បើស្រឡាញ់នាង ...!!!

- កុំស្រឡាញ់បានតែដំបូង - កុំស្រឡាញ់តែពេលនាងនៅមានសម្រស់ស្រស់ស្អាត - កុំស្រឡាញ់ព្រោះតែចង់បានខ្លួនប្រាណនាង - កុំស្រឡាញ់ព្រោះតែអ្នកដទៃគេបង្អាប់លេង - កុំស្រឡាញ់ព្រោះតែនាងជាកូនអ្នកមាន - កុំស្រឡាញ់ព្រោះតែចង់បំភ្លេចសង្សារចាស់ - កុំស្រឡាញ់ព្រោះតែអារម្មណ៍មួយឆាវ - កុំស្រឡាញ់តែក្នុងពេលនាងគួរឱ្យស្រឡាញ់ អ្នកត្រូវចាំថា មនុស្សម្នាក់ៗ តែងតែមានការផ្លាស់ប្ដូរទៅតាមពេលវេលា មិនថាជាវ័យ សម្រស់ ជាពិសេសគឺ អារម្មណ៍ និងចិត្ត គឺផ្លាស់ប្ដូរ វិវឌ្ឍន៍ទៅមុខជានិច្ច សម្រស់មនុស្សស្រី មិនអាចនៅគង់វង់យូរអង្វែងទេ ហើយចិត្តរបស់នាង គឺតែងតែប្រួលប្រែយ៉ាងឆាប់រហ័ស ថ្ងៃខ្លះ នាងអាចនឹងធ្វើខ្លួនគួរឱ្យស្រឡាញ់ តែថ្ងៃខ្លះវិញ នាងពិតជា រញ៉េរញ៉ៃ រឿងច្រើនណាស់ ពេលខ្លះ នាងក៏ជះកំហឹងទាំងមិនដឹងអីទៅកាន់អ្នកក៏មានដែរ តែសំខាន់ បើអ្នកស្រឡាញ់នាងពិត អ្នកគួរតែព្រមទទួលយកគ្រប់យ៉ាងដែលជានាង កុំមានចិត្តវៀចវេរ ងាករេ ព្រោះតែកំហុស ក្នុងថ្ងៃដែលនាងធ្វើខ្លួនគួរឱ្យធុញ - ចូរស្រឡាញ់នាង ឱ្យដូចថ្ងៃដំបូង ដែលអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍នាង - ចូរមើលថែរក្សានាង ឱ្យដូចថ្ងៃដំបូង ដែលអ្នកមានអារម្មណ៍ថា ខ្លាចបាត់បង់នាង - ចូរគោរព និងឱ្យតម្លៃនាង ឱ្យដូចថ្ងៃដែលអ្នក ព្យាយាមសុំឱ្យនាងទទួលយកអ្នកដាក់ក្នុងបេះដូង រួមដំណើរជីវិតជាមួយនឹងនាង ធ្វើឱ្យបាន ប្រសិនបើអ្នកបានធ្វើឱ្យនាងព្រមទទួលយកអ្នកហើយ កុំធ្វើឱ្យនាងខកបំណង ខូចចិត្ត ព្រោះនាងមិនចង់មានស្នេហាម្ដងហើយម្ដងទៀត ផ្លាស់ប្ដូរពីមួយទៅមួយច្រើនលើកច្រើនសារនោះទេ ៕ BY THMEY SHARE

Post a Comment

0 Comments