ដើម្បីធ្វើឲ្យខ្លួនក្លាយជាមនុស្សមានគំនិតច្រើន សូមសាកវិធីសាស្រ្តទាំង ៧ នេះ.....!!!



គំនិត ( ន. ) ការ​គិត, យោបល់ : គំនិត​ល្អ, គំនិត​អាក្រក់, គំនិត​ស្តាំ, គំនិត​ឆ្វេង​ ។ ទាល់​គំនិត គឺ​ទាល់​ផ្លូវ​គិត, អស់​ផ្លូវ​គិត ។ ព. ទ. បុ. ប្រាំ​បួន​ទាល់ ដប់​ទាល់ កុំ​ឲ្យ​តែ​ទាល់​គំនិត ។

  • (សតិ) ការយល់ឃើញ ការគិត ឬរូបភាពនៅក្នុងសតិ (mind) របស់មនុស្ស ឧ. តើអ្នកមានគំនិតថាគាត់មានរូបរាងដូចម្ដេច?
  • សំណើឬផែនការសម្រាប់ធ្វើអ្វីមួយ ឧ. ខ្ញុំមានគំនិតបន្តការសិក្សានៅបរទេស។
  • ជំនឿ ឬ ទស្សនៈ ឧ. យើងមានគំនិតខុសគ្នាស្រឡះអំពីការដាក់ពិន័យចំពោះកុមារ។
  • បំណងឬហេតុផលក្នុងការធ្វើអ្វីមួយ, ឧ. គំនិតរួមនៃការផ្សាយពាណិជ្ជកម្ម គឺធ្វើឱ្យមនុស្សទិញផលិតផលឬសេវា។ idea, idée

ដើម្បីដោះស្រាយបញ្ហា បង្កើតនូវភាពជោគជ័យសម្រាប់ជីវិត មនុស្សគួរតែមានគំនិតឲ្យប្រើប្រាស់ច្រើន ពីព្រោះគំនិតនឹងធ្វើអ្នកទៅរកសកម្មភាព ហើយសកម្មភាពនឹងនាំអ្នកទៅរកគោលដៅ។ ប៉ុន្តែគេសង្កេតឃើញថា មនុស្សខ្លះសម្បូរគំនិត ឯអ្នកខ្លះវាមិនសូវមានគំនិត ហើយអ្នកខ្លះវិញ គឺគ្មានគំនិតតែម្តង។ ដឹងហើយថាមានគំនិតច្រើនវាល្អ ប៉ុន្តែតើត្រូវធ្វើដូចម្តេច ដើម្បីបង្កើតគំនិតថ្មីៗ ហើយល្អៗនោះ? ខាងក្រោម គឺជាវិធីសាស្រ្តសាមញ្ញ បង្កើតអាចធ្វើឲ្យអ្នកក្លាយជាមនុស្សមានគំនិតចច្រើន៖

១. ការសង្កេត

ដំបូងដើម្បីមានគំនិតច្រើន អ្នកត្រូវតែជាមនុស្សពូកែសង្កេត និងចេះឆ្ងល់។ ចូរដើរឲ្យបានច្រើន ហើយសង្កេតឲ្យច្រើនបំផុត ថែមទាំងចេះសួរខ្លួនឯងថា “ហេតុអ្វី” បានរឿងទាំងនោះកើតឡើង? អ្នកអាចស្វែងយល់ជុំវិញ អ្វីដែលអ្នកបានឃើញនោះ។ បើគ្រាន់តែធ្វើដំណើរ ទៅកន្លែងណាមួយ ឬចូលរួមកម្មវិធីណាមួយរួចពេលចប់កម្មវិធី ឬដំណើរកំសាន្តនោះ ក៏ចប់ទៅ ដោយគ្មានបានគំនិតអ្វីសោះ គឺជារឿងសោកស្តាយបំផុត។

