ទឹកហូរបុកត្របាក់ ស្ពានឈើកម្សត់ អាយុកាលរាប់សិបឆ្នាំនៅបន្ទាយមានជ័យ គួរ​ឱ្យស្រណោះ

 

នាព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ទឹកជំនន់ក៏ដូចជាជំនន់ទឹកភ្លៀងបានបន្តវាយប្រហារខេត្តនានានៅក្នុងប្រទេសកម្ពុជាក្នុងនោះខេត្តបន្ទាយមានជ័យក៏ត្រូវទទួលរងផងប៉ះពាល់យ៉ាងខ្លាំងក្លាផងដែរដោយទឹកបានបន្តកើនឡើងនិងហូរសម្រុកមកយ៉ាងខ្លាំងបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តអស់ជាច្រើន

រួមជាមួយគ្នានោះដែរស្ពានឈេីដែលមានអាយុកាលជាច្រេីនឆ្នាំស្ថិតនៅក្នុងសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណដែលប្រជាជនធ្លាប់តែដើរឆ្លងកាត់ទៅមកព្រមទាំងបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនត្រូវបានបាក់ស្រុតយ៉ាងកំហុគចូលទៅក្នុងស្ទឹងព្រះពន្លាបាត់ដោយសារគ្រោះធម្មជាតិនេះដែរ

ខណៈពេលដែលស្ពានឈើដ៏កំសត់នេះកំពុងបាក់ស្រុតបន្តិចម្តងៗដោយឥទ្ធិពលទឹកហូរយ៉ាងកំណាចមិនអាសូរក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនមកឈរមើលជុំជិតប្រកបដោយភាពស្តាយស្រណោះមិនស្មានស្ពានដែលមានអាយុកាលរាប់ឆ្នាំនេះត្រូវមកបាក់ស្រុតបាត់នៅពេលនេះទៅវិញ


ទោះបីជាយ៉ាងណាក៏ដោយតាមរយៈហេតុការណ៍បាក់ស្ពាននេះក៏បានបង្ហាញពីឥទ្ធិពលទឹកជំនន់ដែលកំពុងគ្រប់ដណ្តប់មកលើប្រទេសកម្ពុជាជាហេតុនាំឱ្យប្រជាជនទូទាំងប្រទេសជាពិសេសតំបន់ជាប់ផ្លូវទឹកនិងតំបន់ភ្នំមេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀតជៀសវាងមានគ្រោះថ្នាក់ដោយយថា

ហេតុណាមួយ

Post a Comment

0 Comments