ថ្ងៃនេះយើងបានចងក្រងនូវសម្ដីដែលបានដកស្រង់ពីអ្នកច្នៃប្រឌិតបង្កើតថ្មីនិងអ្នកវិទ្យាសាស្ត្រល្បីៗចំនួន១០ឃ្លាដូចខាងក្រោម

១) «ចូរមានភាពក្លាហានក្នុងការដើរតាមបេះដូងរបស់អ្នកនិងអព្ភន្តរញាណរបស់អ្នក។ ពួកវាដោយតាមរយៈរបៀបណាម្យ៉ាងអាចដឹងពីអ្វីដែលអ្នកចង់ក្លាយទៅជាពិតប្រាកដ។» Steve Jobs
២) «កុំព្យាយាមធ្វើគ្រប់យ៉ាង។ ចូរធ្វើតែរឿងមួយឲ្យល្អបានហើយ។» Steve Jobs
៣) «រូបវិទ្យាគឺជារចនាសម្ព័ន្ធដ៏ល្អមួយសម្រាប់ការគិត។ ជីកឫសគល់នូវរឿងអ្វីៗឲ្យទៅដល់ការពិតដែលមូលដ្ឋានហើយគិតយ៉ាងឡូហ្សិកឡើងទៅលើពីទីនោះមក។» Elon Musk
៤) «ដើម្បីដឹងពីគ្នាទៅវិញទៅមក យើងត្រូវតែទៅហួសពីរង្វង់នៃញាណទទួលដឹងរបស់យើង។» Nikola Tesla
៥) «នៅពេលទ្វារមួយបិទ ទ្វារមួយទៀតក៏បានបើក ប៉ុន្តែយើងច្រើនតែសម្លឹងយូរពេកនិងពោរពេញដោយការស្ដាយក្រោយពេកទៅលើទ្វារដែលបានបិទរហូតទាល់តែយើងមើលមិនឃើញទ្វារដែលបានបើកសម្រាប់ពួកយើង។» Alexander Graham Bell
៦) «ការបង្រៀនដែលពិតជាបង្រៀនពិតប្រាកដនឹងមិនល្បីល្បាញឡើយ ឯការបង្រៀនដែលល្បីល្បាញនឹងមិនបង្រៀនពិតប្រាកដនោះឡើយ។» Michael Faraday
៧) «រឿងដែលសំខាន់គឺជាការដែលដឹងថាតើត្រូវទទួលយករឿងអ្វីៗទាំងឡាយដោយស្ងៀមស្ងាត់ដោយរបៀបណា។» Michael Faraday
៨) «ទឹកសម្រាប់ខ្ញុំ ជាបាតុភូតមួយដែលចេះតែដាស់សតិខ្ញុំនូវអារម្មណ៍នៃការងឿងឆ្ងល់ថ្មីៗជាញឹកញាប់ស្មើនឹងពេលដែលខ្ញុំមើលវា។» Michael Faraday
៩) «កុំស្វែងរកចំណេះដឹងនៅក្នុងសៀវភៅប៉ុន្តែនៅក្នុងអ្វីៗខ្លួនវាផ្ទាល់។» William Gilbert
១០) «រឿងដែលលំបាកបំផុតនៅក្នុងជីវិតគឺជាការស្គាល់ខ្លួនឯង។» Thales
0 Comments