២. បង្កើនទំនាក់ទំនងជាមួយសង្គមខាងក្រៅ

“មនុស្សម្នាក់ គំនិតមួយ” គឺជាគោលការណ៍គ្រឹះនៃការបង្កើតគំនិតថ្មី។ មានគំនិតល្អៗអស្ចារ្យជាច្រើន ដែលមាននៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ដែលយើងអាចទទួលបានពីពួកគេ។ ជួបមនុស្សឲ្យបានច្រើន ជជែកលេង ពិភាក្សាជាមួយរឿងរ៉ាវរបស់ពួកគេ។ ជជែកជាមួយអ្នកនេសាទ អ្នកនឹងទទួលបានគំនិតជាច្រើនពាក់ព័ន្ធនឹងការនេសាទ ដូចគ្នានឹងជជែកជាមួយបណ្ឌិតទទួលបានគំនិតផងដែរ។

៣. អានសៀវភៅ

សកម្មភាពដ៏អស្ចារ្យ ដែលមនុស្សអស្ចារ្យតែងតែធ្វើ គឺអានសៀវភៅ។ សៀវភៅត្រូវបានរៀបចំឡើងដោយគំនិត ដែលកើតឡើងពីការសិក្សាស្រាវជ្រាវ បទពិសោធន៍ជីវិត និងប្រភពជាច្រើនទៀត។ ដោយសារវាផ្ទុកដោយគំនិតដែលត្រូវបានចម្រាញ់ជាស្រេច ដូចនេះពេលអ្នកអានសៀវភៅ អ្នកក៏នឹងទទួលបានគំនិតថ្មីៗជាច្រើនដែរ។ មានសៀវភៅរាប់ពាន់ប្រភេទ ហើយវាក៏ផ្ទុកនូវគំនិតរាប់ពាន់ដែរ។

៤. អ៊ិនធឺណែត និងបណ្តាញសង្គម

មិនអាចរំលងមធ្យោបាយនេះបានទេ ក្នុងសទវត្សរ៍ទី២១នេះ។ យើងអាចទទួលបានគំនិតយ៉ាងច្រើន ដោយគ្រាន់តែវាយសួរទៅក្នុង Google ហើយវានឹងប្រាប់អ្នកជាមួយចម្លើយជាច្រើនពីបណ្តាគេហទំព័រផ្សេងៗ។ បណ្តាញសង្គមដូចជា ហ្វេសប៊ុក ក៏បង្គាប់នូវគំនិតថ្មីៗជាច្រើន ត្បិតអីមនុស្សរាប់ពាន់លាននាក់ក្នុងលោកីកំពុងប្រើប្រាស់បណ្តាញជាសង្គមយក្សមួយនេះ។

៥. ការកត់ត្រាជាប្រចាំ

ក្រដាស ឬសៀវភៅ ប៊ិច ឬខ្មៅដៃ ត្រូវមានជាប់ខ្លួនជានិច្ច។ មានគំនិតជាច្រើនត្រូវបានលេចចេញ ដូចនេះយើងត្រូវកត់ត្រាវាទុកកុំឲ្យវាបាត់បង់។ វាគឺជាការស្តោយក្រោយ ពេលដែលគំនិតចេញមកហើយ តែត្រូវបានរលាយបាត់ទៅវិញដោយការធ្វេសប្រហែសមិនបានកត់ត្រាទុក។ កត់ត្រាទុក រួចគិតពិចារណា ឬពិភាក្សា ហើយដាក់ចេញជាសកម្មភាព។

៦. ធ្វើវិប្បសនា

សកម្មភាពដ៏ប្រពៃនេះ មិនមែនត្រឹមតែធ្វើឲ្យមានចិត្តស្ងប់ល្អប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យយើងមានគំនិតថ្មីៗជាច្រើនផងដែរ។ នៅពេលដែលអារម្មណ៍ស្ងប់ស្ងាត់នោះឯង ដែលធ្វើឲ្យខួរក្បាលយើងធ្វើការបានយ៉ាងល្អ។ វាជួយធ្វើឲ្យចិត្តរបស់យើងជ្រះស្រឡះ និងឃ្លាតចេញពីភាពតប់ប្រមល់ ហើយធ្វើឲ្យយើងសម្លឹងគិតបានវែងឆ្ងាយទៅអនាគត ហើយគំនិតថ្មីៗ នឹងកើតឡើងក្នុងពេលនោះ។

