក្អែកក៏បន្តដំណើរហោះទៅរកសត្វក្ងោកនៅក្នុងសួនសត្វ
ហើយឃើញមនុស្សរាប់រយនាក់កំពុងចោមរោមមើលសត្វក្ងោកមួយក្បាលនោះ។
ពេលដែលមនុស្សម្នាដើរចេញទៅអស់ ក្អែកក៏ហោះមកជិត ហើយនិយាយថា
"ឱក្ងោកដ៏ផូរផង់អើយ! ឯងពិតជាស្រស់ស្អាតណាស់។
មួយថ្ងៃៗមានមនុស្សរាប់ពាន់នាក់មកចោមរោមគយគន់សម្រស់របស់ឯង!
តែនៅពេលមនុស្សឃើញខ្ញុំ គេមានតែជេរប្រទេចដេញខ្ញុំភ្លាមៗ!
ខ្ញុំគិតថាឯងគឺជាសត្វដែលសប្បាយរីករាយបំផុតក្នុងលោកនេះហើយ។"
ក្ងោកឮដូចនោះក៏ឆ្លើយតបថា
"មែនហើយ! ខ្ញុំតែងតែគិតថាខ្ញុំគឺជាបក្សីដែលស្អាតជាងគេ
និងសប្បាយចិត្តជាងគេក្នុងលោកនេះ។
ប៉ុន្តែការពិតក៏ដោយសារតែសម្រស់របស់ខ្ញុំនេះហើយ
ទើបខ្ញុំត្រូវមកជាប់ឃុំក្នុងសួនសត្វបែបនេះរាល់ថ្ងៃ។
ខ្ញុំបានដើរពិនិត្យមើលសួនសត្វនេះយ៉ាងប្រយ័ត្នប្រយែង
ទើបខ្ញុំដឹងថាមានតែសត្វក្អែកទេដែលជាសត្វដែលមិនត្រូវមនុស្សចាប់មកឃុំក្នុងទ្រុងដូចពួកខ្ញុំ។
អ៊ីចឹងហើយទើបខ្ញុំយល់ថា បើខ្ញុំកើតជាសត្វក្អែកវិញ ខ្ញុំច្បាស់ជាសត្វដែលសប្បាយបំផុតហើយ។"
គំនិតអប់រំ៖
កំហុសមួយរបស់យើងគ្រប់គ្នាគឺការយកខ្លួនឯងទៅប្រៀបធៀបជាមួយអ្នកដទៃទាំងដែលរឿងមួយចំនួនមិនចាំបាច់សោះ ហើយបែរមកធ្វើឱ្យខ្លួនឯងកើតទុក្ខទៅវិញ។ យើងមិនបានឱ្យតម្លៃលើអ្វីដែលមានលើខ្លួនយើង តែព្យាយាមសម្លឹងរកអ្វីដែលមានក្នុងខ្លួនអ្នកដទៃ។ ចូររៀនពេញចិត្តនិងសប្បាយចិត្តនូវអ្វីដែលយើងកំពុងធ្វើ ជាជាងមើលតែអ្វីដែលអ្នកដទៃមាន៕
ស្រាវជា្រវនិងរក្សាសិទ្ធិដោយ THMEY SHARE
0 Comments