៧. ការហាត់ប្រាណជាប្រចាំ

ហាត់ប្រាណជាប្រចាំ ធ្វើឲ្យយើងមានគំនិតថ្មី? ពេលយើងធ្វើចលនាតាមរយៈការហាត់ប្រាណ នឹងធ្វើឲ្យខួរក្បាលរបស់យើងធ្វើការដោយមានការផ្តោតអារម្មណ៍ខ្លាំងបំផុត។ សាស្ត្រាចារ្យមួយរូប គឺលោកបណ្ឌិត McCormick ធ្លាប់បានបង្ហាញបទពិសោធន៍របស់លោកថា៖ លោកចំណាយពេលហាត់ប្រាណតែ១០នាទី លោកមានគំនិតរហូតដល់ ៤២ លេចឡើង។

សរុបមក អ្វីដែលបានរៀបរាប់ខាងលើនេះ ទាមទារឲ្យលោកអ្នកមានការប្តេជ្ញាចិត្តខ្ពស់ ជាមួយពេលវេលា និងថាមពល ប៉ុន្តែទាំងអស់នោះសុទ្ធតែធ្វើឲ្យអ្នកមានគំនិតល្អៗ។ ការសង្កេត ទំនាក់ទំនងសង្គម អានសៀវភៅ អ៊ិនធឺណែត ការកត់ត្រា ការធ្វើវិប្បសនា និងការហាត់ប្រាណ គឺជាសកម្មភាពប្រចាំថ្ងៃ ដែលយើងសុទ្ធតែអាចធ្វើបាន។


ចំណុចទាំង ២០ ដែល​អ្នក​អាចចៀ​ងវាង​ភាព​នឿយហត់​នឹង​ការងារ​បាន


យើងទាំងអស់គ្នា បានខិតខំប្រឹងប្រែងធ្វើការអស់ពីសមត្ថភាពខ្លាំងមែនទែន។ ទោះជាយ៉ាងនេះក្ដី យើងទាំងអស់គ្នាភាគច្រើន បានធ្វើការលើសម៉ោង ដូចជាធ្វើការរហូតដល់ពាក់កណ្ដាលអាធាត្រ ទទួលយកកាលបរិច្ឆេទផុតកំណត់ដ៏លំបាកមួយ ឬធ្វើការនៅថ្ងៃចុងសប្ដាហ៍ជាដើម។ ការងារទាំងនេះ កើតចេញពីការចំណាយសុខភាពផ្ទាល់ខ្លួនរបស់យើង ហើយនៅទីបញ្ចប់ អាចនាំដល់ការអស់ថាមពលពីខ្លួនតែម្ដង។

“ការអស់ថាមពលពីខ្លួន” គឺជាភាសាទូទៅមួយនៅក្នុងបរិយាយការងារ ប៉ុន្តែវាមានន័យលើសពីអារម្មណ៍នឿយហត់ទៅទៀត។ លោក Mayo Clinic បានពណ៌នាពាក្យនេះថាជា “ស្ថានភាពល្ហិតល្ហៃផ្នែករាង្គកាយ ឬខួរក្បាល រួមបញ្ចូលទាំងការសង្ស័យអំពី សតម្ថភាពបំពេញការងារ និងតម្លៃនៃការងាររបស់អ្នក។” ប្រសិនបើអ្នកបណ្ដែតបណ្ដោយឲ្យវាកើតឡើងដោយគ្មានការត្រួតពិនិត្យ ការអស់ថាមពលពីខ្លួន អាចបំផ្លាញដល់សុខភាពទាំងស្រុងរបស់អ្នក បំផ្លាញសុភមង្គល ទំនាក់ទំនង និងសមត្ថភាពបំពេញការងាររបស់អ្នក។

ជាការ​ពិតណាស់​ភាព​អស់កម្លាំង​ពី​ការងារ គឺ​ឧបសគ្គ​មួយ​រារាំង​មិន​ឲ្យ​អ្នក​សម្រេចបាន​នូវ​ភាព​ជោគជ័យ​ក្នុង​អាជីព​របស់​អ្នក។ វា​ពិតជា​អាចចៀសវាង​បាន ​ប្រសិនបើ​អ្នកដឹង​អំពី​ទម្លាប់​មិនល្អ​ផ្សេងៗ ដែល​អ្នកធ្វើការ​ភាគច្រើន​ជួ​ប​បញ្ហា​នឿយណាយ ​និង​ដោយសារ​ភាព​អស់កម្លាំង​នឹង​ការងារ។ ខាងក្រោម​នេះ​ គឺជា​ចំណុចទាំង ២០ ដែល​អ្នក​អាចចៀ​ងវាង​ភាព​នឿយហត់​នឹង​ការងារ​បាន​៖

១. លើកទឹកចិត្ត​ខ្លួនឯង​ថា​ការងារ​របស់​អ្នក​ពិតជា​បាន​ធូរស្រាល​ហើយ

សញ្ញា​ដំបូង​នៃ​ការនឿយហត់​កើតមាន​នៅពេល គ្រួរ​សារ​ឫ​ក៏​មិត្តភក្តិ​សួរ​ពី​ការងារ មិន​ថា​វា​ជា​រឿង​ថ្មី​ ឫក៏​រឿង​ចាស់​នោះទេ អ្នក​ហាក់បីដូច​ជាមាន​អារម្មណ៍​ថា​ធូរស្រាល (fine)។

២. គិតដល់​រឿង​អ្វីៗ​ដែល​សប្បាយៗ​

ផ្លាស់​ប្តួ​រ​ការងារ​ដើម្បី​ទទួលបាន​បាន​ប្រាក់ខែ​ច្រើនជាង​មុន មាន​ពេលវេលា​ប្រសើរ​ជាង​មុន ប៉ុន្តែ​ជួនកាល​ការគិតរឿង​ល្អៗ​ច្រើនពេក​ក៏​ធ្វើ​ឲ្យ​អ្នក​បាត់បង់​ពេលវេលា​ផងដែរ។

៣. កត់ចំណាំ​មិត្ត​រួមការ​ងារ​ដែល​នៅ​ជុំវិញខ្លួន​អ្នក ដែលមាន​ភាពច្បាស់លាស់​

ប្រសិនបើ​អ្នក​កត់សម្គាល់​ឃើញថា មិត្ត​រួមការ​ងារ​របស់​អ្នក​កំពុងតែ​ប្រថុយ​ប្រ​ថាន​នៅក្បែរ​ខ្លួន​អ្នក វា​ជាសញ្ញា​មួយ​ដ៏​ច្បាស់លាស់​ថា អ្នកជា​មនុស្ស​ដែល​ពិបាក​ក្នុង​ការធ្វើការងារ​ជាមួយ។​

៤. កុំ​មាន​អារម្មណ៍​ថា​ចុះចាញ់​ឲ្យ​សោះ​

ភាព​នឿយហត់​ពី​ការងារ​វា​ជា​រឿង​ធម្មតា ក៏ប៉ុន្តែ​ហាម​មាន​ភាពស្មុកស្មាញ​ឲ្យ​សោះ វា​មាន​វិធី​សាមញ្ញ​មួយចំនួន​ដែលអាចជួយ​អ្នក​បាន។​

៥. ត្រូវមាន​ជំនឿ​លើ​ខ្លួនឯង​

នៅពេលដែល​អ្នកមាន​អារម្មណ៍​បាត់បង់​ចំណាប់អារម្មណ៍​លើ​ក្រុមហ៊ុន​មួយ ហើយ​ឈប់​ខ្វល់​ពី​ការជួយ ជ្រោមជ្រែងអ្នកនឹង​ក្លាយជា​មនុស្ស​បោកប្រាស់។

៦. ដាក់​ម៉ោង​រោទិ៍​មុនពេល​កំណត់​ដែល​អ្នក​អាច​ចុច​ឲ្យ​វា​រោទិ៍​ច្រើនដង​បាន​

សញ្ញា​ដែល​បង្ហាញ​ពី​ភាព​នឿយហត់​ក្នុង​ការងារ​អាច​ចាប់ផ្តើម​នៅពេល​ព្រឹក​ព្រលឹម។ ឧទាហរណ៍៖ ប្រសិនបើ​អ្នក​នឿយហត់​ខ្លាំង អ្នក​អាច​ចុច​ម៉ោង​រោទិ៍​ម្តង​ហើយ​ម្តងទៀត អ្នក​នឹងមាន​អារម្មណ៍​ថា​ស្រោះស្រាយបន្ទាប់មក​អ្នកនឹង​អាច​ក្រោក​បាន។​

៧. គេង​គេង​ឲ្យ​បាន​ទៀងទាត់​

ជាទូទៅ​មនុស្ស​ភាគច្រើន​ស្មុកស្មាញ​ជាមួយនឹង​ការងារ ហើយ​បង្ករ​ឲ្យ​គេង​មិន​លក់​ដោយសារ​គិតពី​ការងារ​ច្រើនពេក។​

៨. មាន​អារម្មណ៍​ថា​ធុញទ្រាន់​បន្ទាប់​ពីថ្ងៃ​ចុង​សប្តាហ៍​

អ្នក​ដឹងថា​អ្នក​ពិត​ជាមាន​ភាពស្មុកស្មាញ ពេលដែល​អ្នកមាន​អារម្មណ៍​ថា​ថ្ងៃ​ចុង​សបា្ត​ស៍បាន​កន្លងផុតទៅ។​

៩. ជារឿយៗ​អ្នក​គួរតែ​សួរ​ពី​អារម្មណ៍​ខ្លួនឯង​

តើ​អ្នក​រួម​ការងារ​តែងតែ​ពិគ្រោះ​យោបល់​ព្រោះ​ពួកគេ​បារ​ម្មណ៍​ថា​អ្នកមាន​ភាព​រាំងស្ទះ​ឬក៏​ការ​រាថយ​? នេះ​ជាស​ញ្ញាណ​មួយ​ដែល​អ្នកដទៃ​តែងតែ​បារ​ម្មណ៍​និង​ជួយ​ជ្រោមជ្រែង​អ្នក ។​

១០. កុំ​ចំណាយពេល​ច្រើនពេក​ជាមួយ​មិត្ត​រួមការ​ងារ​

ភាព​នឿយណាយ បុគ្គលិក​ហាក់បីដូចជា​ឃ្លាតឆ្ងាយ​ពី ព្រឹត្តិការណ៍​ផ្សេងៗ​ទោះបីជា​ពេលវេលា​សប្បាយរីករាយ​ក៏ដោយ ព្រោះ​ពួកគេ​បាត់បង់​អារម្មណ៍​ចំពោះ​ការបង្កើត​មិត្តភាព។​

១១. ហាម​រករឿង​ដៃគូរ​របស់​អ្នក​

វា​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទេ​ថា ការខឹង​សម្បា​អាចជួយ​អ្វី​បាន​នោះ ប៉ុន្តែ​ជារឿយៗ​បញ្ញា​ដែល​កើត​មាននៅ​កន្លែងធ្វើ​ការងារ​របស់​អ្នក អាច​ក្លាយជា​បញ្ហា​ធំ​ចំពោះ​មិត្ត​ស្និទ្ធស្នាល​របស់​អ្នក។

១២. មិន​គោរព​មិត្ត​រួមការ​ងារ និង​អតិថិជន​

ប្រសិនបើ​អ្នកមាន​គម្រោង​ឈប់ ឫ​ក៏​នឿយណាយ​ក្នុងការ​ទំនាក់​ទំនងជា​មួយ​មនុស្ស​ដដែលៗ​ជា​រៀងរាល់ថ្ងៃ វា​អាច​ឆ្លុះបញ្ចាំង​ថា​តើ​អ្នក​ចាត់ទុក​មិត្ត​រួម​ការងារ​យ៉ាងណា។

១៣. មិនគួរ​រស់នៅ​ដូចជា​ព្រាយ​បី​សាច​

ត្រឡប់មកផ្ទះ​វិញ​មុន​ថ្ងៃ​រះ និង​ចាកចេញ​មុន​ថ្ងៃ​លិច​ពិតជា​មានការ​ស្មុកស្មាញ​ណាស់។ ប្រសិនបើ​អ្នក​បង្ខំ​ធ្វើការនៅ​ម៉ោង​នេះ ​អ្នកនឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។​

១៤. មាន​អារម្មណ៍​ថា​នឿយណាយ​ជា​រៀងរាល់ថ្ងៃ​ច័ន្ទ​

វា​ហាក់បីដូចជា​យើង​ទន្ទឹង​រងចាំ​យប់​ថ្ងៃ​សុក្រ​ដែរ អ្នកនឹង​មាន​ភាព​នឿយណាយ​រហូតដល់​ថ្ងៃ​ច័ន្ទ នេះ​ក៏​ជា​សញ្ញា​មួយ​បង្ហាញថា​អ្នក​នឿយហត់​ផងដែរ។

១៥. មិន​ចង់​ពន្យល់​ការងារ​របស់​អ្នក​ទៅ​មនុស្ស​ដ៏ទៃទៀត​

តើ​អ្នកធ្វើ​យ៉ាងណា​ចំពោះ​ការរស់នៅ​? វា​ជា​សំនួរ​ដ៏​សាមញ្ញ​មួយ នៅឯ​ពិធី​ផ្សេងៗ ប៉ុន្តែ​វា​បាន​ក្លាយទៅជា​ការរំខានចំពោះ​អ្នក​ដ៏​ទៃ​ដែលមាន​បញ្ញា​ជាមួយនឹង​ការងារ​របស់​ពួកគេ។​

១៦. បំភ្លេច​ភាពជោគជ័យ​ដែល​ទទួលបាន​ពី​ការងារ​របស់​អ្នក​

កុំ​បំភ្លេច​អ្វីដែល​អ្នក​ពេញចិត្ត ​និង​ទទួលបាន​ជោគជ័យ​ពី​ការងារ ព្រោះ​វា​ជា​សញ្ញា​ថា​អាច​កាត់បន្ថយ​ភាពនឿយហត់​ពីការងារ​បាន​។​

១៧. កុំ​ភ័យក្លាច​ក្នុងការ​ស្វែងរក​ការងារ​ថ្មី​

ថ្វីបើ​អ្នក​ដឹងថា វា​ជា​ពេលវេលា​មួយ​ដ៏​ល្អ​ក្នុងការ​ស្វែងរក​ការងារ​ថ្មី​ក៏ដោយ ប្រសិនបើ​អ្នកមាន​ភាព​ស្មុក ស្មាញ​ខ្លាំងវា​មិនមែនជា​ឲ​កាស​ល្អ​សម្រាប់​អ្នកស្វែងរក​ការងារ​ថ្មី​នោះទេ។

១៨. កុំ​ព្យាយាម​គិតថា​ខ្លួនឯង​រវល់​ច្រើន​

កង្វះខាត​ការធ្វើដំណើរ​ឆ្ពោះទៅមុខ ឫ​ក៏មាន​អារម្មណ៍​ថា​អ្នកមាន​ការជាប់គាំង វា​ហាក់បីដូចជា​សញ្ញា​មួយ​ដែលថា វា​គឺជា​ការងារ​ថ្មី។​

១៩. ត្រូវ​រំងាប់​អារម្មណ៍​របស់​អ្នកជា​និច្ច​

ភាពស្មុកស្មាញ​អាច​បណ្តាល​ឲ្យ​អ្នក​ស្មុកស្មាញ ហ្យើ​អ្នកនឹង​រករឿង​មនុស្ស​នៅ​ជុំវិញខ្លួន​អ្នក។​

២០. ព្យាយាម​សំរាក​បន្ទាប់ពី​ការងារ

ជាទូទៅ​កង្វះ​ថាមពល​បន្ទាប់ពី​ការងារ​ក្នុងការ​បន្តការងារ​ផ្សេងៗ​ដូចជា ការ​ចំអិន​អាហារ ការធ្វើ​លំ​ហាត់ប្រាណ ឬក៏​ចំណាយពេល​នៅ​ជាមួយ​គ្រួរ​សារ​របស់​អ្នក​មិនមែនជា​សញ្ញា​ល្អ​នោះទេ។​




Post a Comment

0 Comments